ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​ប្រកួត​​កីឡា​សូ​រី​ន​​ហ្ស៊ី​កាំ​ប៉ូ ជ្រើស​រើស​ជើង​ឯក​ថ្នាក់​​ជាតិ​ប្រចាំ​ឆ្នាំ​​2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សូ​រី​ន ហ្សី​កាំ​ប៉ូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​២​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចាប់ផ្តើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ នា​សៀ​ល​ថ្ងៃ​ទី​២៧ សីហា ក្នុង​សាល​ដំបូលទូក​ថ្មី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​តាម​គម្រោង​កម្មវិធី​ខាងលើ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​ឆ្នាំ​ដដែល ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សូ​រី​ន ហ្សី​កាំ​ប៉ូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​២​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចាប់ផ្តើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ នា​សៀ​ល​ថ្ងៃ​ទី​២៧ សីហា ក្នុង​សាល​ដំបូលទូក​ថ្មី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​តាម​គម្រោង​កម្មវិធី​ខាងលើ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​ឆ្នាំ​ដដែល ។

សម្រាប់​ការ​ប្រកួត​លើក​នេះ មាន​ក្លិប​និង​សមាគម​ចូលរួម​ចំនួន​៥​ដូច​ជា ក្លិប​ជម្រើសជាតិ​, ក្លិប​យុវជន​, ក្លិប​ម៉ុង​ឌី​យ៉ា​ល់​, ក្លិប​ដឺ​ប្លេ​ស និង​សមាគម​ស្មា​ត​ឃី​ដ ខេត្តសៀមរាប និង​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ចំនួន​៩៤​នាក់ ក្នុង​នោះ​កីឡាការិនី​មាន​២២​នាក់ ។ ចំពោះ​វិញ្ញាសា​នៃ​ការ​ប្រកួត​មាន ៖

វិញ្ញាសា​កា​តា​ឯកត្តជន​បុរស​-​នារី​មាន​២​ប្រភេទ​គឺ ក្របខ័ណ្ឌ​ក​១ និង​ក​២ ។ វិញ្ញាសា​កា​តា​គូ​បុរស​សម្តែង​២​នាក់​មាន​៣​ប្រភេទ គឺ​១-​កា​តា​គូ​បុរស ២-​កា​តា​គូ​នារី និង​៣-​កា​តា​គូ​ចម្រុះ​បុរស​-​នារី ។ វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស ក្របខ័ណ្ឌ​ក​១ ក​២ មាន​៨​ប្រភេទ​ទម្ងន់​ក្នុង​នោះ​ក្របខ័ណ្ឌ​ក​១​មាន​៤​ប្រភេទ​ទម្ងន់​គឺ​ទម្ងន់​៥៥​គីឡូក្រាម​ចុះ​ក្រោម​, ៦០​គីឡូក្រាម​ចុះ​ក្រោម​,៦៥​គីឡូក្រាម​ចុះ​ក្រោម និង​៦៥​គីឡូក្រាម​ឡើង ។ ក្របខ័ណ្ឌ​ក​២ មាន​ទម្ងន់​ចាប់ពី​៤០​គីឡូក្រាម​ចុះ​ក្រោម ៥០​គីឡូក្រាម​ចុះ​ក្រោម និង​៥០​គីឡូក្រាម​ឡើង​ទៅ ។

ចំពោះ​ផ្នែក​នារី ក្របខ័ណ្ឌ​ក​១ ក​២ មាន​៣​ប្រភេទ​ទម្ងន់​គឺ​ចាប់ពី​ទម្ងន់​៤៤​គីឡូក្រាម​ចុះ​ក្រោម​, ៥៣​គីឡូក្រាម​ចុះ​ក្រោម និង​៥៣​គីឡូក្រាម​ឡើង​ទៅ ។ លោក ឡា​ច ច័ន្ទ​សុវណ្ណ ប្រធាន​សហព័ន្ធ​កីឡា​សូ​រី​ន​ហ្ស៊ី​កាំ​ប៉ូ​មាន​ប្រសាសន៍​ថា សូ​រី​ន​ហ្ស៊ី​កាំ​ប៉ូ ជា​ប្រភេទ​កីឡា​ថ្មី​មួយ​សម្រាប់​កម្ពុជា ដែល​ទើប​ចូល​មក​ដល់​កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ ។ ទោះបី​វា​ជា​ប្រភេទ​កីឡា​ថ្មី​ក៏​ពិតមែន ប៉ុន្តែ​វា​ជា​កីឡា​ដែល​មាន​សក្តានុពល​មួយ​ប្រភេទ​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ជា​ច្រើន ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៦​និង​២៧ ដែល​ទើប​បញ្ចប់​កាលពី​ឆ្នាំ​២០១៣​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ចំពោះ​ការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៤​នេះ ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​-​កីឡាការិនី​ដែល​មាន​ទេព​កោសល្យ និង​សមត្ថ​ភាពល្អ​ៗ​ប្រកួតប្រជែង និង​ឈ្វេងយល់​ពី​កម្រិត​បច្ចេកទេស​គ្នា​ទៅ​វិញ​ទៅ​មក ។ ជា​ពិសេស​យើង​ក៏​បាន​គិតគូរ​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ SEA Games ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ ដោយពេល​នេះ​យើង​បាន​បណ្តុះបណ្តាល​ថ្នាល​ជំនាន់​ក្រោយ​ល្អ​ៗ​ជា​ច្រើន ដែល​យើង​សង្ឃឹមថា​ពួក​គេ​ប្រាកដជា​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ​ជាក់​ជា​មិន​ខាន​ឡើយ ៕