ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ឆែក គ្វី​តូ​វ៉ា ឈ្នះ​ជុំ​បើក​ឆាក​ក្របខណ្ឌ US Open

9 ឆ្នាំ មុន

នាង​ប៉េ​ត្រា គ្វី​តូ​វ៉ា កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ធំ​ជា​លើក​ទី​២ ប្រចាំ​រដូវ​កាល ខណៈ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ សីហា នៅ​ឯ​ទីលាន Flushing Meadows ស្ថិត​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក នាង​បាន​បំបាក់​កីឡាការិនី​បារាំង Kristina Mladenovic ក្នុង​ជុំ​ទី​១ ក្របខ័ណ្ឌ US Open ។

នាង​ប៉េ​ត្រា គ្វី​តូ​វ៉ា កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ធំ​ជា​លើក​ទី​២ ប្រចាំ​រដូវ​កាល ខណៈ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ សីហា នៅ​ឯ​ទីលាន Flushing Meadows ស្ថិត​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក នាង​បាន​បំបាក់​កីឡាការិនី​បារាំង Kristina Mladenovic ក្នុង​ជុំ​ទី​១ ក្របខ័ណ្ឌ US Open ។

ម្ចាស់​ពាន​ក្របខ័ណ្ឌ Wimbledon ឆ្នាំ​២០១៤ រូប​នេះ បាន​ឈាន​ជើង​ចូល​ប្រកួត​ក្នុង​ក្របខ័ណ្ឌ US Open លើក​នេះ​ក្នុង​ជំនឿ​ចិត្ត​មួយ​យ៉ាង​ខ្ពស់ ពោល​គឺ​បន្ទាប់​ពី​រូប​នាង​ដណ្តើម​បាន​ព្រាន​ព្រឹត្តិការណ៍​កម្តៅ​សាច់ដុំ New Haven Open កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ។ នៅ​ជុំ​បន្ទាប់ នាង​នឹង​ប៉ះ​ជាមួយ​កីឡាការិនី​មិត្ត​រួម​ជាតិ Petra Cetkovska ។

ចំណែក​ជ័យ​លា​ភី​លេខ​២ ក្របខ័ណ្ឌ Australian Open ឆ្នាំ​២០១៤ នាង Dominika Cibulkova ត្រូវ​ហាលអាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​វ័យ​១៥​ឆ្នាំ ម្ចាស់ផ្ទះ Catherine Bellis ក្នុង​លទ្ធផល​៦-១, ៤-៦ និង​៦-៤ ។ បើ​គិត​ពី​ឆ្នាំ​១៩៩៦​មក Bellis ជា​កីឡាការិនី​វ័យក្មេង​ដំបូង​គេ​ដែល​បាន​យកឈ្នះ​កីឡាការិនី​លំដាប់​ទី​១២ របស់​កម្មវិធី​ដូច​ជា​នាង Cibulkova នេះ ។

កីឡាការិនី​កា​ណា​ដា Eugenie Bouchard  ដែល​ត្រូវ​នាង​គ្វី​តូ​វ៉ា បំបាក់​កាលពី​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Wimbledon មិន​ជួបនឹង​សំណាងអាក្រក់​ដូច​ជា​នាង Cibulkova ឡើយ​។ នាង​បាន​ឈាន​ចូល​ទៅ​ជុំ​បន្ត ក្រោយ​ពី​យកឈ្នះ​កីឡាការិនី​បេឡា​រុស Olga Govortsova នៅ​ទីលាន Louis Armstrong ក្នុង​លទ្ធផល​៦-២ និង​៦-១ ។ នាង​និយាយ​ថា ៖ «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ការ​ប្រកួត​នៅ​ថ្ងៃនេះ ។ ខ្ញុំ​នឹង​រក្សា​ឱ្យ​បាន​នូវ​ជ័យជម្នះ​នេះ​សម្រាប់​ស​ប្តា​ហ៍​បន្តបន្ទាប់​ទៀត ។ ខ្ញុំ​ចូល​ចិត្ត​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Grand Slam» ។

ឯ​អតីត​កីឡាការិនី​លំដាប់​ទី​១ ពិភពលោក អាណា អី​ុ​វ៉ា​ណូ​វិក ក៏​បាន​ឡើង​ទៅ​ជុំ​បន្ត​ផង​ដែរ​ក្រោយ​ពី​ឈ្នះ​កីឡាការិនី​អា​មេ​រិ​ក Alison Riske ក្នុង​លទ្ធផល​៦-៣ និង​៦-០ ។ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៤​នេះ នាង​អុ​ី​វ៉ា​ណូ​វិច ដណ្តើម​បាន​ពាន​ជើងឯក​ចំនួន​៣​កម្មវិធី​រួច​មក​ហើយ​។ អ្វី​ដែល​ពិសេស​បំផុត​នោះ គឺ​នាង​ធ្លាប់​បាន​ផ្តួល​ស៊េរី​ណា វី​លៀម ក្នុង​ជុំ​ទី​៤ នៃ​ក្របខ័ណ្ឌ Australian Open ផង​ដែរ ។ នាង​និយាយ​ថា ៖ «​ឆ្នាំ​កន្លង​ទៅ មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​រៀនសូត្រ​បាន​ច្រើន​ពី​ខ្លួនឯង​ពី​គោលដៅ​» ៕