ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Matthews បន្ត​​គ្រប់គ្រង​តារាង​​ថិរវេលា​រួម Tour of Spain ខណៈ​​កីឡាករ​អា​ល្លឺ​​ម៉​ង់ Degenkolb ឈ្នះ​ដំ​ណាក់​​ទី​4

9 ឆ្នាំ មុន

កីឡាករ​អូស្ត្រាលី Michael Matthews នៅ​តែ​បន្ត​គ្រប់គ្រង​អាវកាក់​ពណ៌​ក្រហម ក្នុង​នាម​ជា​អ្នក​នាំមុខ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour of Spain ជា​ដដែល បើ​ទោះ​ណា​ជ័យជម្នះ​ក្នុង​ដំណាក់​ទី​៤ មាន​ចម្ងាយ​ផ្លូវ​១៦៤,៧​គីឡូម៉ែត្រ​ពី​ទីក្រុង Mairena del Alcor ទៅ​កាន់​ក្រុង Cordoba បាន​ទៅ​លើ​កីឡាករ​អា​ល្លឺ​ម៉​ង់ John Degenkolb ក៏​ដោយ ។

Matthews ដែល​បាន​យកឈ្នះ​ព្រឹត្តិការណ៍​ប្រណាំង​នេះ​ចំនួន​២​ដំណាក់​កាលពី​ឆ្នាំ​កន្លង​ទៅ បាន​ក្លាយជា​អ្នក​នាំមុខ​គេ​លើ​តារាង​ថិរវេលា​រួម ក្រោយ​ពី​ឈ្នះ​ដំណាក់​ទី​៣ កាលពី​ថ្ងៃ​ចន្ទ ទី​២៥ សីហា ។ កាលពី​ព្រឹត្តិការណ៍ Tour de France កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​មិន​បាន​ទៅ​ចូលរួម​ទេ ពោល​គឺ​បន្ទាប់​ពី​គេ​រង​របួស​បាក់ឆ្អឹង​ដៃ ។ នៅ​ពេល​នេះ គេ​នាំមុខ​កីឡាករ​ចំនួន​២​រូប​លើ​តារាង​ថិរវេលា​រួម គឺ​កីឡាករ​កូ​ឡុំ​ប៊ី Nairo Quintana និង Alejandro Valverde ។

ចំពោះ​កីឡាករ Degenkolb វិញ នេះ​ជា​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​លើក​ដំបូង​របស់​គេ​ហើយ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៤ ។ កាលពី​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍ Paris-Roubaix រយៈពេល​មួយ​ថ្ងៃ ឆ្នាំ​នេះ​គេ​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​២ ។ ដោយឡែក ជ័យជម្នះ​លើក​នេះ គេ​ប្រើ​ពេល​៤​ម៉ោង ២​នាទី និង​៥៥​វិនាទី នាំមុខ​កីឡាករ​អេ​ស្ប៉ា​ញ Vicente Reynes និង​កីឡាករ Matthews ។
ការ​ប្រណាំង​ក្នុង​ដំណាក់​ទី​៥ គឺ​ចេញដំណើរ​ពី​ទីក្រុង Priego de Cordoba ឆ្ពោះទៅ​កាន់​ទីក្រុង Ronda ប្រទេស​អេ​ស្ប៉ា​ញ ៕