ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EBR 1190SX ស៊េ​រី​2015​ដ៏​មហិមា​គួរ​ឱ្យ​ទាក់ទាញ​បំផុត​សម្រាប់​អ្នកលេង​ម៉ូតូ​ធំ

9 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ធំ​EBR បាន​ណែនាំ​នូវ​ផលិតផល​ដែល​ទើបនឹង​ចេញ​ថ្មី​ស៊េរី​២០១៥ គឺ 1190SX ដែល​ជា​ម៉ូតូ​ស្ព័​រ​កម្លាំង​ម៉ាស៊ីន​ដ៏​មហិមា ជាមួយនឹង​ប្រតិបត្តិការ​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​ទាន់សម័យ ពិសេស​ស្រប​តាម​កិត្តិនាម​ម៉ូតូ​ប្រណាំង​ដ៏​ល្បីល្បាញ ដែល​គេ​មិន​អាច​មើល​រំលង​បាន​ក្នុង​ស្រទាប់​យុវវ័យ​និយម​ប្រើ​ម៉ូតូ​ធំ ។

ចំពោះ​ការ​រចនា​ម៉ូ​ដ​ក្រៅពី​តួ​គ្រោង​ដែល​រំលេច​ចេញ​នូវ​សោភ័ណ​ភាព​គួរ​ឱ្យ​ទាក់ទាញ​ក្រុម​វិស្វករ​ផ្តោត​ការ​យកចិត្តទុកដាក់​ដោយ​សង្កត់ធ្ងន់​ទៅ​លើ​បរិវេណ​នៃ​តួ​ម៉ាស៊ីន​តែ​ម្តង ដើម្បី​ទាញ​យក​ចំណាប់អារម្មណ៍​ភិនភាគ​ខាងក្រៅ​របស់​វា​ដោយ​គ្រាន់តែ​គ្រលៀស​ភ្នែក​ចំ​បន្តិច​ក៏​ពេញចិត្ត​ភ្លាម ។ បើ​និយាយ​ពី​អានុភាព​ម៉ាស៊ីន EBR 1190SX សេ​៊​រី​ថ្មី​២០១៥​នេះ បាន​ពាំនាំ​មក​នូវ​ប្រតិបត្តិការ​ខ្ពស់​ជា​គេ​បំផុត​ក្នុង​ពពួក​ម៉ូតូ​ដែល​គេ​ឱ្យ​រហ័ស​នាម​ថា «​អធិរាជ​លើ​ដងផ្លូវ​» ។ ក្រៅពី​ចំណុច​ពិសេស​ទាំង​អស់នោះ​ក្រុមហ៊ុន​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល និង​ទម្ងន់​ម៉ូតូ​ជាដើម ។

លក្ខណៈ​ពិសេស
-​តម្លៃ​លក់​ចេញ​រោងចក្រៈ ១៦.៩៩៥​ដុល្លារ
-​ម៉ាស៊ីន​ប្រភេទៈ ET-V 2V-Twin ប្រើ​វត្ថុ​រាវ​ស្អំ​ម៉ាស៊ីន និង​មាន​៤​សឺ​មី
-​ចំណុះ​ស៊ីឡាំងៈ ១.១៩០​សេ​សេ
-​អត្រា​បង្ហាប់​ម៉ាស៊ីនៈ ១៣.៣​ៈ​១
-​កម្លាំង​រមួល​អតិបរមាៈ ១៣៧,៨​ញូ​វ​តុ​ន​ម៉ែត្រ​ក្នុង​សន្ទុះ​៨២០០​ជុំ​/​នាទី
-​កម្លាំង​ថាមពល​អតិបរមាៈ ១៨៥​សេះ​/​អត្រា​សន្ទុះ ១០.៦០០​ជុំ​/​នាទី
-​ប្រើ​ប្រអប់លេខៈ ៦​វគ្គ
-​ប្រវែង​បណ្តោយ​ម៉ូតូៈ ២.០៤០​មី​លី្ល​មែ​៉​ត្រ
-​ទទឹងៈ ៨១០​មី​លី្ល​មែ​៉​ត្រ
-​កម្ពស់​សរុបៈ ១.០៨៧​មី​លី្ល​មែ​៉​ត្រ
-​គម្លាត​ពី​ដី​មក​បាត​ក្រោម​ម៉ាស៊ីនៈ​១២០​មី​លី្ល​មែ​៉​ត្រ
-​ចំណុះ​ធុងសាំងៈ ១៧,១​លី​ត្រ
-​ទម្ងន់​ទទេៈ ១៨៨​គីឡូក្រាម
-​សមត្ថភាព​ផ្ទុកៈ ១៧៣​គីឡូក្រាម
-​ពណ៌​សម្រាប់​ជ្រើសរើសៈ ស ក្រហម និង​ខ្មៅ ៕