ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុ​ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន​ឈាន​ដល់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បា.ញ់​គ្នា​ហើយ

9 ឆ្នាំ មុន

បទ​ឈប់​បា.ញ់​គ្នា​ថ្មី​បាន​ចូល​ជា​ធរមាន​នៅ​ហ្គា​ហ្សា​ពី​ថ្ងៃ​២៦ សីហា វេលា​ម៉ោង​១៩ ម៉ោង​ក្នុងស្រុក​ទៅ បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​អី​ុ​ស្រា​អែ​ល និង​បណ្តា​ក្រុម​ប៉ា​ឡេ​ស្ទី​ន ក្នុង​នោះ​មាន​ទាំង​ក្រុម​ហា​ម៉ាស់​ផង តាម​រយៈ​កិច្ចចរចា​ដែល​មាន​អេ​ហ្ស៊ី​ប​ជា​អាជ្ញាកណ្តាល ។

បទ​ឈប់​បាញ់​គ្នា​ថ្មី​បាន​ចូល​ជា​ធរមាន​នៅ​ហ្គា​ហ្សា​ពី​ថ្ងៃ​២៦ សីហា វេលា​ម៉ោង​១៩ ម៉ោង​ក្នុងស្រុក​ទៅ បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​អី​ុ​ស្រា​អែ​ល និង​បណ្តា​ក្រុម​ប៉ា​ឡេ​ស្ទី​ន ក្នុង​នោះ​មាន​ទាំង​ក្រុម​ហា​ម៉ាស់​ផង តាម​រយៈ​កិច្ចចរចា​ដែល​មាន​អេ​ហ្ស៊ី​ប​ជា​អាជ្ញាកណ្តាល ។

នា​វេលា​ម៉ោង​១៩ ថ្ងៃ​ទី​២៦ សីហា ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​នាំ​គ្នា​បាញ់​ទៅ​លើ​អាកាស​ដើម្បី​អបអរសាទរ​ចំពោះ​ការ​ប្រកាស​តាម​ប្រដាប់​បំពង​សំឡេង តាម​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ទាំងឡាយ​ពី​ជ័យជម្នះ​នៃ​ការ​តស៊ូ​របស់​ប៉ា​ឡេ​ស្ទី​ន ។ តាម​ដង​វិ​ថី​ទាំងឡាយ​នៅ​ហ្គា​ហ្សា គេ​ឮ​សូរ​ការ​ចុច​ស៊ី​ប្លេ​យ៉ាង​កងរំពង ហើយ​បណ្តា​រថយន្ត​បាន​រត់​ដោយ​បើកភ្លើង ។

នា​ល្ងាច​ថ្ងៃ​ទី​២៦ សីហា​នោះ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក​ម៉ា​មូ​ដ​អាប់​បាស់ បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​ចុះហត្ថលេខា​នៅ​ទីក្រុង​គែរ រវាង​អុ​ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន ដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង​១៩ ម៉ោង​ក្នុងស្រុក​ទៅ​នៅ​ជ្រោយ​ហ្គា​ហ្សា​។លោក​អាប់​បាស់ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ផ្លូវការ​ប៉ា​ឡេ​ស្ទី​ន ដោយ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​លោក​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រយៈពេល​យូរ​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​ហើយ​នៅ​ក្រុង​គែរ ។ ខ្ញុំ​ចង់​ប្រាប់​ថា បណ្តា​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​បាន​ទទួលយក​ការ​អំពាវនាវ​របស់​អេ​ហ្ស៊ី​ប ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ទាំងស្រុង និង​ជា​អចិន្ត្រៃយ៍ និង​ថា ចាប់ពី​ពេល​នេះ​ទៅ​យើង​ចាប់ផ្តើម​ឆ្លើយ​តប​តាម​សំណើ និង​សេចក្តី​ត្រូវការ​ទាំងឡាយ​របស់​ប្រជាជន​យើង​នៅ​ហ្គា​ហ្សា ។

ចាប់ពី​ថ្ងៃ​ទី​៨ កក្កដា​មក អុ​ី​ស្រា​អែ​ល​បាន​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​ដោយ​ទ្រង់ទ្រាយ​មួយ​ទាំង​ជើង​អាកាស ទាំង​ជើង​គោក និង​ជើង​ទឹក​ប្រឆាំង​បណ្តា​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា ។ រយៈពេល​៥០​ថ្ងៃ​នៃ​សង្គ្រាម​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​ជាង​២.១០០​នាក់ ហើយ​ខាង​អុ​ី​ស្រា​អែ​ល​ស្លាប់​៧០​នាក់ រួច​ជ្រោយ​ហ្គា​ហ្សា​រង​ការ​កម្ទេច​ធ្ងន់ធ្ងរ​បំផុត ៕