ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​សូ​រី​ន​ហ្ស៊ិ កាំ​ប៉ូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិលើកទី២​​​ប្រចាំឆ្នាំ​២០១៤​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​សូ​រី​ន​ហ្ស៊ិ កាំ​ប៉ូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​២​ប្រចាំឆ្នាំ២០១៤​ ដែល​ជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រ​សូ​ងអប់រំ​ យុវជន​និង​​កីឡា ​បាន​ចាប់ផ្តើម​ធ្វើការ​ប្រកួត​ជា​ផ្លូវការ​ហើយ​ នៅ​ថ្ងៃ​ទី​២៧​ សីហា​ ដែល​តាម​គម្រោងនឹងបញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ សីហា​ ខាង​មុខនេះ​ ​នៅ​​សាល​ដំបូល​ទូក​​ថ្មី​​នៃ​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ​រាជ​ធានី​ភ្នំពេញ​។

សម្រាប់​ការ​ប្រកួត​ដែល​ជា​ឆ្នាំ​ទី​២​នេះ​មាន​ក្លិ​ប ​និង​សមាគម​ចូលរួម​ចំនួន​៥​ដូច​ជា​៖ ក្លិ​ប​ជម្រើសជាតិ​, ក្លិ​ប​យុវជន , ក្លិ​ប​ម៉ុង​ឌី​យ៉ា​ល់ ,​ក្លិ​ប​ដឺ​ប្លេ​ស និង​សមា​គម​ស្មា​ត​ឃី​ដ ខេត្តសៀមរាប និង​កីឡាករ កីឡាការិនី​ចូល​រូ​ម​សរុប​ចំនួន​៩៤​នាក់ ក្នុង​នោះ​កីឡាការិនី​មាន​២២​នា​ក់​។

ចំពោះ​វិញ្ញាសា​នៃ​ការ​ប្រកួត​មាន​៥រួម​មាន​៖ កា​តា​ឯកត្តជន​បុរស​-នារី មាន​២​ប្រភេទ​គឺ ក្របខ័ណ្ឌ​ក​១ និង​ក​២ វិញ្ញាសា​កា​តា​គូ​បុរស​សម្តែង​២​នាក់​មាន​៣​ប្រភេទ គឺទី​១​កា​តា​គូ​បុរស ,២ កា​តា​គូ​នារី និង​ទី​៣​កា​តា​គូ​ជម្រុះ​បុរស-​នារី វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស ក្របខ័ណ្ឌ​ក​១ ក​២ មាន​៨​ប្រភេទ​ទម្ងន់ ក្នុង​នោះ​ក្របខ័ណ្ឌ​ក​១ មាន​៤​ប្រភេទ​ទម្ងន់​ គឺទម្ងន់៥៥គីឡូ​ចុះ​ក្រោម​ ,៦០​គីឡូ​ចុះ​ក្រោម ​,៦៥​គីឡូ​ចុះ​ក្រោម និង​៦៥​គីឡូក្រាម​ឡើង​។ ក្របខ័ណ្ឌ​ក​២ មាន​ទម្ងន់​ចាប់​ពី​៤០​គីឡូ​ចុះ​ក្រោម​ ,៤៥គីឡូ​ចុះ​ក្រោម ,៥០​គីឡូ​ចុះ​ក្រោម និង​៥០​គីឡូ​ឡើង​ទៅ​។ ចំពោះ​ផ្នែក​នារី ក្របខ័ណ្ឌ​ក​១ ក​២ មាន​៣​ប្រភេទ​ទម្ងន់​គឺ ចាប់ពី​ទម្ងន់​៤៤​គីឡូ​ចុះ​ក្រោម​,៥៣ គីឡូ ចុះ​ក្រោម និង​៥៣​គីឡូ​ឡើង​ទៅ​ ៕​