ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មាំ​ព្រំដែន​អ៊ុយ​ក្រែ​ន​បួន​នាក់​ត្រូវ​សម្លា.ប់​ដោយ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​រុ​ស្ស៊ី

9 ឆ្នាំ មុន

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ សីហា ថា បណ្តា​ឧទ្ធម្ភាគចក្រ​យោធា​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៥ សីហា បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ព្រំដែន​មួយ​នៅ​តំបន់​លូ​ហ្គា​ន​ស្ក៍ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដោយ​សម្លា.ប់​ឆ្មាំ​ការពារ​ព្រំដែន​អ៊ុយ​ក្រែ​ន​៤​នាក់ ។ ក្នុង​សន្និសីទកាសែត​មួយ លោក អាន​ឌ្រី​អុ​ី​លូ​ឆេ​ន​កូ អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​២​គ្រឿង​ធុន MI-24 របស់​កង​

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ សីហា ថា បណ្តា​ឧទ្ធម្ភាគចក្រ​យោធា​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៥ សីហា បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ព្រំដែន​មួយ​នៅ​តំបន់​លូ​ហ្គា​ន​ស្ក៍ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដោយ​សម្លាប់​ឆ្មាំ​ការពារ​ព្រំដែន​អ៊ុយ​ក្រែ​ន​៤​នាក់ ។ ក្នុង​សន្និសីទកាសែត​មួយ លោក អាន​ឌ្រី​អុ​ី​លូ​ឆេ​ន​កូ អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​២​គ្រឿង​ធុន MI-24 របស់​កង​ទ័ព​រុ​ស្ស៊ី បាន​បាញ់​គ្រាប់​រ៉ុក្កែត​លើ​កង​ឆ្មាំ​ព្រំដែន​អ៊ុយ​ក្រែ​ន ។ ការ​វាយប្រហារ​នេះ​សម្លាប់​ឆ្មាំ​ព្រំដែន​៤​នាក់ ហើយ​៣​នាក់​ទៀត​ត្រូវ​របួស ។

ក្រោយ​ការ​វាយប្រហារ​នោះ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ផ្ទុះ​ឡើង​នៅ​តំបន់​ព្រំដែន​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ហើយ​កងកម្លាំង​សន្តិសុខ​អ៊ុយ​ក្រែ​ន អាច​រារាំង​កង​ទាហាន​ឈ្លានពាន​រុ​ស្ស៊ី មិន​ឱ្យ​ចូល​ដែនដី​អ៊ុយ​ក្រែ​ន ។លោក​លូ​ឆេ​ន​កូ គូសបញ្ជាក់​ផង​ដែរ​ថា កងទ័ព​រដ្ឋាភិបាល​ចាប់​បាន​ទាហាន​រុ​ស្ស៊ី​១០​នាក់ នៅ​តំបន់​ដូ​ណេ​ត​ស្ក៍ ខណៈ​ទាហាន​ទាំងនោះ​ចូល​ដែនដី​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើ​អ្វីមួយ ។ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​ថា ទាហាន​ទាំងនោះ​បំពេញបេសកកម្ម​ល្បាត​នៅ​ព្រំដែន ហើយ​ពួក​គេ​អាច​ឆ្លង​ចូល​ព្រំដែន​អ៊ុយ​ក្រែ​ន​ដោយ​វង្វេង​៕