ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​បន្ត​ទៀត

9 ឆ្នាំ មុន

ក្រោយ​ការ​រិះគន់​របស់​លោក​រី​តុង​អុ​ី​ល តំណាង​រង​របស់​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប ដែល​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ សីហា​ថា សមយុទ្ធ​យោធា​រួម​របស់​កងទ័ព​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក ជា​សមយុទ្ធ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​មក ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ឆ្លើយ​តប​វិញ​ថា សមយុទ្ធ​យោធា​រួម​នោះ​នឹង​បន្ត​ទៅ​ទៀត ។

លោក JOHN KIRBY អ្នកនាំពាក្យ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៦ សីហា ថ្លែង​ថា ការ​សន្យា​របស់​សហរដ្ឋអាមេរិក​ការពារ​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ គឺជា​ការ​សន្យា​យ៉ាង​ម៉ឺងម៉ាត់ ។ លោក​ស្នើ​ជា​ថ្មី​ដល់​កូរ៉េ​ខាងជើង​ឱ្យ​គោរព​បណ្តា​កាតព្វកិច្ច​អន្តរជាតិ ។

កាលពី​ថ្ងៃ​ទី​២៥ សីហា ឯកអគ្គរដ្ឋទូត​រង​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ទីស្នាក់ការ អ​.​ស​.​ប ក្រុង​ញូ​វ​យ៉​ក ដោយ​ថ្លែង​ថា ទោះបីជា​សហរដ្ឋអាមេរិក​ប្រកាស​ថា សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​មាន​លក្ខណៈ​ការពារ​ក្តី តែ​វា​ជា​សមយុទ្ធ​សម្រាប់​សង្គ្រាម​នុយក្លេអ៊ែរ​មួយ និង​ដើម្បី​បង្ក​ការ​វាយប្រហារ​នុយក្លេអ៊ែរ​មួយ​គ្រប់ពេល​ប្រឆាំង​កូរ៉េ​ខាងជើង ៕