ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជី​ហា​ដ​អា​មេ​រិ​ក​ម្នាក់​ស្លា.ប់​នៅ​ស៊ី​រី​ពេល​ប្រយុទ្ធ​គ្នា

9 ឆ្នាំ មុន

សេត​វិមាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ សីហា​ថា ជនជាតិ​អា​មេ​រិ​ក​ម្នាក់​សង្ស័យ​ជា​ជន​ជី​ហា​ដ​ជ្រុលនិយម​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ស្លា.ប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី ។ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក NSC លោកស្រី CAITLIN HAYDEN និយាយ​ថា យើង​បានដឹង​ពី​វត្ត​មាននៅ​ស៊ី​រី​របស់​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ DOUGLAS MCAUTHUR MCCAIN

សេត​វិមាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ សីហា​ថា ជនជាតិ​អា​មេ​រិ​ក​ម្នាក់​សង្ស័យ​ជា​ជន​ជី​ហា​ដ​ជ្រុលនិយម​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី ។ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក NSC លោកស្រី CAITLIN HAYDEN និយាយ​ថា យើង​បានដឹង​ពី​វត្ត​មាននៅ​ស៊ី​រី​របស់​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ DOUGLAS MCAUTHUR MCCAIN ហើយ​យើង​អាច​បញ្ជាក់​ថា ជន​នេះ​ស្លាប់​ហើយ ។

លោកស្រី HAYDEN មាន​ប្រតិកម្ម​តប​ចំពោះ​ព័ត៌មាន​នានា​ផ្សាយ​ដោយ​ទូរទស្សន៍ NBC និង CNN ដែល​ថា លោក MCCAIN បាន​ស្លាប់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ពេល​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​បណ្តា​ក្រុម​ឧទ្ទាម​ស៊ី​រី​ដែល​ប្រកួតប្រជែង​គ្នា ។ យោង​តាម NBC ថា បុរស​អា​មេ​រិ​ក​នេះ​ស្ថិត​ក្នុង​ក្រុម​យុទ្ធ​ជន​ជី​ហា​ដ​បរទេស​៣​នាក់​ក្នុង​ជួរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ពួក​គេ​ទាំង​៣​នាក់​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​នោះ ។

លោកស្រី HAYDEN ថ្លែង​ទៀត​ថា យើង​បន្ត​ប្រើប្រាស់​រាល់​មធ្យោបាយ​ដែល​យើង​មាន​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​កុំ​ឱ្យទៅ​កាន់​បរទេស​ដើម្បី​ធ្វើ​ជី​ហា​ដ​ហិង្សា និង​ដើម្បី​តាមដាន​ពួក​អ្នក​ដែល​វិល​ត្រឡប់​មក​វិញ ។យោង​តាម​ក្រសួងការបរទេស​សអា​មេ​រិ​កថា មាន​ជន​ជី​ហា​ដ​បរទេស​ប្រមាណ​ជា​១២.០០០​នាក់​មក​ពី​ប្រទេស​៥០ បាន​ទៅ​កាន់​ប្រទេស​ស៊ី​រី​តាំងពី​ចាប់ផ្តើម​ជម្លោះ​នៅ​ទីនោះ​កាលពី​ជាង​៣​ឆ្នាំ​មុន ក្នុង​នោះ​ក៏​មាន​ជនជាតិ​អា​មេ​រិ​កមួយ​ចំនួន​តូច​ដែរ ។

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ធ្លាប់​បាន​អះអាង​កាលពី​ស​ប្តា​ហ៍​មុន​ថា មាន​ជនជាតិ​អា​មេ​រិ​ក​ជាង​១០០​នាក់​បាន​ចេញ​ទៅ​ប្រយុទ្ធ​នៅ​ស៊ី​រី ឬ​បុ​៉​ន​ប៉ង​ធ្វើ​បែប​នេះ ៕