ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​គួរ ឬ​មិន​គួរ​អនុវត្ត​ក្នុង​ការ​ទិញ​សម្បក​កង់​រថយន្ត​មក​ប្រើ​ឱ្យ​សម​ដូច​បំណង

9 ឆ្នាំ មុន

សម្បក​កង់​ជា​គ្រឿង​សុវត្ថិភាព​ពិសេស​បំផុត​តែ​មួយ​គត់​របស់​រថយន្ត​ពោល​គឺ​វា​ជា​វត្ថុ​ដែល​ត​ភ្ជាប់​រថយន្ត​ទៅ​នឹង​ដងផ្លូវ ហើយ​គុណ​សម្បត្តិ​នៃ​បច្ចេកវិទ្យា​សង្គ្រោះ​របស់​វា គឺ​ភាព​ធន់​នឹង​ការ​ជាន់​ហ្វ្រាំង ក៏​ដូច​ជា​ការ​គ្រប់គ្រង​ស្ថិរភាព​នៃ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​កាលបើ​សម្បក​មិន​មាន​ក្រឡា​ខាំ​ជាប់​ល្អ​ជាមួយនឹង​ផ្លូវថ្នល់​ទេ​នោះ ។ ដូចនេះ​សូម​លើកយក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន

សម្បក​កង់​ជា​គ្រឿង​សុវត្ថិភាព​ពិសេស​បំផុត​តែ​មួយ​គត់​របស់​រថយន្ត​ពោល​គឺ​វា​ជា​វត្ថុ​ដែល​ត​ភ្ជាប់​រថយន្ត​ទៅ​នឹង​ដងផ្លូវ ហើយ​គុណ​សម្បត្តិ​នៃ​បច្ចេកវិទ្យា​សង្គ្រោះ​របស់​វា គឺ​ភាព​ធន់​នឹង​ការ​ជាន់​ហ្វ្រាំង ក៏​ដូច​ជា​ការ​គ្រប់គ្រង​ស្ថិរភាព​នៃ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​កាលបើ​សម្បក​មិន​មាន​ក្រឡា​ខាំ​ជាប់​ល្អ​ជាមួយនឹង​ផ្លូវថ្នល់​ទេ​នោះ ។ ដូចនេះ​សូម​លើកយក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ ឬ​ពុំគួរ​អនុវត្ត​នៅ​ក្នុង​ការ​ទិញ​សម្បក​កង់​ថ្មី​ដូច​តទៅ ៖

ក​-​កត្តា​មិន​គួរ​អនុវត្ត
– កុំ​ចំណាយពេល​តិច​ពេក​ក្នុង​ការ​ពិនិត្យ​មើល​សម្បក​កង់​រថយន្ត ព្រោះថា​សម្បក​ដែល​មាន​តម្លៃ​ទាប រចនា​ម៉ូ​ដ​គុណភាព​កម្រិត​អន់ អាច​បណ្តាល​ឱ្យ​រយៈ​ចម្ងាយ​នៃ​ការ​ជាន់​ហ្វ្រាំង​បញ្ឈប់រថយន្ត​ឆ្ងាយ​ជាង​មុន និង​ការ​គ្រប់គ្រង​ម្ចាស់​ការ​ក្នុង​ស្ថានការណ៍​បន្ទាន់​មាន​ប្រសិទ្ធភាព​តិច​ជាង​មុន​ផង​ដែរ ។
– កុំ​ចំណាយពេល​ច្រើន​ពេក ។ ក្នុង​ករណី​នេះ​ឈ្មោះ យីហោ​ដែល​ស្ថិត​នៅ​លើ​សម្បក​កង់​គឺ​មាន​តម្លៃ​កាន់តែ​ច្រើន​សម្រាប់​អ្នក​ហើយ ដើម្បី​ជា​ជម្រើស​ល្អ​នោះ គឺ​ពិនិត្យ​មើល​យីហោ​ណាមួយ ដែល​ផ្តល់​នូវ​ការ​រចនា​ម៉ូ​ដ​ឡើង​ប្រកបដោយ​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ និង​ធ្វើការ​សម្រេចចិត្ត​ឱ្យ​បាន​ត្រឹមត្រូវ​។
– កុំ​ធ្វើការ​សន្និដ្ឋាន​ឱ្យ​តែ​ផលិតផល​មក​ពី​រោងចក្រ​ផលិត​គ្រឿងបន្លាស់​អ​រី​ជី​ណ​ល គឺ​ល្អ​បំផុត ។ សម្បក​កង់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នោះ គឺ​តម្រូវ​តែ​ចំពោះ​រថយន្ត​ដែល​ដំឡើង​នៅ​រោងចក្រ​ផ្ទាល់ ម្យ៉ាងទៀត​ការ​ទិញ​សម្បក​កង់​ប្រភេទ​ដូច​គ្នា​នេះ យក​មក​ផ្លាស់​ប្តូរ​ក៏​ពុំ​មែន​ជា​ជម្រើស​ល្អ​បំផុត​ដែរ ។ ក្រៅពី​នេះ​មាន​រោងចក្រ​ផលិត​ជា​ច្រើន​ដែល​គេ​រចនា​ឡើង​ផ្តល់​នូវ​បច្ចេកវិទ្យា​ធន់​នឹង​ការ​ប្រើប្រាស់​បាន​គ្រប់​ស្ថានភាព​ផ្លូវ និង​រដូវ​កាល ។ ដូច្នេះ​លោក​អ្នក​គួរ​សង្កេត​មើល​ដោយ​យកចិត្តទុកដាក់​បន្តិច ទើប​ជា​ការ​ល្អ ។

ខ​-​កត្តា​គួរ​អនុវត្ត
– ចូរ​ជ្រើស​យក​ទីតាំង​ចែកចាយ​លក់​សម្បក​កង់​ឱ្យ​បាន​ត្រឹមត្រូវ ៖ នៅ​ពេល​សម្បក​កង់​ដល់​អាយុកាល​ផ្លាស់​ប្តូរ​ថ្មី មាន​ម្ចាស់​រថយន្ត​ជា​ច្រើន​តែងតែ​សុ​ើ​ប​សួរ​ជាង ឬ​អ្នកលក់​ថា​តើ​យីហោ​ណាមួយ​ដែល​អាច​ទទួលយក​បាន ។ កត្តា​នេះ​ឈ្មួញ​ចែកចាយ​ភាគច្រើន គឺ​គាត់​ធ្វើការ​ណែនាំ​ពី​យីហោ និង​ប្រសិទ្ធភាព​បើកបរ​លើ​លក្ខខណ្ឌ​ផ្លូវ និង​អាកាសធាតុ ក៏​ដូច​ជា​តម្លៃ​ទីផ្សារ​ផង​ដែរ​ដល់​អ្នក ។ ដូចនេះ​វា​ជា​ជម្រើស​ល្អ​សម្រាប់​លោក​អ្នក​ក្នុង​ការ​រើស​យក​ទីតាំង​ណាមួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន ។

– ចូរ​ជឿជាក់​នូវ​អ្វី​ដែល​ជា​ការ​រំពឹង​ទុក ៖ សម្បក​កង់​ក៏​ដូច​ជា​ចំណុច​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​អាយុកាល​របស់​វា គឺ​សុទ្ធសឹងតែ​ជា​អ្វី​ដែល​អ្នក​គួរ​លើក​ឡើង និង​ចោទសួរ​ជាមួយនឹង​អ្នកលក់​ដើម្បី​ឱ្យ​ប្រាកដ​នូវ​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នក ។

– ចូរ​ទិញ​សម្បក​កង់​ម្តង​៤ ទាំង​មុខ​ទាំង​ក្រោយ ៖ ជា​ទូទៅ​សម្បក​កង់​ថ្មី​មាន​ប្រសិទ្ធភាព​ខាំ​ជាប់​នឹង​ផ្លូវ​ប្រសើរ​ជាង​សម្បក​ចាស់ ឬ​ប្រើ​អស់​ប៉ុន្មាន​គីឡូម៉ែត្រ​ហើយ​នោះ ។ វា​គឺជា​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ការ​ផ្លាស់​ប្តូរ​សម្បក​កង់​ទាំង​៤ ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​ចាំបាច់​ត្រូវ​តែ​ប្តូរ​វា​ជា​គូ​ៗ​នោះ ត្រូវ​ដាក់​កង់​ថ្មី​នៅ​ផ្នែក​ខាងក្រោយ ។ ធ្វើ​បែប​នេះ​នឹង​ជួយ​ដល់​រថយន្ត​ផ្តល់​នូវ​លំនឹង​បាន​ល្អ និង​អាច​ប៉ាន់​ប្រមាណ​ទុក​បាន​នៅ​ក្នុង​ដំណើរការ​កាច់ចង្កូត​បត់​ភ្លាម​ៗ ។ ចូរ​ចង​ចាំ​ថា មិន​ត្រូវ​ប្តូរ​សម្បក​កង់​តែ​មួយ​ឡើយ ប្រសិនបើ​សម្បក​នោះ​ខូច ឬ​មិន​អាច​ជួសជុល​បាន ៕