ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ជប៉ុន​អាយុ​111​ឆ្នាំ​ជាប់​ជា​បុរស​អាយុ​វែង​បំផុត​ក្នុង​លោក

9 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោកតា​ជនជាតិ​ជប៉ុន​អាយុ​១១១​ឆ្នាំ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រវត្តិសាស្ត្រ​ជា​បុរស​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។ លោកតា​សា​ការី ម៉ូ​ម៉ូ​អី​ុ ជា​អតីត​នាយក​សាលា​មធ្យមសិក្សា​មួយ កើត​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ១៩០៣ ។ តំណែង​ជា​បុរស​អាយុ​វែង​របស់​គាត់​ត្រូវ​សៀវភៅ Guiness World Records កត់ត្រា​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​២០ សីហា

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោកតា​ជនជាតិ​ជប៉ុន​អាយុ​១១១​ឆ្នាំ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រវត្តិសាស្ត្រ​ជា​បុរស​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។ លោកតា​សា​ការី ម៉ូ​ម៉ូ​អី​ុ ជា​អតីត​នាយក​សាលា​មធ្យមសិក្សា​មួយ កើត​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ១៩០៣ ។ តំណែង​ជា​បុរស​អាយុ​វែង​របស់​គាត់​ត្រូវ​សៀវភៅ Guiness World Records កត់ត្រា​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៤ ។

លោកតា​សា​ការី ម៉ូ​ម៉ូ​អី​ុ ពាក់​អាវធំ​ពណ៌​ខ្មៅ អាវ​ក្នុង​ពណ៌​ស និង​មាន​ក្រវាត់ក​ពណ៌​ទឹកប្រាក់ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​មជ្ឈមណ្ឌល​ជន​ចាស់ជរា​ក្នុង​ទីក្រុង​តូ​ក្យូ​ថា «​ខ្ញុំ​ចង់​រស់នៅ​បន្ត​រយៈពេល​ប្រហែល​២​ឆ្នាំ​ទៀត​» ។ ឯតទគ្គ​កម្ម​បុរស​ដែល​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​បាន​ទៅ​លើ​លោកតា​សា​ការី ម៉ូ​ម៉ូ​អី​ុ ក្រោយ​ពី​បុរស​វ័យ​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​លោកតា​អា​ឡិច សាន់​ឌ័​រ អី​ុ​មិច ដែល​កើត​មុន​គាត់​១​ថ្ងៃ ទទួលមរណភាព​កាលពី​ខែមិថុនា ។

ឯតទគ្គ​កម្ម​អាយុ​វែង​របស់​លោកតា​សា​ការី ម៉ូ​ម៉ូ​អី​ុ ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​ក្លាយជា​ជម្រក​របស់​បុរស និង​ស្ត្រី​ដែល​មាន​អាយុ​វែង​បំផុត​ក្នុង​លោក ។ ចំពោះ​លោកយាយ​ជប៉ុន​ដែល​ជាប់​តំណែង​អាយុ​វែង​បំផុត​ក្នុង​លោក ឈ្មោះ​មី​សា​អូ អូ​កា​វ៉ា អាយុ​១១៦​ឆ្នាំ រស់នៅ​ទីក្រុង​អូ​សា​កា ៕