ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​​ម្នាក់​ស្រវឹង​ជោក​​​បើករថយន្ត​មកឈប់​​ដេក​លក់​​នៅ​​ចិញ្ចើម​​ផ្លូវ​ ត្រូវ​ជន​មិន​ស្គាល់​​មុខ​បន្លំ​លួច​របស់​មាន​តំលៃបាត់​អស់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​​​ឈ្មោះ សំ ជីវ​ន្គ័ ​​ជាតា​រា​សម្តែង និង​អ្នកលេង​ភ្លេង បាន​បើករថយន្ត​មួយ​គ្រឿងមក​ឈប់​នៅ​ចិញ្ចើម​ផ្លូវដេក​ក្នុង​រថយន្ត ហើយ​ត្រូវ​ជន​មិនស្គាល់​មុខឆ្លៀតឱ​កាស​​បន្លំ​លួច​យករបស់​មាន​តំលៃក្នុង​​រថយន្ត​ទៅ​បាត់​អស់​គ្មាន​សល់​​ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាល​វេលា​ម៉ោង​២​ និង​៤០នាទី​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី២៧ ​សីហា នៅ​ចំណុច​ផ្លូវ​បេ​តុង​ភ្នំពេញ​ថ្មី​(១៩៨៦) ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុគេ​បានឃើញ​បុរស​ម្នាក់បើក​​រថយន្ត​មួយគ្រឿង​ម៉ាក​ហុងដា ហ្វិ​ត ពណ៌​ស ពាក់​ស្លាក់​លេខ បណ្តោះ​អាសន្ន ៥៥៣២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងលើស្រាប់តែ​ឈប់​រថយន្តដេក​លង់លក់​នៅ​ក្នុង​រថយន្ត​របស់​គេប្រមាណ​កន្លះ​ម៉ោង ខណៈពេល​បុរស​នោះ​​កំពុង​ដេក​​លង់​លក់​​មាន​ជនសង្ស័យ​ពីរ​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​ឈប់​ម៉ូតូ​ក្បែររថយន្ត​​ធ្វើ​ដូច​ជា​មនុស្ស​ស្គាល់គ្នា​ចឹ​ង រួច​ជនសង្ស័យ​ទាំង​ពីរ​នេះបាន​បើក​ទ្វារ​រថយន្ត​​​​ឆែករ​ករប​ស់​មាន​​តំលៃ​នៅ​ក្នុង​​រថយន្ត​​អស់ ហើយ​ក៏​ឡើង​​ជិះ​ម៉ូតូ​​គេចខ្លួន​បាត់​តែ​ម្តង​ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា​ ឃើញដូច​នេះ​​ពួក​គាត់​ក៏​បាន​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​មូល​ដ្ឋានឲ្យ​ជួយ​មក​អន្តរា​គម៍នៅ​កន្លែង​កើតហេតុ និង​​បាន​ដាស់​បុរស​ដែល​ដេក​ក្នុង​រថយន្ត​នោះឲ្យ​ភ្ងា​ក់​ឡើង ទើប​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គេ​បាន​បាត់​ទូរ​សព្ទ័ និងអាយ​ផេត រួម​ទាំង​កាបូប​លុយ​អស់ហើយ ​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ ។ សមត្ថកិច្ច​ក៏​ដឹង​ដែរ​ថា បុរស​នេះ​ឈ្មោះ សំ ជីវ​ន្គ័ អាយុ​៣២​ឆ្នាំ ​ជាតា​រា​សំដែង និង​អ្នកលេង​ភ្លេង ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ​តារា​សម្តែង​រូប​នេះ​ត្រូវ​បាន​មិត្ត​ភ​ក្តិ​មក​ទទួល​យក​ទៅ​ផ្ទះ​វិញ ព្រោះគាត់​មិន​អាច​បន្តដំណើរ​ដោយ​ខ្លួនឯង​បាន​ទេ​៕