ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​អាសអាភាស​​ជប៉ុន​ចំនួន​9​នាក់​បើក​ឱកាស​24​​ម៉ោង ឱ្យ​បុរស​ស្ទាប​​សុដន់​ក្នុង​ពិធី​សប្បុរ​សធម៌​ប្រឆាំង​​ជំងឺអេដស៍

9 ឆ្នាំ មុន

តារា​សម្តែង​ភាពយន្ត​អាសអាភាស​របស់​ជប៉ុន នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៤ នឹង​បើកឱកាស​ឱ្យ​មហាជន​ស្ទាប​សុដន់​រយៈពេល​២៤​ម៉ោង ជា​ផ្នែក​មួយ​នៃ​ទិវា​«​សប្បុរសធម៌​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​» ។ AFP ផ្សាយ​ថា តារា​សម្តែង​ភាពយន្ត​អាសអាភាស​៩​នាក់​នោះ បាន​បញ្ជាក់​ប្រាប់​កាសែត​នៅ​ក្នុងស្រុក កាលពី​ថ្ងៃ​ទី​២៥ សីហា ថា ពួក​នាង​មាន​ក្តី​រំភើប​រីករាយ ដែល​មាន​ចំណែក​ចូលរួម​ក្នុង​

តារា​សម្តែង​ភាពយន្ត​អាសអាភាស​របស់​ជប៉ុន នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៤ នឹង​បើកឱកាស​ឱ្យ​មហាជន​ស្ទាប​សុដន់​រយៈពេល​២៤​ម៉ោង ជា​ផ្នែក​មួយ​នៃ​ទិវា​«​សប្បុរសធម៌​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​» ។ AFP ផ្សាយ​ថា តារា​សម្តែង​ភាពយន្ត​អាសអាភាស​៩​នាក់​នោះ បាន​បញ្ជាក់​ប្រាប់​កាសែត​នៅ​ក្នុងស្រុក កាលពី​ថ្ងៃ​ទី​២៥ សីហា ថា ពួក​នាង​មាន​ក្តី​រំភើប​រីករាយ ដែល​មាន​ចំណែក​ចូលរួម​ក្នុង​ការ​ឃោសនា​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេ​ដស៍ ។ ការ​បើកឱកាស​ដល់​សាធារណជន​ស្ទាប​សុដន់​នោះ ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ ប៉ុន្តែ​តារា​ស្រី​មួយ​ចំនួន​សំណូមពរ​ថា «​គួរតែ​ចាប់​ស្ទាប​សុដន់​របស់​ពួក​នាង ថ្នម​ៗ» ។

នាង​រី​ណា សេរី​ណា ប្រាប់​សារព័ត៌មាន Tokyo Sport ថា «​ខ្ញុំ​ទន្ទឹងរង់ចាំ​ពេលវេលា​ដែល​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​នាក់​ស្ទាបអង្អែល​ដើមទ្រូង​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​ភាព​ត្រេកអរ​ប្រសិនបើ​ពួក​គេ​ប្រើ​ដៃ ស្រាល​ៗ ។ ខ្ញុំ​មិន​ធ្លាប់​គិត​តាំងពី​មុន​ថា ដើមទ្រូង​របស់ខ្ញុំ​អាច​ផ្តល់​ប្រយោជន៍​ដល់​សង្គម​បែប​នេះ​ទេ​» ។

ចំណែក​តារា​សម្តែង​មួយ​រូប​ទៀត គឺ​នាង អី​ុ​គូ សាគូ​រ៉ា​ងី មិន​បាន​បង្ហាញ​ពី​ក្តី​កង្វល់ ដែល​ត្រូវ​បុរស​ជា​ច្រើន​នាក់​ចាប់​ស្ទាប​សុដន់​ដៃ​ធ្ងន់​បែប​ណា​ទេ ប៉ុន្តែ​នារី​អាយុ​២១​ឆ្នាំ​រូប​នេះ​និយាយ​ថា «​វា​គឺជា​ការងារ​សប្បុរសធម៌ គួរ​ឱ្យ​រីករាយ ។ ឱ្យ​បុរស​ច្របាច់​សុដន់ តែ​គេ​ត្រូវ​បរិច្ចាគ​ប្រាក់ ដើម្បី​ប្រយោជន៍​សង្គម​ជា​រឿង​ល្អ​ណាស់​» ។ ជា​លើក​ទី​១២​ហើយ​នៃ​ទិវា​សប្បុរសធម៌​នេះ គិត​ចាប់តាំងពី​ឆ្នាំ​២០០៣​មក ។

អ្នកចូលរួម​ចាប់​សុដន់ ត្រូវ​បរិច្ចាគ​ប្រាក់​សប្បុរសធម៌​លើ​គម្រោងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍ ។ពិធី​ចាប់​សុដន់​របស់​តារា​សម្តែង​ភាពយន្ត​អាសអាភាស​រយៈពេល​២៤​ម៉ោង​នោះ នឹង​ចាប់ផ្តើម​ទ្បើ​ង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៤ ម៉ោង​នៅ​ក្នុង​ស្រុកត្រូវ​នឹង​ម៉ោង​៦​ល្ងាច​ក្នុង​ប្រទេស​កម្ពុជា ៕