ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប្រាក់​ចូល​និវត្តន៍​របស់ខ្ញុំ​នឹង​មិន​អាច​រ៉ាប់រង​លើ​ការ​ចំណាយ​ផ្សេង​ៗ​នោះ​ទេ​» នេះ​បើ​តាម​ការ​អះអាង​របស់​វិនិយោគិន​អាស៊ី​- ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍

9 ឆ្នាំ មុន

•​ ​វិនិយោគិន​ស្ទើរតែ​៩​នាក់​ ក្នុង​ចំណោម​១០​នាក់ ​នៅ​ហុងកុង និង​ជប៉ុន​ខ្វះ​ការ​ជឿជាក់​លើ​សោធន​និវត្តន៍​ជា​កាតព្វកិច្ច
•​ ​ការ​ខ្វះ​ការ​ជឿជាក់​នេះ ​នាំ​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ប្រព័ន្ធ​សោធន​និវត្តន៍
•​ ​មាន​តែ​វិនិយោគិន​១​នាក់ ​ក្នុង​ចំណោម​៥​នាក់​ប៉ុណ្ណោះ​ ដែល​ទិញ​គម្រោង​ចូល​និវត្តន៍​មិនមែន​កាតព្វកិច្ច
•​ ​អាស៊ី​ គឺជា​បណ្ដុំ​នៃ​វិនិយោគិន​ដែល​ប្រកប​អាជីវកម្ម​ចាត់ចែង​ដោយ​ខ្លួ​ង​ឯង​ផ្ទាល់ ហើយ​មួយ​ភាគ​ធំ​គឺ​មិន​បាន​ទទួល​ការ​ប្រឹក្សា​យោបល់​ប្រកបដោយ​វិជ្ជាជីវៈ​នោះ​ទេ​។

ហុងកុង ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០១៤ ៖ វិនិយោគិន​អាស៊ី​មិន​ជឿជាក់​ថា ​សោធន​និវត្តន៍​ជា​កាតព្វកិច្ច​របស់​ពួក​គេ​នឹង​អាច​រ៉ាប់រង​ទាំងស្រុង​លើ​ចំណាយ

•​    ​វិនិយោគិន​ស្ទើរតែ​៩​នាក់​ ក្នុង​ចំណោម​១០​នាក់ ​នៅ​ហុងកុង និង​ជប៉ុន​ខ្វះ​ការ​ជឿជាក់​លើ​សោធន​និវត្តន៍​ជា​កាតព្វកិច្ច
•​    ​ការ​ខ្វះ​ការ​ជឿជាក់​នេះ ​នាំ​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ប្រព័ន្ធ​សោធន​និវត្តន៍
•​    ​មាន​តែ​វិនិយោគិន​១​នាក់ ​ក្នុង​ចំណោម​៥​នាក់​ប៉ុណ្ណោះ​ ដែល​ទិញ​គម្រោង​ចូល​និវត្តន៍​មិនមែន​កាតព្វកិច្ច
•​    ​អាស៊ី​ គឺជា​បណ្ដុំ​នៃ​វិនិយោគិន​ដែល​ប្រកប​អាជីវកម្ម​ចាត់ចែង​ដោយ​ខ្លួ​ង​ឯង​ផ្ទាល់ ហើយ​មួយ​ភាគ​ធំ​គឺ​មិន​បាន​ទទួល​ការ​ប្រឹក្សា​យោបល់​ប្រកបដោយ​វិជ្ជាជីវៈ​នោះ​ទេ​។

ហុងកុង ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០១៤ ៖ វិនិយោគិន​អាស៊ី​មិន​ជឿជាក់​ថា ​សោធន​និវត្តន៍​ជា​កាតព្វកិច្ច​របស់​ពួក​គេ​នឹង​អាច​រ៉ាប់រង​ទាំងស្រុង​លើ​ចំណាយ​ក្រោយ​ពេល​ចូល​និវត្តន៍​របស់​ពួក​គេ​នោះ​ទេ ហើយ​ចង់​ឃើញ​មានការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ទៅ​លើ​ប្រព័ន្ធ​សោធន​និវត្តន៍ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​។

បើ​ទោះបីជា​សោធន​និវត្តន៍​ត្រូវ​បាន​រំពឹង​ថា ​ជា​ប្រភព​ប្រាក់​ចំណូល​មួយ​ក្នុង​ចំណោម​ប្រភព​បី​សំខាន់​ៗ​ក្ដី នៅ​ពេល​ដែល​ចោទសួរ​អតិថិជន​ថា​តើ​ពួក​គេ​មាន​ការ​ជឿជាក់​ថា​ ប្រាក់​សោធន​និវត្តន៍​ជា​កាតព្វកិច្ច​របស់​ពួក​គេ​មាន​ចំនួន​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​ប្រាក់​កាស​នៅ​ពេល​ចូល​និវត្តន៍​ដែរ​ឬ​យ៉ាងណា មាន​តែ​៣៨%​ប៉ុណ្ណោះ​ ដែល​អាច​ផ្ដល់​ចម្លើយ​ច្បាស់​ថា «​បាទ​/​ចាស៎ គ្រប់គ្រាន់​»​។ មូលហេតុ​ចម្បង​នៃ​កង្វះ​ការ​ជឿជាក់​នេះ​ គឺ​ទាក់ទង​នឹង​ក្ដី​បារម្ភ​ថា​ ប្រាក់​សន្សំ​ពី​គម្រោង​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​រ៉ាប់រង​ចំណាយ​នៅ​ចូល​និវត្តន៍​របស់​ពួក​គេ (៤៣%) ឡើយ​។ វិនិយោគិន​ក៏​បារម្ភ​ផង​ដែរ​ថា ​ផល​ចំណេញ​វិនិយោគ​នឹង​មាន​កម្រិត​ទាប​ជ្រុល ហើយ​ពួក​គេ​មិន​អាច​ព្យាករណ៍​ទុក​មុន​ពី​អ្វី​ដែល​ពួក​គេ​នឹង​ទទួល​បាន​ពី​គម្រោង​នានា​ របស់​ពួក​គេ​នៅ​ពេល​ដែល​ចូល​និវត្តន៍​នោះ​ទេ​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ  គឺ​នៅ​តំបន់​ដែល​គម្រោង​ចូល​និវត្តន៍​ជា​កាតព្វកិច្ច​ត្រូវ​អនុវត្ត​ក្នុង​កម្រិត​ខ្ពស់​បំផុត ការ​ជឿជាក់​បែ​ជា​មាន​កម្រិត​ទាប​បំផុត​ទៅ​វិញ​។ នៅ​ហុងកុង និង​តៃវ៉ាន់ វិនិយោគិន​រំពឹង​ថា ​សោធន​និវត្តន៍​របស់​រដ្ឋ និង​របស់​និយោជក​អាច​រ៉ាប់រង​បាន​ចំនួន​១៨% នៃ​ប្រាក់​ចំណូល​ចូល​និវត្តន៍​របស់​ពួក​គេ ខណៈ​នៅ​ចិនដីគោក និង​ជប៉ុន គឺ​មាន​កម្រិត​កាន់តែ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត​ដល់​ទៅ​៣០% និង​៣១% រៀង​គ្នា​។ ប៉ុន្តែ​នៅ​ពេល​ដែល​មានការ​ពឹង​ផ្អែក​​លើ​វា​ដូច្នេះ បញ្ហា​ក៏​លេច​ចេញ​ឡើង​ផង​ដែរ​។ វិនិយោគិន​សឹងតែ​៩​នាក់ ​ក្នុង​ចំណោម​១០​នាក់ ​នៅ​ហុងកុង និង​ជប៉ុន​លើក​ឡើង​ពី​កង្វះ​ការ​ជឿជាក់​របស់​ពួក​គេ​លើ​សោធន​និវត្តន៍​ជា​កាត​ព្វ​ក​ចិ្ច​។ នៅ​តៃវ៉ាន់ ៧​នាក់ ​ក្នុង​ចំណោម​១០​នាក់ ខ្វះ​ការ​ជឿជាក់ ហើយ​សូ​ម្បី​តែ​នៅ​ចិនដីគោក​ដែល​មាន​ប្រវត្តិ​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​រដ្ឋ​សម្រាប់​អ្នក​ដែល​ចូល​និវត្តន៍​ក៏​ដោយ វិនិយោគិន​ស្ទើរតែ​៣​នាក់ ​ក្នុង​ចំណោម​៥​នាក់​ខ្វះ​ការ​ជឿជាក់​ផង​ដែរ​។

វិនិយោគិន​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​សោធន​និវត្តន៍
នៅ​ទូ​ទាំង​តំបន់​អាស៊ី​មានការ​អំពាវនាវ​ពី​សំណាក់​វិនិយោគ​ឲ្យ​មានការ​កែ​លំអរ​ប្រព័ន្ធ​សោធន៍​និ​ត្តន៍​ជា​កាតព្វកិច្ច​។ សំណូមពរ​ចម្បង​ដែល​ទទួល​បាន​ពី​អ្នក​ចូលរួម​ធ្វើការ​ស្ទង់​មតិ គឺ​ស្នើ​សុំ​ឲ្យ​មានការ​អប់រំ​ពន្យល់​បន្ថែម​ពី​ការ​ធ្វើ​ផែនការ​ចូល​និវត្តន៍ (៦៥%)​។ ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ស្នើ​ឡើង គឺ​ការ​បង្ក​​ភាព​ងាយស្រួល​បន្ថែម​ទៀត ​ក្នុង​ការ​ដក​ប្រាក់​មុន​ពេល​ចូល​និវត្តន៍ និង​ការ​ផ្ដល់​ជម្រើស​វិនិយោគ​កាន់តែ​ច្រើន​។ វិនិយោគិន​ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ការ​បង្កើន​កម្រិត​នៃ​វិភាគទាន ប៉ុន្តែ​ពួក​គេ​លើក​ឡើង​ថា ​ពួក​គេ​យល់​ថា​បន្ទុក​នេះ​គួរតែ​ជា​បន្ទុក​របស់​រដ្ឋាភិបាល ឬ និយោជក​ក្នុង​ការ​ធ្វើ​វិភាគទាន​ក្នុង​កម្រិត​កាន់តែ​ច្រើន​លើ​ផែនការ​សោធន​និវត្តន៍ (៦០%) បើ​ធៀប​នឹង​ពួក​គេ​ដែល​ធ្វើ​វិភាគទាន (៣០%)​។

«​សោធន​និវត្តន៍​ជា​កាតព្វកិច្ច​ជា​រឿយ​ៗ សម្រាប់​វិនិយោគិន ​គឺជា​បទ​ពិសោធន៍​ដំបូង​នៃ​ការ​សន្សំ​ប្រាក់ ​ដោយ​បង្ខំ​សម្រាប់​អនាគត ដូច្នេះ​ត្រូវ​មានដំណើរ​ការ​សិក្សា​ ដើម្បី​ស្វែង​យល់​ពី​លក្ខណៈ និង​អត្ថប្រយោជន៍​នៃ​ផែនការ​ជា​កាតព្វកិច្ច​របស់​ពួក​គេ​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Robert A. Cook ប្រធាន និង​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Manulife Asia  ។ «​ការ​ដែល​វិនិយោគិន​ទទួលស្គាល់​ថា​ ពួក​គេ​ត្រូវការ​ការ​អប់រំ​ពន្យល់​បន្ថែម​អំពី​ការ​ធ្វើ​ផែនការ​ចូល​និវត្តន៍ វា​គឺជា​រឿង​ល្អ​។ យើង​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ទាំងអស់​ឲ្យ​មានការ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន​កាន់តែ​ខ្ពស់​ចំពោះ​ការ​ចូល​និវត្តន៍​របស់​ខ្លួនឯង និង​រៀបចំ​ផែនការ​សម្រាប់​ប្រភព​ចំណូល​ផ្សេង​ៗ​ដែល​នឹង​ជួយ​គាំទ្រ​ដល់​ពួក​គេ​។ សោធន​និវត្តន៍​របស់​រដ្ឋាភិបាល​ គឺជា​ការ​ចាប់ផ្ដើម​មួយ​ដ៏​ល្អ ប៉ុន្តែ​ដូចដែល​វិនិយោគិន​បានដឹង​ហើយ​ថា ប្រាក់​នេះ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​»។

វិនិយោគិន​អាស៊ី​តិចតួច​ប៉ុណ្ណោះ​ ទិញ​គម្រោង​សោធន​និវត្តន៍​មិនមែន​កាតព្វកិច្ច
កង្វះ​នៃ​សុទិដ្ឋិនិយម​របស់​វិនិយោគិន ​គឺ​ស្ដែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​សម្រាប់​សោធន​និវត្តន៍​ឯកជន ពោល​គឺ​វិនិយោគិន​អាស៊ី​តែ​១/៥​ប៉ុណ្ណោះ​លើក​ឡើង​ថា​ពួក​គេ​បាន​ទិញ​គម្រោង​សោធន​និវត្តន៍ ឬ​ផែនការ​ចូល​និវត្តន៍​មិនមែន​កាតព្វកិច្ច​។

ចំណែកឯ​វិនិយោគិន​អាស៊ី​វិញ​រំពឹង​ថា ​នឹង​ពឹងផ្អែក​លើ​ប្រភព​ចំណូល​ផ្សេង​ៗ​នៅ​អំឡុង​ពេល​ចូល​និវត្តន៍ ដូច​ជា​ប្រាក់​សន្សំ (២៦%) និង​ផល​ចំណេញ​ពី​ការ​វិនិយោគ​ផ្សេង​ៗ ដូច​ជា​អចលនទ្រព្យ (១៦%)​។ ប៉ុន្តែ​ការ​ស្ទង់​មតិ​នេះ​ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា  វិនិយោគិន​អាស៊ី​មិន​ចាត់ចែង​កញ្ចប់​វិនិយោគ​របស់​ពួក​គេ​តាម​របៀប​ដែល​នឹង​ផ្ដល់​ផល​ចំណេញ​ដែល​ពួក​គេ​ត្រូវការ​មក​វិញ​នោះ​ទេ​។ វិនិយោគិន​តែ​១/៤​ប៉ុណ្ណោះ​លើក​ឡើង​ថា ពួក​គេ​ពិនិត្យ​កញ្ចប់​វិនិយោគ​របស់​ពួក​គេ​ម្ដង​ក្នុង​មួយ​ត្រីមាស ហើយ​ការ​ផ្លាស់​ប្ដូរ​ចំពោះ​ការ​ចាត់ចែង​កញ្ចប់​វិនិយោគ​គឺជា​រឿង​មួយ​កម្រ​។

«​ការ​ប្រើប្រាស់​ផែនការ​សោធន​និវត្តន៍​មិនមែន​កាតព្វកិច្ច​ដែល​នៅ​មាន​កម្រិត​ទាប និង​ការ​យល់​ឃើញ​ថា​គម្រោង​របស់​រដ្ឋាភិបាល​មិន​មាន​កម្រិត​គ្រប់គ្រាន់ បា​ធ្វើ​ឲ្យ​វិនិយោគិន​ស្វែងរក​ប្រភព​ប្រាក​ចំណូល​ចូល​និវត្តន៍​ផ្សេង​ៗ​ទៀត​» នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Donna Cotter ប្រធាន​ផ្នែក​គ្រប់គ្រង​ទ្រព្យសកម្ម​នៃ​ក្រុមហ៊ុន Manulife Financial ប្រចាំ​នៅ​តំបន់​អាស៊ី​។ «​ប៉ុន្តែ​វិនិយោគិន​ត្រូវការ​ការ​ធានា​ថា ប្រភព​ប្រាក់​ចំណូល​ជំនួស​ដែល​ពួក​គេ​កំពុង​ពឹង​ផ្អែក​​លើ នឹង​ផ្ដល់​ឲ្យ​វិញ​នូវ​ផល​ចំណេញ​ដែល​ពួក​គេ​រំពឹង​ទុក និង​ធានា​ថា ​កម្រិត​ហានិភ័យ​ពាក់ព័ន្ធ​មិន​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ពេក​នោះ​ទេ ក៏​ដូច​ជា​ធានា​ឲ្យ​បាន​​ថា ​ពួក​គេ​កំពុង​ចាត់ចែង​កញ្ចប់​វិនិយោគ​ដែល​មាន​លក្ខណៈ​ចម្រុះ​មួយ​ដែល​នឹង​បំពេញ​តាម​តម្រូវការ​របស់​ពួក​គេ​»។​

ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ដោយ​ខ្លួ​ង​ឯង​ដែល​ពេញ​និយម​; ភាគរយ​វិនិយោគិន​ស្វែងរក​ការ​ប្រឹក្សា​យោបល់​គឺ​ស្មើនឹង​ពាក់កណ្ដាល​នៃ​សហរដ្ឋអាមេរិក
វិនិយោគិន​អាស៊ី​សម្ដែង​ពី​ក្ដី​បារម្ភ​ពី​ខ្លួន​គេ​ផ្ទាល់​នៅ​ពេល​ដែល​និយាយ​ទាក់ទង​នឹង​ការ​រៀបចំ​ផែនការ​ចូល​និវត្តន៍ ដោយ​ច្រើន​ជាង​ពាក់កណ្ដាល (៥០%) ប្រាប់​ត្រង់​ថា ​ពួក​គេ​មិន​យល់​ពី​ផែនការ​សោធន​និវត្តន៍​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​មាន​តែ​២៥%​ប៉ុណ្ណោះ​ ដែល​ស្វះ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​នៅ​មាន​កម្រិត​ត្រឹមតែ​ពាក់កណ្ដាល​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។ វិនិយោគិន​ភាគច្រើន (៦០%) និយម​គ្រប់គ្រង​ចាត់ចែង​ការ​វិនិយោគ​របស់​ពួក​គេ​ដោយ​ខ្លួនឯង ហើយ​មិន​បាន​ទទួល​ការ​ប្រឹក្សា​យោបល់​ពី​អ្នកមាន​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ ដូច​ជា​អ្នក​ប្រឹក្សា​ហិរញ្ញ​វត្ថុ ភ្នាក់ងារ​ធានា​រ៉ាប់រង ឬ បុគ្គលិក​ធនាគារ​ឡើយ​។

តាម​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​ថា ​ជប៉ុន​មាន​ភាគរយ​ខ្ពស់​ជាងគេ​បំផុត​នៃ​អ្នក​វិនិយោគិន​ដែល​ចាត់ចែង​អាជីវកម្ម​ដោយ​ខ្លួនឯង​ផ្ទាល់ (៧៦%) ខណៈ​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី និង​តៃវ៉ាន់​សុទ្ធតែ​មាន​កម្រិត​លើ​៥០%​។ ផ្ទុយ​ទៅ​វិញ ​វិនិយោគិន​ស្ទើរតែ​៣​នាក់​ ក្នុង​ចំណោម​៥​នាក់ ​នៅ​ក្នុង​តំបន់​ពឹងផ្អែក​លើ​ក្រុម​គ្រួសារ មិត្តភក្ដិ និង​សហការី​សម្រាប់​ការ​ប្រឹក្សា​យោបល់​លើ​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ ហើយ​តិច​ជាង​៥០% ប្រើប្រាស់​ប្រព័ន្ធ​សារព័ត៌មាន​។

លោក Donna Cotter ប្រធាន​ផ្នែក​គ្រប់គ្រង​ទ្រព្យសកម្ម​នៃ​ក្រុមហ៊ុន Manulife Financial ប្រចាំ​នៅ​តំបន់​អាស៊ី បាន​បន្ថែម​ទៀត​ថា «​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​អាជីវកម្ម​បែប​នេះ​ នឹង​ដំណើរការ​ល្អ​នៅ​ពេល​ដែល​អ្នកមាន​ចំណេះដឹង​/​ព័ត៌មាន​ត្រឹមត្រូវ វិធីសាស្ត្រ និង​ពេលវេលា​សម្រាប់​អនុវត្ត បើ​ពុំនោះ​ទេ លោក​អ្នក​នឹង​ទទួល​បាន​លទ្ធផល​មួយ​ដែល​មិនមែន​ជា​អ្វី​ដែល​អ្នក​សង្ឃឹម​ចង់បាន ឬ​ដែល​មាន​កម្រិត​ទាប​។ វិនិ​យោ​គិន​មាន​កម្រិតយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ខុស​ៗ​គ្នា និង​តែងតែ​កំហិត​ជម្រើស​វិនិយោគ​របស់​ពួក​គេ​ផ្សេង​ៗ​គ្នា​។ ការ​ធ្វើ​ដូច្នេះ​បង្កើត​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គណនា​ខុស ឬ​ការ​មើល​រំលង​ផលិតផល​វិនិយោគ​ណាមួយ​ដែល​សម​ស្រប​សម្រាប់​ពួក​គេ​បំផុត​។ ការ​ចំណាយពេល​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ជាមួយ​អ្នកមាន​វិជ្ជាជីវៈ គឺជា​ការ​ចំណាយពេល​បាន​ល្អ និង​ត្រឹមត្រូវ​។

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការ​ស្ទង់​មតិ​វិនិយោគិន Manulife Investor Sentiment Index សូម​ចូល​ទៅ​កាន់ www.manulife-asia.com ។
Link to VDO of MISI

http://www.manulife-asia.com/