ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន Manulife បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្រិត​វិនិយោគ​របស់​វិនិយោគិន​នៅ​ប្រទេស​ចិន​ធ្លាក់​ចុះ ខណៈ​ប្រទេស​ចិន នៅ​​តែ​​រំពឹង​ថា​នឹង​មានការ​រីក​ចម្រើន​ឡើង​វិញ

9 ឆ្នាំ មុន

•​ ​កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ដោយ​ធ្លាក់​ចុះ​ខ្លាំង​លើ​ទ្រព្យ​ដើមទុន ផ្នែក​អចលនទ្រព្យ
•​ ​ទស្សនៈ​បែងចែក​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុនៈ វិនិយោគិន​ភាគច្រើន​ផ្តោត​លើ​ប្រទេស​អាស៊ី​អាគ្នេយ៍ ជា​ជាង​ប្រទេស​មហាអំណាច​ចិន
•​ ​កម្រិត​នៃ​ការ​វិនិយោគ​មានការ​កើនឡើង​ក្នុង​ប្រទេស​សិង្ហ​បុរី និង​ឥណ្ឌូ​នេ​ស៊ី ដែល​ជួយ​រក្សា​លំនឹង​ក្នុង​ប្រទេស​អាស៊ី

ហុងកុង ៖ កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​នៅ​ក្នុង​ប្រទេស​ចិន​មានការ​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ2014 ដោយ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​

•​    ​កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ដោយ​ធ្លាក់​ចុះ​ខ្លាំង​លើ​ទ្រព្យ​ដើមទុន ផ្នែក​អចលនទ្រព្យ
•​    ​ទស្សនៈ​បែងចែក​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុនៈ វិនិយោគិន​ភាគច្រើន​ផ្តោត​លើ​ប្រទេស​អាស៊ី​អាគ្នេយ៍ ជា​ជាង​ប្រទេស​មហាអំណាច​ចិន
•​    ​កម្រិត​នៃ​ការ​វិនិយោគ​មានការ​កើនឡើង​ក្នុង​ប្រទេស​សិង្ហ​បុរី និង​ឥណ្ឌូ​នេ​ស៊ី ដែល​ជួយ​រក្សា​លំនឹង​ក្នុង​ប្រទេស​អាស៊ី

ហុងកុង ៖ កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​នៅ​ក្នុង​ប្រទេស​ចិន​មានការ​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ2014 ដោយ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ដើមឆ្នាំ2013 មក ខណៈ​ដែល​មានការ​រំពឹង​ទុក​ថា សេដ្ឋកិច្ច និង​ការ​វិនិយោគ​របស់​ប្រទេស​នេះ​អាច​នឹង​ត្រលប់​មក​ភាព​ប្រក​តី​វិញ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ពី​ក្រុមហ៊ុន Manulife ។

ការ​ស្ទង់​មតិ​ទៅ​លើ​វិនិយោគិន​តាម​រយៈ​កម្មវិធី Manulife Investor Sentiment Index សម្រាប់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ12​កម្រិត​ក្នុង​អំឡុង​ត្រីមាស​នេះ​ដែល​ធ្លាក់​ចុះ​ពី​កម្រិត​23 ដល់​កម្រិត​11 ដែល​ជា​កម្រិត​ទាប​បំផុត ​ចាប់តាំងពី​ធ្វើ​កំណត់​ត្រា​នៃ​ដើមឆ្នាំ​2013 មក​។ ទោះបីជា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​ផ្អែក​លើ​កំណើន​វិនិយោគ​នានា​ក្នុង​តំបន់ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កំណត់​ត្រា​ទូទៅ​ប្រចាំ​តំបន់​អាស៊ី​ដែល​មិន​មាន​ភាព​ប្រែប្រួល​ គឺ​នៅ​កម្រិត​24​ដដែល លើស​មួយ​កម្រិត​លើ​កំណត់​ត្រា​សហរដ្ឋអាមេរិក​ដែល​មិន​ប្រែប្រួល​ពី​មួយត្រី​មាស​ទៅ​មួយ​ត្រីមាស​1​។

កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​នៅ​ក្នុង​ប្រទេស​ចិន​មានការ​ធ្លាក់​ចុះ​ជា​ទូទៅ – ទៅ​លើ​ចំណាត់ថ្នាក់​ទ្រព្យសម្បត្តិ​ទាំង​ប្រាំមួយ​ដែល​មាននៅ​ក្នុង​កំណត់​​ត្រា​ទីផ្សារ​ដែល​ធ្លាក់​ចុះ​។ ការ​ធ្លាក់​ចុះ​ខ្ពស់​បំផុត​ពាក់ព័ន្ធ​ទៅ​នឹងទីផ្សារ​ហ៊ុន (​ធ្លាក់​ចុះ​ពី​កម្រិត 19 ដល់ -4) និង​ទឹកប្រាក់​វិនិយោគ (​ធ្លាក់​ចុះ​ពី​កម្រិត 22 ដល់ 15)​ ។ កម្រិត​នៃ​ការវិនិយោគ​លើ​អចលនទ្រព្យ​នៅ​តែ​បន្ត​ធ្លាក់​ចុះ (​ពី​កម្រិត 5 ដល់ -8) ខណៈ​វិនិយោគិន​លើ​គេហដ្ឋាន​ស្នាក់​នៅ​ក៏​រង​ផល​ប៉ះ​ពាល់​ក្នុង​កម្រិត​ទាប​បំផុត ​គឺ​កម្រិត 8 (​ធ្លាក់​ចុះ 6 កម្រិត​) ដែល​ស្ថិត​ក្នុង​កម្រិត​ពាក់កណ្តាល​វិជ្ជមាន​។

ចំពោះ​ភាព​ផ្ទុយ​គ្នា​នេះ កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​នៅ​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក គឺ​មាន​គម្លាត​គ្នា​ឆ្ងាយ​​លើ​ទឹកប្រាក់​វិនិយោគ (49) ទីផ្សារ​ហ៊ុន (46) និង​ទ្រព្យ (​គេហដ្ឋាន​ស្នាក់​នៅ 58 និង​អចលនទ្រព្យ 49) និង​ភាព​អវិជ្ជមាន​លើ​សាច់ប្រាក់ (-52) និង​ប័ណ្ណ​ប្រាក់ (-15) ដែល​សរុប​ទៅ​ជួយ​ឲ្យ​កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​អា​មេ​រិ​ក​ស្ថិត​នៅ (​កម្រិត 23) កៀក​នឹង​កំណត់​ត្រា​តំបន់​អាស៊ី​។

លោក Endre Pedersen នាយក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ចំណូល​ថេរ របស់​ក្រុមហ៊ុន Manulife បាន​មាន​ប្រសាសន៍​ថា «​ការ​ស្ទង់​មតិ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ឥណទាន​ភាគច្រើន​នៅ​ប្រទេស​ចិន​ចាប់ផ្តើម​មាន​បញ្ហា​លើ​សក្តានុពល​នៃ​ព្រឹត្តិការណ៍​ឥណទាន​គ្មាន​លំនឹង​ក្នុង​វិស័យ (​សេវា​ធនាគារ​ស្រមោល​)​។ យើង​ជឿជាក់​ថា ​កត្តា​នេះ​ រួម​ផ្សំ​នឹង​ការ​បញ្ចុះ​ថ្លៃ​ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ថយ​ចុះ ហើយ​រឹត​បណ្តឹង​ដល់​កម្រិត​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង គួប​ផ្សំ​នឹង​ទំហំ​ផលិតកម្ម PMI ចុះ​ខ្សោយ​ប្រាំ​ខែ​ជាប់​គ្នា បណ្តាល​ឲ្យ​កម្រិត​នៃ​ការវិនិយោគ​របស់​វិនិយោគិន​ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ» ​។

វិនិយោគិន​ក្នុង​តំបន់​មាន​ទស្សនៈ​លើ​ភាព​រីក​ចម្រើន​ក្នុង​ប្រទេស​ចិន​នៅ​តែ​មាន​ភាព​វិជ្ជមាន
ខណៈ​ដែល​កម្រិត​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក​នៅ​ប្រទេស​ចិន ​ងាក​ទៅ​រក​ទីផ្សារ​ផ្ទាល់ខ្លួន​បាន​ធ្លាក់​ចុះ ការ​ព្រួយបារម្ភ​របស់​ពួក​គេ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​វិនិយោគិន​បរទេស​ភាគច្រើន​នោះ​ទេ​។ ចំពោះ​ទីផ្សារ​ផ្ទាល់ខ្លួន ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​ភាព​លេចធ្លោ​សម្រាប់​វិនិយោគិន​មាន​ដូច​ជា ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន ហុងកុង តៃវ៉ាន់ សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ដែល​កំណត់​ប្រទេស​ចិន​ជាទី​ផ្សារ​វិនិយោគ​កម្រិត​ខ្ពស់ យ៉ាង​ហោច​ណាស់​ត្រឹម​កម្រិត​4 ខ្ពស់​ជាង​សហរដ្ឋអាមេរិក​ ។ ផ្ទុយ​ទៅ​វិញ វិនិយោគិន​ជប៉ុន​បាន​ឲ្យ​តម្លៃ​អវិជ្ជមាន​ដល់​ប្រទេស​ចិន សម្រាប់​ការ​វិនិយោគ​។

នៅ​ក្នុង​តំបន់​អាស៊ី​ជិត 2/5 នៃ​វិនិយោគិន (37 ភាគរយ​) រំពឹង​ថា ​ប្រទេស​ចិន​អាច​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពូល​2 ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​បំផុត​នៅ​2​ឆ្នាំ​ខាង​មុខ ដោយ​ជម្រើស​វិនិយោគិន​ភាគច្រើន​បាន​ងាក​ទៅ​រក​ទីផ្សារ​ដែល​គេ​ពេញ​និយាម​មាន​ប្រទេស​ជប៉ុន (16 ) បន្ទាប់​មក​សិង្ហ​បុរី និង​ឥណ្ឌា (15) និង​កូរ៉េ​ខាងត្បូង (9) ។ ទោះបីជា​ប្រទេស​ចិន​ធ្លាក់​ចុះ​កម្រិត​វិនិយោគិន ក៏​វិនិយោគិន​នៅ​មានការ​រំពឹង​ទុកជា​វិជ្ជមាន​ចំពោះ​កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​នៅ​2​ឆ្នាំ​ខាង​មុខ ដោយ​ភាព​ជឿជាក់​ខ្លាំង​បំផុត​។

លោក Pedersen បាន​បន្ថែម​ថា «​ទន្ទឹម​នឹង​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ប្រទេស​ចិន​កំពុង​កើនឡើង​បន្តិច​ក្រោម​ទិស​ដៅ​ពេញ​មួយ​ឆ្នាំ 7,5​ភាគរយ របស់​រាជរដ្ឋាភិបាល យើង​យល់​ស្រប​ជាមួយ​កម្រិត​វិនិយោគិន​ជា​ទូទៅ​ថា​ នឹង​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​មួយ​ក្នុង​តំបន់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត»​។ ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​មាន​ភាព​ប្រសើរ​ជាង​ការ​រំពឹង​ទុក​សម្រាប់​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​2014 ដែល​ជា​វិធានការ​ជំរុញ​សេដ្ឋកិច្ច  រួម​​ទាំង​ការ​បន្ធូរបន្ថយ​ទិស​ដៅ​គោលនយោបាយ​រូបិយ​វត្ថុ​ដោយ​បន្ត​ធ្វើការ​តាម​វិធីសាស្ត្រ​សេដ្ឋកិច្ច​របស់​ពួក​គេ​។ សរុប​មក យើង​រំពឹង​ថា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ពេញ​មួយ​ឆ្នាំ​របស់​ប្រទេស​ចិន អាច​ខិត​ជិត​ដល់​ទិស​ដៅ​ជា​ផ្លូវការ 7.5 ភាគរយ របស់​រាជរដ្ឋាភិបាល​។

«​ប្រទេស​ចិន​ផ្លាស់​ប្តូរ​ដោយ​បង្កើន​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ធ្វើ​ជា​មូលដ្ឋាន ​ដើម្បី​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ដោយ​កំណែទម្រង់​នេះ​អាច​បណ្តាល​ឲ្យ​ជួប​បញ្ហា​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​។ ទោះ​យ៉ាងណា វា​ត្រូវ​បាន​កត់​សម្គាល់ថា បញ្ហា​បែប​នេះ​នៅ​ក្នុង​បរិបទ​ប្រទេស​ចិន​ទំនងជា​មាន​ន័យ​ថា​ ការ​បន្ត​ប្រៀប​ធៀប​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​នៅ​ពេល​ប្រៀបធៀប​ទៅ​នឹង​ទីផ្សារ​អភិវឌ្ឍន៍​។ ដូច​គ្នា​នេះ​ដែរ ប្រទេស​ចិន​អាច​អនុវត្ត​នូវ​វិធី​នេះ​ នៅ​តាម​តំបន់​ធំ​ៗ​ដែល​​ត្រូវ​បាន​រំពឹង​ថា ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​តម្រូវការ​ក្នុង​តម្លៃបន្ថែម​ទាប ឧស្សាហកម្ម​នាំ​ចេញ​ដែល​ពឹងផ្អែក​លើ​មូលធន​ខ្ពស់​ផ្លាស់​ប្តូរ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជិតខាង​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ការ​សន្សំ​ប្រាក់​»​។

កម្រិត​នៃ​ការ​វិនិយោគ​លើ​ការ​បែងចែក​របស់​ប្រទេស​ជប៉ុន
ជា​ទូទៅ​វា​ផ្ទុយ​ទៅ​នឹង​ទស្សនៈ​វិជ្ជមាន​នៅ​ប្រទេស​ចិន ព្រោះ​វិនិយោគិន​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ត្រូវ​បាន​ចែក​ទៅ​ឲ្យ​ប្រទេស​ជប៉ុន​។ វិនិយោគិន​នៅ​ប្រទេស​ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី បាន​វាយតម្លៃ​ប្រទេស​ជប៉ុន​មាន​កម្រិត​ស្មើគ្នា ឬ​ខ្ពស់​ជាង​ប្រទេស​ចិន ​ដោយ​កំណត់​ថា ​ជា​កន្លែង​វិនិយោគ​ដ៏​ល្អ​។ ទោះ​យ៉ាងណា វិនិយោគិន​ក្នុង​ប្រទេស​មហាអំណាច​ចិន បាន​វាយតម្លៃ​ជា​អវិជ្ជមាន​ទៅ​លើ​ការ​វិនិ​យោគ​​របស់​ប្រទេស​ជប៉ុន​។ ដូច​គ្នា​នេះ​ដែរ ទស្សនៈ​របស់​វិនិយោគិន​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​។ ខណៈ​ដែល​ទីផ្សារ​ចំនួន​3 កំពុង​រីក​ចម្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​ថា ពួក​គេ​រំពឹង​ថា ​ប្រទេស​ជប៉ុន ​អាច​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ ទី​ពីរ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ តែ​នៅ​ប្រទេស​មហាអំណាច​ចិន​បែរជា​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ខ្លាំង​ក្នុង​ការ​វាយតម្លៃ​ប្រទេស​ឥណ្ឌា កូរ៉េ​ខាងត្បូង និង​សិង្ហ​បុរី​នាំមុខ​ជប៉ុន​។

លោក Pedersen បាន​ពន្យល់​ថា «​កម្រិត​នៃ​ភាព​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​ធានា​ចំពោះ​ប្រទេស​ជប៉ុន​។ វិនិយោគិន​មួយ​ចំនួន​បាន​បកស្រាយ​កាលពី​18​ខែ​មុន ដោយ​ធ្វើការ​ប្រៀបធៀប​​លក្ខខណ្ឌ​ទីផ្សារ​ភាគហ៊ុន​ដ៏​រឹង​មាំ​ជា​មូលដ្ឋាន​នៃភស្តុ​តាង​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​។ ខណៈ​ពេល​យើង​ទទួលស្គាល់​ថា ​ការ​រំពឹង​ទុក​នៃ​កំណើនសេដ្ឋកិច្ច​ជប៉ុន​មាន​ភាព​ប្រសើរ​ឡើង​ចាប់តាំងពី​មាន​ដំណើរការ​កម្មវិធី Abenomics ជា​កម្មវិធី​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​លោក Abe  ដែល​ថ្មី​ៗ​នេះ ទិន្នន័យ​សេដ្ឋកិច្ច​បាន​លើក​ឡើង​នូវ​សំណួរ​ជា​ច្រើន​អំពី​និរន្តរភាព​នៃ​ប្រសិទ្ធភាព​កម្មវិធី​នេះ​។ ដូច្នេះ​យើង​ជឿ​ថា​ វា​ឆាប់​ពេក​ក្នុង​ការ​រំពឹង​ទុក​នូវ​កំណើន​សេដ្ឋ​កិច្ច​ប្រទេស​ជប៉ុន​កើនឡើង​លឿន​នៅ​ពេល​អនាគត​»​។

កម្រិត​វិនិយោគិន​កើនឡើង​នៅ​សិង្ហ​បុរី និង​ឥណ្ឌូ​នេ​ស៊ី ដោយ​រក្សា​កំណត់​ត្រា​ថេរ​ក្នុង​តំបន់
កម្រិត​វិនិយោគិន​ក្នុង​តំបន់​ភាគច្រើន​គឺ​នៅ​ថេរ ព្រោះ​មានការ​កើន​ឡើង​ខ្លាំង​ក្នុង​ផ្នែក​ផ្សេង​ទៀត​ក្នុង​តំបន់​ពិសេស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​សិង្ហ​បុរី​។ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កម្រិត​វិនិយោគិន​បាន​កើនឡើង​ដល់​កម្រិត​ប្រាំបួន ជា​កម្រិត​ខ្ពស់​បំផុត​ទី​ពីរ​នៅ​ក្នុង​ការ​ស្ទង់​មតិ ដែល​នាំ​ឲ្យ​មានការ​កើនឡើង​ខ្លាំង​លើ​ប្រាក់​ចំណូល​ថេរ (​រហូត​ដល់ 19 ទៅ 56) និង​ទ្រព្យ​ដើមទុន (រហូត​ដល់ 13 ទៅ 21) ។ នៅ​ប្រទេស​សិង្ហ​បុរី កម្រិត​វិនិយោគិន​បាន​កើនឡើង​ពី​កម្រិត 5 ទៅ 15 ដែល​ជា​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​ចាប់តាំងពី​ការ​ស្ទង់​មតិ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង ដោយ​កម្រិត​វិនិយោគិន​មាន​សន្ទុះ​ឡើង​វិញ ​ទៅ​លើ​ការ​វិនិយោគ​ទាំង​លំនៅ​ដ្ឋា​ន (​រហូត​ដល់ 10 ទៅ 23) និង​អចលនទ្រព្យ​ផ្សេង​ៗ​​ទៀត (​រហូត​ដល់ 3 ទៅ -8) ។

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការ​ស្ទង់​មតិ​វិនិយោគិន Manulife Investor Sentiment Index សូម​ចូល​ទៅ​កាន់ www.manulife-asia.com ។
Link to VDO of MISI

http://www.manulife-asia.com/