ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី តុង​​ហ៊ី ​ត្រូវការ​3​​ពិន្ទុ​បន្ថែម​​សម្រាប់​ការ​​ជួប នេន ​វ​ណ្ណា លើក​​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ជួប នេន វ​ណ្ណា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ លើក​នេះ​ត្រូវការ​ឈ្នះ​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត ។ ការ​ជួប​គ្នា​រវាង ធី តុង​ហ៊ី និង នេន វ​ណ្ណា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ​នៅ​លើ​សង្វៀន CTN នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា ស្អែក​នេះ បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យា​៉​ង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា ។

គូ​នេះ​ឆ្លងកាត់​ការ​ប្រកួត​បាន​ចំនួន​៣​លើក ប៉ុន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ ។ ធី តុង​ហ៊ី ប្រកួត​៣​លើក​ឈ្នះ​២​លើក​ចាញ់​១​លើក ចំណែក នេន វ​ណ្ណា ឈ្នះ​ទាំង​៣​លើក ទើប​លើក​នេះ ធី តុង​ហ៊ី ប្តេជ្ញា​យកឈ្នះ​ឱ្យ​ទាល់តែ​បាន ។ ចំណែក នេន វ​ណ្ណា មិន​ហ៊ាន​សន្យា​ទុក​មុន​ពី​រឿង​ចាញ់​-​ឈ្នះ​ឡើយ ដោយ​គេ​ឱ្យ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​វិញ ។ រវាង ធី តុង​ហ៊ី និង​នេន វ​ណ្ណា សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ក្រែល​ដូច​គ្នា និង​មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ​ដូច​គ្នា​ទៀត ។ ប៉ុន្តែ ធី តុង​ហ៊ី ទន់ជ្រាយ​ខាង​កម្លាំង​ចលនា​វាយ​ចេញ​រាង​យឺតយ៉ាវ​បន្តិច និង​ចូល​ចិត្ត​វាយ​ជា​ប្រយោល​ច្រើន​ជាង​ចូល​កៀក ។

ការ​ប្រើ​ស្នៀត​ជើង​ស្ទាត់ជំនាញ​ជាង​ការ​ប្រើ​ស្នៀត​កណ្តាប់ដៃ ។ ចំណែក នេន វ​ណ្ណា វិញ មិន​ត្រឹមតែ​ចលនា​វាយ​ចេញ​មាន​ភាព​រហ័សរហួន​ប៉ុណ្ណោះ​ទេ បើ​និយាយ​ពី​ចិត្ត​វិញ​គឺ​សឿង​ខ្លាំង​ណាស់ ។ លោក ឡៅ វុ​ទ្ធី ដែល​ជា​គ្រូបង្វឹក​របស់ នេន វ​ណ្ណា បានឱ្យ​ដឹង​ថា ការ​ប្រកួត​លើក​នេះ​លោក​មានការ​ជឿជាក់​លើ​កូនសិស្សលោក ប៉ុន្តែ​លោក​គិត​ថា ធី តុង​ហ៊ី ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​មិន​ងាយ​យកឈ្នះ​បាន​ដោយ​ងាយ​នោះ​ឡើយ ។ សម្រាប់​ទស្សនៈ​អ្នក​ដែល​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​យល់​ឃើញ​ថា គូ​នេះ​មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​ម្នាក់​បាន​ឡើយ ដោយសារ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​ពួក​គេ​គឺ​ល្អ​ម្យា​៉​ង​ម្នាក់ ។

ចំណែក វី​វ៉ា បា​ចា មក​ពី​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក ជួប ម៉ា​ប់ ឆៃ​យ៉ា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ មិនសូវ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ប៉ុន្មាន​ឡើយ ។ ៣​ប្រកួត​កន្លង​មក​របស់​ពួក​គេ​ទទួល​បាន​តែ​ការ​បរាជ័យ​ដូច​គ្នា ដូច្នេះ​ការ​ប្រកួត​លើក​នេះ​ទោះ​ចាញ់​ឬ​ឈ្នះ​មិន​សំខាន់​នោះ​ទេ ព្រោះ​ពួក​គេ​មិន​អាច​គេច​ផុត​ពី​ការ​ជ្រុះ​ចេញពី​វគ្គ​នេះ​បាន​ឡើយ ៕