ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ សោភា បដិសេធ​មិន​លែង​ល្បែង «Ice bucket Challenge» តាម​ការ​ស្នើ​សុំ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​ក្នុង​ផលិតកម្ម​ថោ​ន នាង មាស សុខ​សោភា បាន​ធ្វើការ​បដិសេធ​មិន​លែង​ល្បែង «Ice bucket Challenge» តាម​ការ​ស្នើ​សុំ​របស់​ប្រិ​យ​គាំទ្រ​ឡើយ ដោយសារ​តែ​នាង​យល់​ថា ការ​លែង​ល្បែង​នេះ​ជា​ការ​ខ្ជះខ្ជាយ​ទឹក​។

ការ​បដិសេធ​របស់​តារាចម្រៀង មាស សុខសោភា នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ល្បែង​ប្រភេទ​នេះ ​បាន​និង​កំពុង​តែ​មានការ​ផុសផុល​យ៉ាង​ខ្លាំង​នៅ​ជុំ​

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​ក្នុង​ផលិតកម្ម​ថោ​ន នាង មាស សុខ​សោភា បាន​ធ្វើការ​បដិសេធ​មិន​លែង​ល្បែង «Ice bucket Challenge»  តាម​ការ​ស្នើ​សុំ​របស់​ប្រិ​យ​គាំទ្រ​ឡើយ ដោយសារ​តែ​នាង​យល់​ថា ការ​លែង​ល្បែង​នេះ​ជា​ការ​ខ្ជះខ្ជាយ​ទឹក​។

ការ​បដិសេធ​របស់​តារាចម្រៀង មាស សុខសោភា នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ល្បែង​ប្រភេទ​នេះ ​បាន​និង​កំពុង​តែ​មានការ​ផុសផុល​យ៉ាង​ខ្លាំង​នៅ​ជុំ​វិញ​​ពិភពលោក ហើយក៏​មាន​អ្នក​សិ​ល្បៈ​ខ្មែរ​មួយ​ចំនួន​បាន​នាំ​គ្នាចូលរួម​លេងល្បែង​នេះ​ផង​ដែរ ខ​ណៈ​ពេល​តារា​ខ្លះ​បាន​ចាប់​លេងល្បែង​នេះ​ក្នុង​ន័យ​ស្វែង​មូលនិធិ ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​។

យ៉ាងណា​ក៏ដោយ បើ​ទោះបីជា មាស សុខសោភា បាន​ធ្វើការ​បដិសេធ​មិន​ចូលរួម​លេងល្បែង​នេះ​ក៏ដោយ ប៉ុន្តែ​នាង​បាន​យល់ព្រម​បរិ​ច្ឆា​គ​ថវិកា​ដោយ​ផ្ទាល់ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​តែ​ម្តង​។

ការ​បដិសេធ​របស់ មាស សុខ​សោភា បាន​ធ្វើ​ឡើង​តាម​រយៈ​សារ​មួយ​ដែល​នាង​បាន​ស​សេរ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​នាង​បាន​ស​រសេរ​ថា សូម​អរគុណ​ដល់​អ្នក​គ្រប់​គ្នា​បាន​ចូលរួម​ធ្វើ «Ice bucket Challenge» ព្រមទាំង​បាន​ស្នើ​ឱ្យ​នាង​ខ្ញុំ​អនុវត្ត​បន្ត ។ ​នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅដល់​​បងប្អូន​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ដ៏​មាន​អត្ថន័យ​នេះ​។

មាស សុខ​សោភា បាន​បញ្ជាក់​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ នាង​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ព្រះតេជព្រះគុណ ដែល​ទទួល​មើលថែ​កូន​ឈើ​ទាំង​១០.០០០​ដើម​របស់​មាស សុខ​សោភា ថា អណ្តូង​មាន​សភាព​រីងស្ងួត​ដោយ​កត្តា​អាកាសធាតុ​។ យើង​បាន​ព្យាយាម​យ៉ាង​ស្វិតស្វាញ​ពេញ​មួ​យស​ហ្ត​ហ៍ ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​យក​ទឹក​ពី​ទន្លេ​មក​ស្រោចស្រព​សង្គ្រោះ​ជីវិត​កូន​ឈើ​ទាំងនោះ ហើយ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ម្តង​ៗ រហូត​ដល់​ទៅ​១០.៥០០​រៀល​។ នាង​ខ្ញុំ​ផ្ទាល់​សូម​សម្តែង​នូវ​សេចក្តី​គោរព​ដល់​ព្រះតេជព្រះគុណ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការងារ​ជួយ​សហគមន៍​ភ្នំ​ឱ​រាល់ និង​ថែរក្សា​កូន​ឈើ​ទាំង​នោះ។ អាស្រ័យ​ហេតុនេះ​ហើយ នាង​ខ្ញុំ​នឹង​មាន​អារម្មណ៍​ខុសឆ្គង​ខ្ជះខ្ជាយ​ទឹក ដូច្នេះ​នាង​ខ្ញុំ​សង្ឃឹមថា អ្នក​រាល់គ្នា​នឹង​មានការ​អធ្យាស្រ័យ​ ។ នាង​ខ្ញុំ​នឹង​បរិចា្ច​គ​ទៅ​ជូន​ដល់​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​តែ​ម្តង​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព