ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យខ្មោច​ជនជាតិ​អា​មេ​រិ​ក​រំលោ.ភ​សព​ជាង​100​នាក់

9 ឆ្នាំ មុន

សារព័ត៌មាន​«​អាំង​ដេ​ប៉ង់​ដង់​»​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ឈ្មោះ​កេ​ន​ណេ​ត ដា​កឡាស់ អាយុ​៦០​ឆ្នាំ អតីត​អាចារ្យខ្មោច​ប្រចាំការ​នៅ​កន្លែង​រក្សា​ទុក​សព​ក្នុង​តំបន់​«​ហា​មី​ល​តុ​ន​ខោ​នទី​» រដ្ឋ​អូ​ហា​យ​យ៉ូ សហរដ្ឋអាមេរិក ពី​ឆ្នាំ​១៩៧៦​ដល់​១៩៩២ បាន​សារភាព​ថា គាត់​ធ្លាប់​រំលោ.ភ​សព​ស្ត្រី​ជា​ច្រើន​នាក់​នៅ​ពេល​យប់​ជា​អំឡុង​ពេល​ដែល​គាត់​ប្រចាំការ ។

សារព័ត៌មាន​«​អាំង​ដេ​ប៉ង់​ដង់​»​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ឈ្មោះ​កេ​ន​ណេ​ត ដា​កឡាស់ អាយុ​៦០​ឆ្នាំ អតីត​អាចារ្យខ្មោច​ប្រចាំការ​នៅ​កន្លែង​រក្សា​ទុក​សព​ក្នុង​តំបន់​«​ហា​មី​ល​តុ​ន​ខោ​នទី​» រដ្ឋ​អូ​ហា​យ​យ៉ូ សហរដ្ឋអាមេរិក ពី​ឆ្នាំ​១៩៧៦​ដល់​១៩៩២ បាន​សារភាព​ថា គាត់​ធ្លាប់​រំលោភ​សព​ស្ត្រី​ជា​ច្រើន​នាក់​នៅ​ពេល​យប់​ជា​អំឡុង​ពេល​ដែល​គាត់​ប្រចាំការ ។

ក្នុង​ឆ្នាំ​១៩៩១ និង​១៩៩២ កេ​ន​ណេ​ត ដា​កឡាស់ បាន​រំលោភ​សព​ស្ត្រី​ដែល​ត្រូវ​គេ​ធ្វើឃាត​ចំនួន​២​នាក់ ។ បើ​គិត​សរុប​ក្នុង​រយៈពេល​១៦​ឆ្នាំ អាចារ្យខ្មោច​នោះ​បាន​រំលោភ​សព​ច្រើន​ជាង​១០០​នាក់ ។ លោក​កេ​ន​ណេ​ត ដា​កឡាស់ បញ្ជាក់​ប្រាប់​តុលាការ​ថា នៅ​ពេល​ស្ងាត់​គេ​បាន​ស្រាតខោ​សព​ចេញ ហើយ​រួមរ័ក​តែ​ម្ដង ។ ក្រុម​គ្រួសារ​សព​រង​គ្រោះ​ខឹង​អាចារ្យខ្មោច​នោះ​ណាស់ ព្រមទាំង​ខឹង​អាជ្ញាធរ​ក្នុង​តំបន់​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​ហេតុការណ៍​អាក្រក់​បែប​នោះ​កើតឡើង ។

ប្រពន្ធ​របស់​លោក​កេ​ន​ណេ​ត ដា​កឡាស់ ឆ្លើយ​ប្រាប់​តុលាការ​ថា គាត់​ធ្លាប់​រាយការណ៍​ទៅ​អាជ្ញាធរ​តំបន់​ហា​មី​ល​តុ​ន​សី​ុ​ធី​ថា គាត់​សង្ស័យ​ប្ដី​រួមរ័ក​ជាមួយ​សព ប៉ុន្តែ​អាជ្ញាធរ​មិន​អើពើ ដោយ​តប​ថា វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​អាជ្ញាធរ ។ករណី​រំលោភ​សព​នេះ​បាន​លាតត្រដាង​នៅ​ឆ្នាំ​២០០៨ និង​ធ្វើ​ឱ្យ​លោក​កេ​ន​ណាត ដា​កឡាស់ ជាប់​ពន្ធនាគារ​តាំងពី​ពេល​នោះ​មក ។ ការ​បែកធ្លាយ​ក្រោយ​ពី​អាជ្ញាធរ​ពិនិត្យ​សាកសព​មាន​នាង​ខា​រ៉េ​ន រ៉េ​ន អាយុ​១៩​ឆ្នាំ ដែល​ត្រូវ​គេ​ធ្វើឃាត​មាន​ទឹកកាម​បុរស​ក្នុង​ប្រដាប់​ភេទ ។

ឃាតករ​បាន​សារភាព​ថា គេ​បាន​សម្លាប់​នាង​ខា​រ៉េ​ន រ៉េ​ន ពិតមែន ប៉ុន្តែ​មិន​បាន​ចាប់រំលោភ​ទេ ។ បន្ទាប់​មក​សមត្ថកិច្ច​ស្រាវជ្រាវ​ទើប​ដឹង​ថា លោក​កេ​ន​ណេ​ត ដា​កឡាស់ ជា​អ្នក​រំលោភ ។ បច្ចុប្បន្ន​តុលាការ​បន្ត​សាកសួរ​រក​កំហុស​របស់​អាចារ្យខ្មោច​រូប​នោះ​និង​ពិចារណា​ដាក់ទោស​បន្ថែម​ទៀត ។សព​នាង​ខា​រ៉េ​ន រ៉េ​ន ជា​សព​ដែល​ត្រូវ​គេ​សម្លាប់​ដោយ​កាត់​ក្បាល ។ ចំណែក​សព​ផ្សេង​ទៀត​ដែល​លោក​កេ​ន​ណាត ដា​ឡាស់  ចាប់រំលោភ​រួម​មាន សព​លោត​ធ្វើ​អត្តឃាត​ពី​ជាន់​ទី​៣ និង​ស្ត្រី​អាយុ​២៣​ឆ្នាំ​ដែល​ចងក​សម្លាប់​ខ្លួន​ខណៈ​ពេល​មានគភ៌​៦​ខែ ៕