ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឌី​ជី​អីុនធើណេត​ចូលរួម​ក្នុង​ការ​លេង​ហ្គេ​ម «Ice Bucket challenge» ដើម្បី​បរិច្ចាគ​មូលនិធិ​សប្បុរសធម៌ (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

ក្នុង​កំឡុង​ខែសីហា ឆ្នាំ​2014​នេះ ពិតជា​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ងា​ក់​ផ្អើល​ជាមួយ​ការ​លេង​ហ្គេ​ម​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា «Ice Bucket Challenge» ដើម្បី​បរិច្ចាគ​ជា​មូលនិធិ​ជួយ​ទៅ​ដល់​សង្គម ដោយសារ​តែ​ជំងឺ​ម្យ៉ាង​ដែល​ហៅ​ថា​ជំងឺ​ស្វិត​សាច់ដុំ (Amyotrophic Lateral Sclerosis )​។

ក្នុង​កំឡុង​ខែសីហា ឆ្នាំ​2014​នេះ  ពិតជា​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ងា​ក់​ផ្អើល​ជាមួយ​ការ​លេង​ហ្គេ​ម​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា «Ice Bucket Challenge» ដើម្បី​បរិច្ចាគ​ជា​មូលនិធិ​ជួយ​ទៅ​ដល់​សង្គម ដោយសារ​តែ​ជំងឺ​ម្យ៉ាង​ដែល​ហៅ​ថា​ជំងឺ​ស្វិត​សាច់ដុំ (Amyotrophic Lateral Sclerosis )​។

ហ្គេ​ម​នេះ​ គឺ​ត្រូវ​បាន​សមាគម​ស្រាវជ្រាវ​ជំងឺ​ស្វិត​សាច់ដុំ (Amyotrophic Lateral Sclerosis Association) ជា​អ្នក​បង្កើត​ឡើង ហើយ​បាន​រីកសាយ​ភាយ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​។ «Ice Bucket Challenge» គឺជា​ហ្គេ​ម​ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​លេង​ហ្គេ​ម​ធ្វើការ​ចាក់​ធុង​ទឹកកក​ទៅ​លើ​ក្បាល​ខ្លួនឯង ហើយ​ថត​ជា​វី​ដេ​អូ​សកម្មភាព​ដែល​ខ្លួន​បាន​ចាក់​ទឹកកក​លើ​ក្បាល បន្ទាប់​មក​បង្ហោះ​ទៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក្រោយមក​ត្រូវ​ជ្រើសរើស​អ្នកចូលរួម​3 នាក់​ផ្សេង​ទៀត​ ឲ្យ​ចាក់​ទឹកកក​លើ​ក្បាល ហើយ​បង្ហោះ​រូបភាព​តប​មក​វិញ ដោយ​ទុក​រយៈពេល​24​ម៉ោង​សម្រាប់​អ្នកចូលរួម​លេង​។ បើសិន​ភាគី​ណាមួយ​ចូលរួម​លេង​ហ្គេ​ម បដិសេធ​នឹង​ការ​ចាក់​ទឹកកក​នេះ គេ​នឹង​ត្រូវ​បរិច្ចាគ​ជា​មូ​លិ​ធិ​ទៅ​កាន់​សមាគម​។

ពិតជា​មានការ​ភ្ងា​ក់​ផ្អើល​ក្នុង​ការ​លេង​ហ្គេ​ម​នេះ គឺ​សមាគម​បាន​អញ្ជើញ​ស្ថាបនិក​បច្ចេក​រិ​ទ្យា​ល្បី​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ ឲ្យ​ចូលរួម​លេងល្បែង​នេះ ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ម្ចាស់​ក្រុមហ៊ុន Microsoft ដែល​អ្នកចូលរួម​បាន​សម្ដែង​នូវ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​លេង​ដើម្បី​ស្វែងរក​មូលនិធិ​សម្រាប់​សមាគម​។

ឥលូវ​ហ្គេ​ម​នេះ គឺ​បាន​កំពុង​តែ​រីកសាយ​ភាយ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ​។ គឺ​ក្រុមហ៊ុន​ឌី​ជី​​អីុនធើណេតដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​មួយ​ក្នុង​ប្រទេស បាន​រៀបចំ​ការ​លេង​ហ្គេ​ម ​ដើម្បី​ធ្វើការ​បរិច្ចាគ​ជួយ​ទៅ​ដល់​សង្គម​ ។  ឃើញ​ថា​ ថ្នាក់ដឹកនាំ​ និង​ក្រុមហ៊ុន​ឌី​ជី​​អីុនធើណេតបាន​ធ្វើការ​អបអរ​ចំពោះ​ការ​លេង​ហ្គេ​ម​នេះ​យ៉ាង​ខ្លាំង​។ ក្នុង​ហ្គេ​ម​នេះ​ដែរ CEO នៃ​ក្រុមហ៊ុន​ឌី​ជី​​អីុនធើណេត គឺ​លោក Andrey Sheen ក៏​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា ចំនួន​3នាក់​ទៀត ​ឲ្យ​ចូលរួម​លេង​ហ្គេ​ម​នេះ​ដែរ គឺ​មាន​ដូច​ជា ថ្នាក់ដឹកនាំ​ធានា​គារ ABA ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Smart និង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន OneTV នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការ​លេងល្បែង​ចាក់​ទឹកកក​នេះ បាន​បញ្ជាក់​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​យ៉ាង​ខ្លាំង ព្រោះថា​ វា​ជា​ល្បែង​កំសាន្ត​ និង​ជា​ទឹក​ចិត្ត​​សប្បុរសធម៌​ដែល​អ្នក​ទាំងអស់​គ្នា​មាន​ ។ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឌី​ជី  រួម​ទាំង​បុគ្គលិក នឹង​បរិច្ចាគ​មូលនិធិ​មួយ​ផ្នែក​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​មួយ​ផ្នែក​ទៀត​ចូលរួម​បរិច្ចាគ​ទៅ​លើ​សមាគម​ស្រាវជ្រាវ​ជំងឺ​ស្វិត​សាច់ដុំ​ដែល​គេ​ហៅ​ថា ALS  Association​។