ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​កែ​ គឹម​យ៉ាន​ ផ្តល់​អំណោយជូន​គ្រួសារ​សព​ជន​រង​គ្រោះ​ដោយ​សារ​ជាន់​មីននៅ​ភូមិ​តា​ឡី

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​គ្រួសារ​សព​លោកតា ឡុ​ន កើយ អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​តា​ឡី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដែល​​ស្លា.ប់​​ដោយ​សារ​ជាន់​មីន​ ​​កាល​ពីព្រឹក​ថ្ងៃ​ទី​២៥​ សីហា​​ ២០១៤ លោក​ឧត្តមសេនីយ៍​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​គ្រួសារ​សព​លោកតា ឡុ​ន កើយ អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​តា​ឡី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដែល​​ស្លាប់​​ដោយ​សារ​ជាន់​មីន​ ​​កាល​ពីព្រឹក​ថ្ងៃ​ទី​២៥​ សីហា​​ ២០១៤ លោក​ឧត្តមសេនីយ៍​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ក្រុមការងារនាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និងថវិកា ដែល​ជា​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ គឺ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​​គ្រឿងញៀន និង​ជា​ប្រធានក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ យក​ទៅ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​បុណ្យសព លោកតា ឡុ​ន កើយ នៅ​ភូមិ​តា​ឡី ឃុំ​គោក​រមៀត ។

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឈុំ  ផា​ន់ មេ​ភូមិ​តា​ឡី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា​នេះ​ថា លោក ឡុ​ន កើយ មាន​ប្រពន្ធ​ឈ្មោះ​ផា​ន់  ភួយ អាយុ​៦២​ឆ្នាំ ពិការ​ស្វិតជើង​ទាំង​២​ដើរទៅ​ណា​មក​មិន​រួច គាត់​មាន​ជីវ​ភា​ភ​ក្រីក្រ ថែម​ទាំង​ចិញ្ចឹម​ចៅ​ចំនួន​៣​នាក់​ដែល​ម្តាយ​ស្លាប់​នៅ​ឯ​ប្រទេស​ថៃ ចំណែក​ឪពុក​គេ​មាន​ប្រពន្ធ​ទៀត​។

គួររំលឹក​ថា លោក​តា ឡុន កើយ បាន​ស្លាប់​ដោយ​សារជាន់​មីន​​ប្រភេទ ​K58 ផលិត​នៅ​ប្រទេស​សូ​វៀត ​​កាល​ពី​​វេលា​ម៉ោង​២ ​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២៤​ សីហា ​២០១៤ ​ខណៈ​ពេល​លោក​តា​​ទៅ​ជីក​ទំពាំង​នៅ​ចន្លោះ​បង្គោល​សីមា ២៨ -២៩ នៅ​ជិត​អូរ​ព្រំដែន កម្ពុជា-ថៃ ចម្ងាយ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព