ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចង់​ទស្សនា​កម្សាន្ត

9 ឆ្នាំ មុន

១- ក្រុង​បុរាណ​នៅ​អី​ុ​តា​លី
អ្នកទេសចរ​បាន​ទស្សនា​អឌ្ឍចន្ទ​បុរាណ​នៅ​ក្រុង​Pompeii ដែល​ទើប​ជួសជុល និង​បើក​ឱ្យ​ពលរដ្ឋ​ចូល​ទស្សនា គឺ​ក្រុង​រ៉ូ​មាំ​ុ​ង​ដែល​កប់​បាត់​និង​បាន​បង្កើត​ឡើង​កាលពី​៥៥០​ឆ្នាំ​មុន​គ្រឹ​ស្ដ​សករាជ ។

១- ក្រុង​បុរាណ​នៅ​អី​ុ​តា​លី
អ្នកទេសចរ​បាន​ទស្សនា​អឌ្ឍចន្ទ​បុរាណ​នៅ​ក្រុង​Pompeii ដែល​ទើប​ជួសជុល និង​បើក​ឱ្យ​ពលរដ្ឋ​ចូល​ទស្សនា គឺ​ក្រុង​រ៉ូ​មាំ​ុ​ង​ដែល​កប់​បាត់​និង​បាន​បង្កើត​ឡើង​កាលពី​៥៥០​ឆ្នាំ​មុន​គ្រឹ​ស្ដ​សករាជ ។

២-​បង្ហាញ​ជំនាញ​ជិះសេះ
អ្នក​ជិះសេះ​បង្ហាញ​ពី​ជំនាញ​ជិះសេះ​ក្នុង​ការ​ប្រកួត​នៅ​ក្រុង​អា​បា ខេត្ត​សី​ុ​ឈួ​ន ភាគ​ខាងត្បូង​ប្រទេស​ចិន​ដោយ​មាន​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​៣០០​នាក់ ចែក​ចេញ​ជា​១៥​ក្រុម​មក​ពី​ទូ​ទាំង​ប្រទេស ។

៣- ប្រឡៅ​ក​ហាម​ព្រុស
ក្រុមហ៊ុន​Hammacher Schlemmer​នៅ​សហរដ្ឋអាមេរិក​បាន​ផលិត​ឧបករណ៍​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ឆ្កែ​ពូកែ​ព្រុស​គឺ​«​ប្រឡៅ​ដើម្បី​ទប់ស្កាត់​ការ​ព្រុស »​។ នៅ​ពេល​ឆ្កែ​ព្រុស​ប្រឡៅ​នឹង​បញ្ចេញ​ប្រព័ន្ធ​រំញោច​គ្មាន​គ្រោះថ្នាក់​ដល់​ឆ្កែ ប៉ុន្តែ​អាច​ធ្វើ​ឱ្យ​ផ្អាក​ការ​ព្រុស ។

៤- កណ្ដុរ​ប្រមោយដំរី
កណ្ដុរ​ប្រមោយដំរី​ជា​ប្រភេទ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ប្រទះ​ឃើញ​នៅ​តំបន់​ធ្លាប់​មាន​ភ្នំភ្លើង​ក្នុង​ប្រទេស​ណា​មី​ប៊ី ។ វា​មាន​ដងខ្លួន​តូច​ប្រវែង​១៧​សង្ទីម៉ែត្រ និង​ទម្ងន់​២៨​ក្រាម​និង​ច្រមុះ​វែង​ស្រ​ដៀង​ប្រមោយដំរី ។

៥- មេ​និង​កូន​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល
«​ជី​អូ​វ៉ា​ន​ណា​» មេ​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល​បង្ហាញ​អាការ​ហាក់ដូចជា​ចង់​នាំ​«​នេ​ឡា​»​និង​«​ណុ​ប​ប៊ី​»​ជា​កូនភ្លោះ​ពណ៌​ស​លេង​ទឹក​នៅ​ឧទ្យាន​សត្វ ក្នុង​ក្រុង​មុ​យ​និក ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៦- ហាត់​សម​ត្រៀម​ឡើង​អវកាស
លោក​ជេ​ហ្វ​ហ្វ្រ៊ី វី​លលៀម អវកាសយានិក​ជនជាតិ​អា​មេ​រិ​ក​ចូលរួម​ហ្វឹកហាត់​ការ​ចុះ​ចត​របស់​យានអវកាស​នៅ​ក្នុង​ទឹក​នៅ​ក្រុង​មូ​ស្គូ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៦ ។

៧-​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង
អ្នកបួស​ជនជាតិ​ឥណ្ឌា​បាន​នាំ​សាសនិក​មូ​ស្លុ​ី​ម​ភាវនា​ធម៌​នៅវិហារ​មួ​យ​ក្នុង​ក្រុង​អា​ម៉ា​ដា​បា​ដ​រដ្ឋ​ឃុ​ច​រ៉ាត​ដើម្បី​សុំ​ឱ្យ​មាន​ទឹកភ្លៀង​តាម​រដូវ​កាល​ខណៈ​រដ្ឋ​នោះ​ជួប​ប្រទះ​នឹង​គ្រោះ​រាំង​ស្ងួត​អស់​រយៈពេល​ជា​ច្រើន​ខែ ។

៨-​ស្លាក​រថយន្ត​ទំនើប​ទាន់សម័យ
ស្លាក​រថយន្ត​«Audi S3» បាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​សាន់​ហ្វ្រា​ន់​សី​ុ​ស្កូ សហរដ្ឋអាមេរិក ។ រថយន្ត​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​បើកបរ​ទាំង​ប្រព័ន្ធ​នាំ​ផ្លូវ ការ​ទាក់ទង និង​ទទួលបញ្ជា​ដោយ​សំឡេង ។ រថយន្ត​ទំនើប​នេះ​ចេញ​លក់​នៅ​ក្នុង​ឆ្នាំ​២០១៤ ។

៩- ក្មេង​តូច​ស្ថិត​ក្នុង​ឈុត​សម្ដែង​ហី​ុ
ក្មេង​ស្រី​ម្នាក់​តុបតែង​ខ្លួន​នៅ​មុន​ពេល​ឡើង​សម្ដែង​ល្ខោន​ហី​ុ​នៅ​ជាយក្រុង​ហ៊ូ​ហុត តំបន់​គ្រប់គ្រង​ពិសេស​ម៉ុង​ហ្គោ​លី​ក្នុង​ប្រទេស​ចិន ៕