ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្ប​ធម៌​រៀប​ចំ​សម័យ​ប្រជុំ​ទី​៣​ក្រោម​ប្រធាន​បទ​«​ការ​បើក​មហោ​ស្រព​សិល្បៈ​ យុវ​ជន​ទូទាំង​ប្រទេស​អប​អរ​សាទរ​ទិវា​វប្ប​ធម៌​ជាតិ​៣ មីនា លើក​ទី​១៧ ឆ្នាំ​២០១៥»

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាល​ចតុ​មុខ​នា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៤ នេះ​ ក្រសួង​វប្ប​ធម៌​រៀប​ចំ​សម័យ​ប្រជុំ​ទី​៣​ ក្រោម​ប្រធាន​បទ«​ការ​បើក​មហោ​ស្រព​សិល្បៈ​ យុវ​ជន​ទូទាំង​ប្រទេស​អប​អរ​សាទរ​ទិវា​វប្ប​ធម៌​ជាតិ​៣ មីនា លើក​ទី​១៧ ឆ្នាំ​២០១៥» ក្រោម​វត្ត​មាន​លោក​សំរាំង កំសាន្ត​ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌ ជា​ប្រធាន​ក្នុង​អង្គ​ប្រជុំ​នេះ ដោយមានការ​អញ្ជើញចូល​រួម​ពី​​វាគ្មិន​ លោក​ម៉ៅ​ អាយុទ្ធ ប្រធាន​សមា​គម​ទូរ​ទស្សន៍​កម្ពុជា​ លោក​វ៉ា សំអាត អនុ​ប្រធាន​សមា​គម​អ្នក​និពន្ធ​ខ្មែរ លោក​ស្រី ស៊ុន សុវណ្ណ​នី​ ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈខេត្ត​សៀម​រាប និង​លោក​ព្រឹម ភ្នឿន​ ប្រធាន​សមា​គម​ខ្មែរ​អមតៈ។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាល​ចតុ​មុខ​នា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៤ នេះ​ ក្រសួង​វប្ប​ធម៌បាន​រៀប​ចំ​សម័យ​ប្រជុំ​ទី​៣​ ក្រោម​ប្រធាន​បទ«​ការ​បើក​មហោ​ស្រព​សិល្បៈ​ យុវ​ជន​ទូទាំង​ប្រទេស​អប​អរ​សាទរ​ទិវា​វប្ប​ធម៌​ជាតិ​៣ មីនា លើក​ទី​១៧ ឆ្នាំ​២០១៥» ក្រោម​វត្ត​មាន​លោក​សំរាំង កំសាន្ត​ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌ ជា​ប្រធាន​ក្នុង​អង្គ​ប្រជុំ​នេះ ដោយមានការ​អញ្ជើញចូល​រួម​ពី​​វាគ្មិន​ លោក​ម៉ៅ​ អាយុទ្ធ ប្រធាន​សមា​គម​ទូរ​ទស្សន៍​កម្ពុជា​ លោក​វ៉ា សំអាត អនុ​ប្រធាន​សមា​គម​អ្នក​និពន្ធ​ខ្មែរ លោក​ស្រី ស៊ុន សុវណ្ណ​នី​ ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈខេត្ត​សៀម​រាប និង​លោក​ព្រឹម ភ្នឿន​ ប្រធាន​សមា​គម​ខ្មែរ​អមតៈ។

​អង្គ​ប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​តួនាទី​ និង​ការ​ចូលរួម​របស់​យុវ​ជន និង​ការ​អភិរក្ស​ និង​អភិវឌ្ឍ​វប្ប​ធម៌​ជាតិ​។

ខ្លឹម​សារ​នៃ​ការ​បើក​មហោ​ស្រព​នោះ រួម​មាន ​«​តើ​មហោ​ស្រព​មាន​ទស្សនា​ទាន និងការ​ចាត់​តាំង​អនុវត្ត​ដូច​ម្តេច»​?

-តើ​មាន​គម្រោង ឬ​រូប​ភាព​សិល្បៈ​អ្វី​ខ្លះ​ដែល​ត្រូវ​ចូល​រួម​?

-ក្រុម​សិល្បៈ?

-គុណ​ប្រយោជន៍​​នៃ​ការ​បើក​មហោ​ស្រព និង​វិសាល​ភាព​នៃ​ការ​សម្តែង​ផ្សព្វ​ផ្សាយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព