ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្ម​នៅ​មណ្ឌលគិរី​និយាយ​ពី​រឿង​ដំរី​ចេះ​ប្រចណ្ឌ និង​ត្រូវការ​ពាក្យលួងលោម

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យូរលង់​ណាស់​មក​ហើយ​សត្វ​ដំរី​ត្រូវ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ដឹក​ជញ្ជូន​ទំនិញ​នានា​បម្រើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ ។ ជា​ពិសេស​សំណង់​អច្ឆរិយ​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា និង​ជា​បេតិកភណ្ឌ​របស់​ពិភពលោក គឺ​ប្រាសាទអង្គរវត្ត អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា ក្រុម​អ្នកជំនាញ​សាងសង់​ប្រើប្រាស់​សត្វ​ដំរី​ជា​កម្លាំង​ជំនួយ​ផង​ដែរ ។

ខេត្តមណ្ឌលគិរី ៖ យូរលង់​ណាស់​មក​ហើយ​សត្វ​ដំរី​ត្រូវ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ដឹក​ជញ្ជូន​ទំនិញ​នានា​បម្រើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ ។ ជា​ពិសេស​សំណង់​អច្ឆរិយ​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា និង​ជា​បេតិកភណ្ឌ​របស់​ពិភពលោក គឺ​ប្រាសាទអង្គរវត្ត អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា ក្រុម​អ្នកជំនាញ​សាងសង់​ប្រើប្រាស់​សត្វ​ដំរី​ជា​កម្លាំង​ជំនួយ​ផង​ដែរ ។

ដោយឡែក​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​សេសសល់​សត្វ​ដំរី​រាប់​សិប​ក្បាល ខ្លះ​ជា​ដំរីព្រៃ និង​ខ្លះ​ទៀត​ជា​ដំរី​ចិញ្ចឹម​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ។បុរស​ឈ្មោះ​រី​ន អាយុ​៥៦​ឆ្នាំ ជា​ហ្មដំរី​ប្រចាំ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​សែន​មនោ​រម្យ ឬ​ដំណាក់​ស្តេច ស្ថិត​នៅ​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ទោះជា​គាត់​មិន​ជាប់​ឈាមជ័រ​អម្បូរ​ជនជាតិភាគតិច​ក្តី បុ​៉​ន្តែ​ស្ទើរ​មួយ​ជីវិត​ហើយ​គាត់​រស់នៅ​ជាមួយ​សត្វ​ដំរី និង​អាស្រ័យ​​ចំណូល​ចិញ្ចឹម​គ្រួសារ​ដោយសារ​សត្វ​ដំរី​។ បច្ចុប្បន្ន​គាត់​កំពុង​បង្ហាត់​កូនប្រុស​ម្នាក់​ឱ្យ​ស្នង​តំណែង​ហ្មដំរី​បន្ត​ពី​គាត់​។ រូប​គាត់​មិនមែន​ជា​ជនជាតិភាគតិច តែ​អាច​ចិញ្ចឹម មើលថែ​រក្សា​សត្វ​ដំរី​បាន​នោះ គឺ​មក​ពី​គាត់​ចេះ​ពី​វិធី​មើលថែ​ដំរី និង​បញ្ជា​ដំរី​ពី​ក្រុម​គ្រួសារ​ជា​ហ្មដំរី​ដែល​ដាក់​ជួល​ឱ្យ​អ្នកទេសចរ​ជិះ​កម្សាន្ត​នៅ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ។ កាលពី​នៅ​ក្មេង គាត់​រស់នៅ​ជាមួយ​ជីតា ហើយ​ជីតា​គាត់​ពេញចិត្ត​បង្ហាត់បង្ហាញ​គាត់​ពី​របៀប​បញ្ជា​ដំរី​នេះ ។ លោក​រី​ន និយាយ​ថា មិន​ពិបាក​ណាស់ណា​ទេ​ក្នុង​ការ​មើលថែ និង​បញ្ជា​សត្វ​ដំរី ។ ក្រៅពី​ថែទាំ​បាន​ដិត​ដល់ លាង​ទឹក ឱ្យ​អាហារ​ស៊ី​ឆ្អែត​នោះ​គឺ​ដំរី​ស្តាប់បង្គាប់​ណាស់​។ បើ​ចង់​បញ្ជា​ឱ្យធ្វើ​អ្វី​ដូចដែល​ដំរី​ចិញ្ចឹម​ទូទៅ​ធ្វើ​បាន​នោះ ដំរី​គាត់​ក៏​ធ្វើ​បាន​ដែរ ។

ដំរី​ក្រៅពី​ស្តាប់បង្គាប់ ក៏​ធ្វើទុក្ខ​ហ្ម​ផង​ដែរ​។ លោក​រី​ន បញ្ជាក់​ថា «​ដំរី​ប្រៀប​បាន​មនុស្ស​អុ​ី​ចឹ​ង វា​ចេះ​ខឹង​ពេល​ណា​ខ្ញុំ​ផឹកស្រា និង​ប្រចណ្ឌ​ពេល​មាន​ស្រី​ញី​អី​ជាដើម ។ ឱ្យ​តែ​យើង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នោះ ដំរី​មិន​មើល​មុខ​យើង​ឡើយ ហើយ​ទាញ​ផ្តាច់​ខ្សែ ឬ​ច្រវាក់​ទាល់តែ​ដាច់ ។ ពេល​រួច​ពី​ចំណង​ហើយ វា​រត់​ចូល​ព្រៃ​មិន​ថា​ព្រៃ​ក្រាស់​យ៉ាងណា​ទេ ទៅ​រហូត​ទាល់តែ​ទៅ​លែង​រួច​ទើប​ឈប់ ។ នៅ​ពេល​យើង​ទៅ​តាម​និយាយ​លួងលោម ឬ​សុំ​ទោស ទើប​វា​មក​ផ្ទះ​វិញ​» ។

ដោយ​សុ​ាំ​នឹង​ការ​រស់នៅ​ជាមួយ​សត្វ​ដំរី​នោះ លោក​រី​ន​ថា សមាជិកគ្រួសារ​គាត់​ទាំង​តូច​ទាំង​ធំ​មិន​ពិបាក​រស់នៅ​ជាមួយ​សត្វ​ដំរី​ទេ ។ ជាក់ស្តែង​កូនប្រុស​គាត់​ម្នាក់​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​បុ​៉​ណ្ណោះ បុ​៉​ន្តែ​អាច​បញ្ជា​ដំរី​បាន​ដូច​គាត់​ដែរ ។
បច្ចុប្បន្ន​លោក​រី​ន​ចិញ្ចឹមសត្វ​ដំរី​ញី​មួយ​ក្បាល​ឈ្មោះ​អុ​ី​តុ​ន មាន​អាយុ​៣១​ឆ្នាំ ។ ដោយសារ​សត្វ​ដំរី​ជា​សត្វ​កម្រ​នៅ​ប្រទេស​កម្ពុជា​យើង នៅ​ពេល​សួរ​ថា ដំរី​របស់​គាត់​នោះ​មាន​តម្លៃ​បុ​៉​ន្មា​ន0x017d7 ហ្មដំរី​រូប​នេះ​ប្រាប់​ថា បើ​លក់​វា​មិន ក្រោម​៣​ទៅ​៤​ម៉ឺន​ដុល្លារ​ទេ បុ​៉​ន្តែ​លោក​មិន​លក់​វា​ទេ ។

កន្លង​ទៅ ថ្មី​ៗ​នេះ​លោក​រី​ន បាន​ទៅ​ពិភាក្សា​ជាមួយ​អ្នកមាន​ដំរី​ឈ្មោល ចង់​យក​អុ​ី​តុ​ន ទៅ​បង្កាត់​ពូជ ។ ការ​បង្កាត់​ពូជ​ដំរី​ត្រូវ​យក​ពួក​វា​ទៅ​លែង​ជាមួយ​គ្នា​យ៉ាង​ហោច​ណាស់​មួយ​ខែ ហើយ​ត្រូវ​មើលថែ​ពួក​វា​គ្រប់ពេល ។ ពិសេស​តាមដាន ហើយ​បើ​ដឹង​ថា​ពួក​វា​បាន​បង្កាត់​ពូជ​ហើយ​នោះ ត្រូវ​រៀបចំ​ពិធីសែនព្រេន​ដល់​អារក្សអ្នកតា​ព្រៃ​ភ្នំ​ម្តង ។ លុះ​ពេល​ដំរី​កើតកូន​មក​ត្រូវ​រៀបចំ​ពិធី​រៀប​ការ​ឱ្យ​វា​ដូច​ជា​ពិធី​រៀប​ការ​របស់​មនុស្ស​ដែរ​។ ហ្មដំរី​ដែល​កំពុង​ប្រកប​របរ​នៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​មនោ​រម្យ​ឬ​ទឹកធ្លាក់​ដំណាក់​ស្តេច​នៅ​មណ្ឌលគិរី​រូប​នេះ​បញ្ជាក់​ថា ការ​ចិញ្ចឹមសត្វ​ដំរី​មិនមែន​គាត់​សំដៅ​តែ​ចំណូល​ដើម្បី​គ្រួសារ​មួយ​ផ្នែក​ទេ វា​ក៏​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​និរន្តរភាព​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ដែរ ។ ខេត្តមណ្ឌលគិរី​សម្បូរ​តំបន់​ទេសចរណ៍​កម្សាន្ត ហើយ​តំបន់​ទាំងនោះ​ភាគច្រើន​នៅ​តាម​ដងព្រៃ​ភ្នំ ដូច្នេះ​អ្នកទេសចរ​បរទេស​ចូល​ចិត្ត​ជិះ​ដំរី​កម្សាន្ត ។

ដំរី​អុ​ី​តុ​ន អាច​រក​ចំណូល​ឱ្យ​ហ្ម​របស់​វា យ៉ាង​ហោច​ណាស់​ពី​៦០.០០០​រៀល​ទៅ​៨០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​នៅ​រដូវ​មាន​អ្នកទេសចរ​ច្រើន​ទៅ​កម្សាន្ត​នៅ​ទឹកជ្រោះ​មនោ​រម្យ ។ បើ​អ្នកទេសចរ​ចង់​ជួល​ដំរី​ជិះ​ពេញ​មួយ​ថ្ងៃ​នោះ តម្លៃ​ពី​១០០.០០០​រៀល​ទៅ​១២០.០០០​រៀល ព្រោះ​ដំរី​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​តាមតែ​តម្រូវការ​របស់​ភ្ញៀវ ។នៅ​មណ្ឌលគិរី ក្រៅពី​ការ​ជិះ​ដំរី​កម្សាន្ត​តាម​ព្រៃ​ភ្នំ អ្នកទេសចរ​អាច​ដើរ​លេង​តាម​តំបន់​ព្រៃឈើ តំបន់​ទឹកធ្លាក់​ធម្មជាតិ ទស្សនា​របាំ ឬ​ការ​រស់នៅ​របស់​ប្រជា​សហគមន៍​ជនជាតិ​ព្នង ។ ម្យ៉ាងវិញទៀត អ្នកទេសចរ​ប្រាកដជា​ត្រជាក់​កាយ​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​នៅ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​នោះ ៕ ​