ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចកង​រាជអាវុធហត្ថខេត្ត​ប៉ៃលិន ចាប់បញ្ជូនយុវជន​ពីរនាក់ពីបទ​លួចក្បាលម៉ូទ័របូម​ទឹកទៅតុលា​ការ

9 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិ​​ន ៖ យុវជនពី​រនាក់​ ត្រូវសមត្ថកិច្ច​កងរាជ​​អាវុធហត្ថខេត្ត ​ចាប់​ឃាត់​ខ្លួនប​ញ្ជូន ​ទៅតុលា​ការ បន្ទាប់​ពីពួក​គេទាំង​ពីរនា​ក់បាន​ផ្សំគំនិ​តគ្នា ​ចូល​លួចក្បាល​ម៉ូទ័រ​បូមទឹក​ពីក្នុង​ផ្ទះ បុរស​ម្នាក់​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ផ្ទះរ​បស់ខ្លួន​ ហើយ​ដើរអំពាវ​នាវ​ដើរលក់​ លុះ​ម្ចាស់​ឃើញស្គាល់​ក៏ប្តឹង​ប៉េអឹម​ឱ្យចាប់​ឃាត់​ខ្លួន​តែម្តង ។ ហេតុ​

​ខេត្ត​ប៉ៃលិ​​ន ៖ យុវជនពី​រនាក់​ ត្រូវសមត្ថកិច្ច​កងរាជ​​អាវុធហត្ថខេត្ត ​ចាប់​ឃាត់​ខ្លួនប​ញ្ជូន ​ទៅតុលា​ការ បន្ទាប់​ពីពួក​គេទាំង​ពីរនា​ក់បាន​ផ្សំគំនិ​តគ្នា ​ចូល​លួចក្បាល​ម៉ូទ័រ​បូមទឹក​ពីក្នុង​ផ្ទះ បុរស​ម្នាក់​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ផ្ទះរ​បស់ខ្លួន​ ហើយ​ដើរអំពាវ​នាវ​ដើរលក់​ លុះ​ម្ចាស់​ឃើញស្គាល់​ក៏ប្តឹង​ប៉េអឹម​ឱ្យចាប់​ឃាត់​ខ្លួន​តែម្តង ។ ហេតុ​ការ​ណ៍​លួច​ម៉ូទ័រនេះ ​បាន​កើត​ឡើងកាល​ពីវេលា​ម៉ោ​​ង៤ ​និង៣០នា​ទីទាបភ្លឺ ថ្ងៃ​ទី១០​ សីហា ​២០១៤ ក្នុង​ភូមិអូ​ររអិល​ ឃុំស្ទឹង​កាច់ ​ស្រុកសា​លាក្រៅ ហើយ​ការ​ចាប់​ឃាត់​ខ្លួននេះ​បាន​កើត​ឡើង​កាល​បីវេលា​ម៉ោង១​រសៀលថ្ងៃទី​២៥ ខែសីហា ​ស្ថិតនៅ​ភូមិកើត​ហេតុខាង​លើ ​។

ជនស​ង្ស័យទី១. ​ឈ្មោះ យ៉ុង ​ភារម្យ ភេទ​ប្រុស ​អាយុ២១ឆ្នាំ​ ជាកសិករ ​(ផ្សំគំនិត) ​រស់នៅ​ភូមិផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទី២. ​ឈ្មោះ ​ភ័ក្រ្ត ថាវី ​ភេទប្រុស ​អាយុ២០​ ឆ្នាំ (អ្នកលួច) ​រស់នៅ​ភូមិអូររ​អិល ឃុំ​ស្ទឹងកាច់ ស្រុកសា​លាក្រៅ​ ។ ​ចំណែក​ម្ចាស់ម៉ូទ័រ ​ឈ្មោះ ​គឹម រ៉េត ​ភេទប្រុស ​អាយុ៥៥​ឆ្នាំ ​ជាមន្រ្តីរា​ជការ រស់​នៅភូមិ​អូររអិល​ ឃុំស្ទឹង​កាច់​ ស្រុកសា​លា​ក្រៅ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​