ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ មី សារុំ ​​អនុសេ​នីយ៍​ត្រី​យោ​ធា​​ ​​រង​​ការរិះ​គន់ថា​ក្រៅ​ពី​​ចាប់ឈើ​គឺ​​រក​ស៊ីឈើ​ខ្លួន​ឯង​និង​កាង​រថ​យន្តដឹក​​ឈើ​ឱ្យ​ឈ្មួញ​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ បច្ចុប្បន្ន​នេះ​បន្ទាប់​ពីឈើ​ក្រ​ញូង​ធ្លាក់​ហាង​ឆេង​ហើយ​កន្លង​មក​សមត្ថកិច្ច​ជំនាញ​ខេត្ត​កំពង់ធំ​ក្រោម​​ការ​​បញ្ជា​ផ្ទាល់​​ពី​ឯកឧត្ត​​ម​អភិបាល​​និ​ង​​ជា​​ប្រ​ធាន​គ​ណៈ​បញ្ជា​ការ​​ឯក​ភាព​​ខេត្ត​​នោះ​​ចុះ​​ធ្វើការ​​បង្ក្រាប​បទ​ល្មើស​ឈើ​ប្រណី​តបាន​គួរឲ្យ​កត់​សម្គាល់​ក៏​​ប៉ន្តែ​មួយ​រយៈ​ពេល​នេះ​លទ្ធផល​នៃ​កិច្ច​ប្រតិ​បតិ្ត​បទ​ល្មើស​ហាក់​បី​

ខេត្ត​កំពង់​ធំ​ ៖ បច្ចុប្បន្ន​នេះ​បន្ទាប់​ពីឈើ​ក្រ​ញូង​ធ្លាក់​ហាង​ឆេង​ហើយ​កន្លង​មក​សមត្ថកិច្ច​ជំនាញ​ខេត្ត​កំពង់ធំ ​ក្រោម​​ការ​​បញ្ជា​ផ្ទាល់​​ពី​លោក​​អភិបាល​​ និ​ង​​ជា​​ប្រ​ធាន​គ​ណៈ​បញ្ជា​ការ​​ឯក​ភាព​​ខេត្ត​​ នោះ​​ចុះ​​ធ្វើការ​​បង្ក្រាប​បទ​ល្មើស​ឈើ​ប្រណី​ត បាន​គួរឲ្យ​កត់​សម្គាល់​ ក៏​​ប៉ន្តែ​មួយ​រយៈ​ពេល​នេះ​លទ្ធផល ​នៃ​កិច្ច​ប្រតិ​បតិ្ត​បទ​ល្មើស​ហាក់​បី​ដូច​​ជា​ស្ងាត់ ហើយ​ក៏មិន​មែន​បាន​សេច​ក្តីថា​គ្មាន​បទ​ល្មើស​នោះ​ទេ​គឺ​នៅ​តែ​មាន​ដដែល​ហ្នឹង​។​ ឥឡូវ​នេះ​ឈើ​ក្រញូង​ចាប់​ផ្តើម​មាន​ហាង​ឆេង​ឡើងវិញ​​ហើយ​ ទោះ​បី​រាជ​រដ្ឋា​ភិបាល​ដាក់​បទ​បញ្ជា​ឲ្យមន្ត្រី​ជំនាញ​រួម​សហការ​គ្នា​ ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ទប់​ស្កាត់​ការ​ធ្វើ​ចរាចរណ៍​ជួញដូ​រឈើ​ក្រញូង​ ការ​ចែក​ចាយ និង​ការ​ទទួល​ទិញ​ស្តុក​ឈើ​ប្រណីត ​ទុក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​យ៉ាង​តឹងរឹង​យ៉ាង​ណា​ក៏ដោយ ក៏នៅ​តែមា​នមន្ត្រីជំ​នាញ ​និងសមត្ថ​កិច្ចមួយចំ​នួន ដោយ​សារតែ​ប្រាក់អូស​ទាញ បាន​បើកដៃ​​ឲ្យពួក​រកស៊ី​បទ​ល្មើស​ឈើ​គ្រញូង ​និង​ឈើ​ប្រណីត​កំពុង​តែ​សំរុក​ដឹក​យ៉ាង​គគ្រឹក​គគ្រេង​ ទាំង​ថ្ងៃទាំង​យប់ ​ទៅ​កាន់​ព្រំប្រទ​ល់ប្រទេស​វៀតណាម។​

ពាក់​ព័ន្ធ​និងការ​ប្រព្រឹត្ត​អំពើ​ខាង​លើនេះ​ប្រជា​ពលរ​ដ្ឋនិយាយ​រិះគន់​ទៅលើ លោកអនុសេ​នីយ៍​ត្រី​​ ​មី សារុំ ​ថា​អាង​ខ្លួន​​ជាមន្ត្រីយោ​ធា​នៅក្នុង​តំបន់​សឹករង​ស្រុក​សន្ទុក ខេត្តកំ​ពង់ធំ តែ​បែ​យក​តួ​នាទី​របស់​ខ្លួន​ដើរ​ធ្វើព្យុះ​ធ្វើ​ភ្លៀង​ រក​ស៊ីខ្លួន​ឯង​ក៏រក​ ដេញរថយន្ត​ក៏ដេញ​ កាង​រថយន្តដឹក​ឈើ​ក៏កាង​ ។ សព្វ​ថ្ងៃ​រថយន្ត​របស់​ខ្លួន​ម៉ាក​ឡិច​ស៊ីស​កូនកាត់​RX300​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំពេញ​ 2N-​8494 ចត​រងចាំ​ដេញ​តាម​ប្រម៉ាញ់​យក​លុយ​ពី​រថយន្ត​ដឹក​ឈើ​ណាដែល​មិន​បាន​បង់លុយ​ឲ្យគេ ហើយ​ថែម​ទាំង​កាង​រថយន្ត​ឈើ​ទៀត​ផង​ ជាក់​ស្តែង​កាល​ពី​យប់២​២ ខែសីហា​ ឆ្នាំ២០១៤​ លោក​អនុសេ​នីយ៍​ត្រី មី ​សារុំ រូ​បនេះ បាន​ធ្វើ​សកម្មភាព​កាង​រថយន្ត​ដឹក​ឈើ​ប្រ​ណីត​១គ្រឿង​ម៉ាក​ឡិច​ស៊ីស​៤៧០​ ពណ៌​ខ្មៅគ្មាន​ស្លាក​លេខ​ដឹក​ឈើ​ប្រណីត​ចេញ​មក​ពីខេត្ត​ព្រះវិ​ហារ រថយន្ត​នោះ​ត្រូវ​បាន​គេស្គាល់​ថា គឺជា​កម្មសិទ្ធរ​បស់ឈ្មោះ ​ចាន់​ គឹមហីន ជាមន្ត្រី​យោធា​នៅ​កង​ពល​លេខ៣​ប្រចាំ​ខេត្ត​ព្រះ​វិហារ ​ដែល​ត្រូវជា​កូន​ប្រសារ​របស់​លោកវរៈ​សេនីយ៍​ឯក ឈុត ​ពិរាជ មេបញ្ជា​ការរង​កងរាជ​អាវុធហត្ថ​ខេត្តកំ​ពង់ធំ ដែល​តែង​តែធ្វើ​សកម្មភា​ពរកស៊ី​ដឹកឈើ​​​ចេញពីខេត្ត​ព្រះវិហារ​ ឆ្លង​កាត់​ខេត្ត​កំពង់​ធំ ហើយ​តែង​ឲ្យ​ឈ្មោះ​មី សារុំ ​កាង​រថយន្ត​ដឹកឈើរ​បស់ខ្លួន​ ចាប់​ពីទឹក​ដីស្រុក​កំពង់​ស្វាយ ​ឆ្លងកាត់​ក្រុងស្ទឹ​ងសែន ស្រុក​សន្ទុក​និង​ស្រុកបា​រាយ​ណ៍​ រហូត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់​ចាម​ទើប​ចប់ភារ​កិច្ច​ខ្លួន​​។

ពាក់​ព័ន្ធនឹង​ករណីខាងលើ​នេះដែរ​លោក​ វរសេនីយ៍​ត្រី យេត​ ហុន មេ​បញ្ជាការ​តំបន់​សឹក​រង​ស្រុក​សន្ទុក​ប្រាប់​ថា​​ក្នុងនា​មលោក​ជាមេរូប​លោកមិន​បានដឹង​នោះទេ​ពីបញ្ហា​រឿងនេះ​លោក​គ្រាន់​តែដឹង​ថាពី​មុនមក​ ឈ្មោះ​ មី សារុំ​ ធ្លាប់​រកស៊ី​ឈើមែ​ន រូបលោក​ក៏បាន​ហៅ​មកណែ​នាំឲ្យ​ឈប់​ប្រព្រឹត្ត​រួចហើយ​ដែរ ហើយ​ក៏លោក​ព្រះ​រាជ​អាជ្ញា​ធ្លាប់​ហៅ ​ ឈ្មោះ​របស់​វាឲ្យជួយ​អន្តរាគម​ន៍​តាម​ចាប់រថយន្ត​ដឹក​ឈើផង​ដែរ​ ​ចំណែកលោក ឧត្តម​សេនី​យ៍​ត្រី ​សោម ​ស៊ុន ​មេបញ្ជាកា​រតំបន់​សឹករង​កំពង់ធំ មាន​ប្រសាស​ន៍​ប្រាប់​តាម​ទូរស័ព្ទ​ថារូប​លោក​ជាប់​ទៅ​ប្រជុំ​នៅ​ភូមិភាគ​ ទើប​តែត្រ​ឡប់ម​កវិញ ពុំបាន​ដឹងនោះ​ទេពីបញ្ហា​ខាង​លើ​នេះ ហើយ​ក៏គ្មាន​អ្នក​ណា​រាយ​ការណ៍​ជូន​រូបលោក​ដែរ ​លោក​និងចាត់​ការឲ្យ​គេហៅ​ឈ្មោះ ​មី សារុំ ​មកសាក​សួរជុំវិញរឿ​ងខាង​លើនេះ។

រីឯ​លោក ​វរសេនីយ៍​​ឯក ឈុត ពិរាជ ​មេបញ្ជាកា​ររងកង​រាជអាវុធហត្ថ​ខេត្តកំ​ពង់ធំ ដែល​ត្រូវ​ជាឪពុក​ក្មេក​របស់​ឈ្មោះ ​ចាន់ គឹមហីន​ ជាមន្ត្រី​​យោធា និង​ជាម្ចាស់រ​ថយន្តឡិច​ស៊ីស​៤៧០ ពណ៌ខ្មៅ​គ្មាន​ស្លាក​លេខ​នោះ​ពុំ​អាច​សុំការ​បំភ្លឺបា​នទេ ព្រោះ​ទូរស័ព្ទ​ចូលហើយ​តែ​គ្មាន​អ្នកទទួល។