ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ស្រី​មុំ ​បង្អួត​សម្រស់​ដើមទ្រូង ធ្វើ​ឲ្យ​ទាក់ទាញ​ក្នុង​ប្រ​ព័​ន្ឋ​ហ្វេ​ស​ប៊ុ​ក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ត្រឡប់​ទៅ​កាន់​អតីតកាល​ប្រមា​ណ​ជិត​២០​ឆ្នាំ មុន​គ្មាន​អ្នក​ណា​មិនដឹង​ថា តារាភាពយន្ត​ល្បីល្បាញ​អ្នក​នាង​សុខ ស្រី​មុំ ជាតា​រា​ស្រស់​ផូរផង់​គួរ​ឲ្យ​ស្រលាញ់ រហូត​និយាយ​បាន​ថា​ អ្នក​នាង​ជា​រាជ​នី​សម្រស់​ម្នាក់​ ដែល​បាន​មក​ពី​ធម្មជាតិ​គួរ​ឲ្យ​ជក់ចិត្ត​។ បើ​ទោះជា​តារា​រូប​នេះ ​បាន​រសាត់​ចេញ​ពី​ឆាក​សម្តែង​ក្នុង​ប្រទេស​កម្ពុ​ជា ក៏​ជុំវិញ ​ជីវិត​ឯកជន​រស់នៅ​សហរដ្ឋអាមេរិក​របស់​នាង នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​អ្នកគាំទ្រ ។​ ថ្មី​ៗ​នេះ​អ្នក

រាជធានីភ្នំពេញ ៖ ត្រឡប់​ទៅ​កាន់​អតីតកាល​ប្រមា​ណ​ជិត​២០​ឆ្នាំ មុន​គ្មាន​អ្នក​ណា​មិនដឹង​ថា តារាភាពយន្ត​ល្បីល្បាញ​អ្នក​នាង​សុខ ស្រី​មុំ ជាតា​រា​ស្រស់​ផូរផង់​គួរ​ឲ្យ​ស្រលាញ់ រហូត​និយាយ​បាន​ថា​ អ្នក​នាង​ជា​រាជ​នី​សម្រស់​ម្នាក់​ ដែល​បាន​មក​ពី​ធម្មជាតិ​គួរ​ឲ្យ​ជក់ចិត្ត​។  បើ​ទោះជា​តារា​រូប​នេះ ​បាន​រសាត់​ចេញ​ពី​ឆាក​សម្តែង​ក្នុង​ប្រទេស​កម្ពុ​ជា ក៏​ជុំវិញ ​ជីវិត​ឯកជន​រស់នៅ​សហរដ្ឋអាមេរិក​របស់​នាង នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​អ្នកគាំទ្រ ។​ ថ្មី​ៗ​នេះ​អ្នក​នាង​សុខ ស្រី​មុំ ​បាន​បង្ហោះ​រូបភាព​សិច​ស៊ី​បញ្ចេញ​សាច់​ទ្រូង​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ដោយ​អ្នក​ណា​ក៏​យល់​ថា​ នៅ​ស្អាត​មិន​ចាស់​ធ្វើ​ឲ្យ​យុវវ័យ​ជំនាន់​នេះ​ពិបាក​និង​ប្រដូច​។

សព្វ​ថ្ងៃនេះ អ្នក​នាង សុខ ស្រី​មុំ ​កំពុង​តែ​រស់នៅ​ជាមួយ​ស្វាមី​ជា​ជនជាតិ​អា​មេ​រិ​ក នៅ​រដ្ឋ​កាលី​ហ្វ​ក​ញ៉ា ក្នុង​តំបន់​ហូ​លី​វូ​ត ដែល​អ្នក​នាង​ស្រី​មុំ ធ្លាប់​មក​បង្ហាញ​​ឲ្យ​ប្រជា​ជ​នៅ​ស្រុក​ខ្មែរ​ស្គាល់​កាលពី​ឆ្នាំ​២០០៤​។ អ្នក​នាង​ត្រូវ​បាន​ឧស្សាហ៍​ទៅ​កម្សាន្ត​នៅ​ប្រទេស​ដែន​កោះ​កូ​ស្តា​រី​កា ច្រើន​ជាងគេ ​ព្រោះ​ស្វាមី​មាន មុខការ​រកស៊ី​នៅ​តំបន់​នោះ​ ។ ឆ្លងកាត់​ជីវិត​ជា​ប្តី​ប្រ​ព​ន្ឋ​ពួក​គេ មិន​ទាន់​មានកូន​នៅឡើយ​ទេ ខណៈ​សាមីខ្លួន​ចង់បាន​កូន​ជា​ចំណងដៃ​ដូច​ៗ​គ្នា​។

ក្នុង​ប្រ​ព័​ន្ឋ​ហ្វេ​ស​ប៊ុ​ក ដែល​អ្នក​នាង​សុខ ស្រី​មុំ ​បាន​បង្ហោះ កាលពី​ពេល​ថ្មី​ៗ​ជាមួយ​រូប​ជា​ច្រើន​សន្លឹក ក្នុង​រូបភាព​ស្រស់ស្រាយ សប្បាយ រីករាយ​នៅ​លើ​ទឹក​ដី​អា​មេ​រិ​ក​។  អ្នក​ដែល​បានឃើញ​រូប​ពិត​របស់​អ្នក​នាង​មិន​ត្រឹមតែ​កោតសរសើរ​ពី​សំណាង​ដែល​អ្នក​នាង​បាន​ក្លាយជា​ព​រដ្ឋ​ពេញ​សិ​ទ្ឋិ​នៅ​អា​មេ​រិ​ក ប៉ុណ្ណោះ​ទេ ​ហើយ​ថែម​ទាំង​រស់នៅ​ក្នុង​ភាព​ស្តុកស្តម្ភ និង​ចាប់អារម្មណ៍​រូប​សម្រស់​របស់​អ្នក​នាង​ដែរ ​។  តួលេខ​អាយុ​របស់​អតីត​តារា​សម្តែង​ថ្ពាល់ខួច សុខ ស្រី​មុំ មាន​វ័យ​ប្រមាណ​ជា​៤០​ឆ្នាំ​មែន តែបើ​និយាយ​ពី​រូប​សម្បត្តិ​​ហាក់​មិន​ខុស​គ្នា​ទាល់តែ​សោះ​ កាលពី​អ្នក​នាង​ច្បាមចាប់​សិល្បៈ​នៅ​ក្នុងស្រុក ពោល​គឺ​ប្រែ​ប្រួល​បន្តិចបន្តួច ​។  អ្នក​នាង​បាន​បង្ហោះ​គ្រប់​សកម្មភាព​ប្រចាំ​ថ្ងៃ ដែល​នៅ​ក្នុង​នោះ​មានការ​កម្សាន្ត ការ​រាំច្រៀង ដែល​មើលទៅ​ដូច​ជា​នៅ​មាន​សកម្មភាព​ការងារ​សិល្បៈ​ដដែល​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព