ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទូ​ឌី​យោ​MARVEL បាន​ចាប់ផ្តើម​ផលិតកម្ម​លើ MARVEL’S ANT-MAN

9 ឆ្នាំ មុន

ការ​ថតរូប​ដំបូង​បាន​ចាប់ផ្តើម​នៅ សាន​ហ្វ្រា​ន​ស៊ី​ស្កូ សម្រាប់​ការ​ចាក់​ផ្សាយ នៅ​ថ្ងៃ​ទី​17 ខែកក្កដា​, 2015

សាន​ហ្វ្រា​ន​ស៊ី​ស្កូ កាលី​ហ្វ័​រ​ញ៉ា (18, សីហា​,2014) – ស្ទូ​ឌី​យោ Marvel បាន​ចាប់ផ្តើម​ការ​ថតរូប​ដំបូង​ថ្ងៃនេះ នៅ​សាន​ហ្វ្រា​ន​ស៊ី​ស្កូ កាលី​ហ្វ័​រ​ញ៉ា ស្តី​អំពី សិទ្ធិ​ផ្តាច់មុខ​ផលិតកម្ម​ Marvel ទៅ​លើ​ Super Hero ថ្មី​បំផុត​ឈ្មោះ «Ant-Man»​។ ភាពយន្ត​នេះ បាន​នាំ​រឿង​មួយ​ក្នុង​ចំណោម​រឿង​ថ្លុក​ដំបូង​បំផុត

ការ​ថតរូប​ដំបូង​បាន​ចាប់ផ្តើម​នៅ សាន​ហ្វ្រា​ន​ស៊ី​ស្កូ សម្រាប់​ការ​ចាក់​ផ្សាយ នៅ​ថ្ងៃ​ទី​17 ខែកក្កដា​, 2015

សាន​ហ្វ្រា​ន​ស៊ី​ស្កូ កាលី​ហ្វ័​រ​ញ៉ា (18, សីហា​,2014) – ស្ទូ​ឌី​យោ Marvel បាន​ចាប់ផ្តើម​ការ​ថតរូប​ដំបូង​ថ្ងៃនេះ នៅ​សាន​ហ្វ្រា​ន​ស៊ី​ស្កូ  កាលី​ហ្វ័​រ​ញ៉ា ស្តី​អំពី សិទ្ធិ​ផ្តាច់មុខ​ផលិតកម្ម​ Marvel  ទៅ​លើ​ Super Hero  ថ្មី​បំផុត​ឈ្មោះ «Ant-Man»​។ ភាពយន្ត​នេះ បាន​នាំ​រឿង​មួយ​ក្នុង​ចំណោម​រឿង​ថ្លុក​ដំបូង​បំផុត ដែល​មានឈ្មោះ​ថា The Avengers ចូល​ទៅ​ពិភព​ភាពយន្ត​ជា​សាកល​របស់ Marvel​។ ផលិតកម្ម​នេះ​ដែរ ក៏​បាន​ថត​នៅ​រដ្ឋ​ Atlanta ​និង​រដ្ឋ Georgia ដែល​ជាទី​តាំង​ដំបូង​នៃ​ការ​ផលិត​រឿង​។

រឿង​នេះ​នឹង​ចាប់​បញ្ចាំង​ក្នុង​សហរដ្ឋ​អា​មេ​រិច នៅ​ថ្ងៃ​ទី​17 ខែកក្កដា ឆ្នាំ​2015 រឿង​នេះ​បាន​ដឹកនាំ​ដោយ  Peyton Reed ( រឿង «Bring it On», «The Break-Up») និងតារា​សម្តែង Paul Rudd («I Love You Man», «Role Models») ជា​តួ Scott Lang ក៏​ដូច​ជា​តួ​ Ant-Man, និង Michael Douglas («Behind The Candelabra», «Wall Street») ជា​តួ​គ្រូបង្វឹក គឺដុក​ទ័​រ Hank Pym ព្រម​ជាមួយ Evangeline Lilly («The Hobbit: The Desolation of Smaug», «Lost») ជា​តួ Hope Van Dyne, កូនស្រី​របស់ Hank Pym​។

រឿង​នេះ​ដែរ​ក៏​បាន​បន្ថែម​នូវ​តួ​ល្បី​ៗ​ទៀត​ដូច​ជា Corey Stoll («House of Cards», «The Bourne Legacy»), Bobby Cannavale («Danny Collins», «Annie», HBO’s «The Long Play») Michael Peña («End of Watch», «American Hustle»), Abby Ryder Fortson («Togetherness»), Judy Greer («13 Going on 30», «Dawn of the Planet of the Apes»), David Dastmalchian («The Dark Knight», «Prisoners»), Wood Harris («Remember the Titans», «The Wire»), John Slattery («Mad Men»,​ Marvel’s «Iron Man 2») and Gregg Turkington («The Comedy»,​ «On Cinema») and multi-hyphenate T.I. («American Gangster», «Takers»)​។

យោង​តាម​តួ​ក្នុង​សៀវភៅ​ថ្លុក Marvel ចេញ​ឆ្នាំ 1962 ផលិតកម្ម Marvel’s «Ant-Man» បាន​បន្ត​ដាក់​បញ្ចាំង​បន្តបន្ទាប់​គ្នា លើ​ផ្ទាំងសំពត់ស ដូច​ជា​រឿង  Marvel’s «Iron Man», «The Incredible Hulk», «Iron Man 2», «Thor», «Captain America: The First Avenger», «Marvel’s The Avengers», «Iron Man 3», «Thor: The Dark World», «Captain America: The Winter Soldier», «Guardians of the Galaxy» និងរឿង​ដែល​ជិត​នឹង​បញ្ចាំង Marvel’s «Avengers: Age of Ultron»​។

ដើម្បី​ឱ្យ​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​ពិសេស​បង្រួម​មាឌ​បាន​តូច តែ​មិន​បាត់បង់​នូវ​កម្លាំង​ប្រយុទ្ធ​នោះ​ con-man Scott Lang ​ដែល​ជា​តួ (Paul Rudd) ត្រូវ​ខំប្រឹង​បញ្ចេញ​សមត្ថភាព​សម្តែង​ជា​តួ​អ្នកក្លាហាន ដើម្បី​សង្គ្រោះ​គ្រូបង្វឹក ដុក​ទ័​រ Hank Pym (Michael Douglas) និង​រក្សា​សមាសភាព​អាថ៌​កំបាំង​របស់​ខ្លួន​ហើយ​ត្រូវ​ប្រឈម​មុខ​នូវ​ការ​គម្រាមកំហែង​ថ្មី​ៗ ដែល​កើត​មាន​ឡើង​។ ឩ​ប​សគ្គ​ហាក់ដូចជា​ពុះពារ​មិន​ចេះ​អស់ Pym និង Lang ត្រូវ​រក​កលល្បិច​មក​ទប់ទល់ និង​សង្គ្រោះ​ពិភពលោក​។

Marvel’s «Ant-Man» ជា​ស្នាដៃ​របស់​ម្ចាស់​ផលិតកម្ម ស្ទូ​ឌី​យោ Marvel មាន​ដូច​ជា Kevin Feige ជាមួយ Louis D’Esposito, Alan Fine, Victoria Alonso, Michael Grillo និង Stan Lee ខាង​បង្កើត​ផលិតកម្ម​។

ក្រុមការងារ​ដឹកនាំ​រឿង​របស់ លោក Peyton Reed ផង​ដែរ ក៏​ធ្លាប់​ទទួល​បាន​ពានរង្វាន់ Oscar® ពី​មហោស្រព​រោង​ភាពយន្ត Russell Carpenter («Titanic», «21») អ្នក​រៀបចំ​ប្លង់​ផលិតកម្ម Sheppard Frankel («Identity Thief», «Horrible Bosses»)​អ្នក​ចែ្ន​ម៉ូត​ផលិតកម្ម  Sammy Sheldon Differ («X-Men: First Class», «Kick Ass») ​អ្នកត្រួតពិនិត្យ​ទៅ​លើ​រូបភាព Jake Morrison (Marvel’s «Thor: The Dark World», «The Lord of the Rings: Two Towers») អ្នកសម្របសម្រួល​តួ​ជំនួស Jeff Habberstad (Marvel’s «Iron Man 3», «X-Men: Days of Future Past») និង​អ្នក​ដែល​ត្រូវ​បាន Oscar®​ ឧទ្ទិស​នាម​6​ដង​, អ្នកត្រួតពិនិត្យ រូបភាព​កាត់ត​ពិសេស Dan Sudik («Captain America: The Winter Soldier», «Marvel’s The Avengers») ​រួម​ជាមួយ អ្នក​កែកុន Dan Lebental,ACE (Marvel’s «Thor: The Dark World», Marvel’s «Iron Man») និង Colby Parker Jr. («Lone Survivor», «Hancock»)

ភាពយន្ត​ជា​ច្រើន​ទៀត​ដែល​នឹង​ចាប់​បញ្ចាំង​ខាង​មុខ​នេះ របស់​ស្ទូ​ឌី​យោ Marvel រួម​មាន Marvel’s «Avengers: Age of Ultron» នៅ​ថ្ងៃ​ទី​1,​ ខែឧសភា 2015, Marvel’s «Captain America 3» នៅ​ថ្ងៃ​ទី​6,​ ឧសភា​ 2016 និង Marvel’s «Guardians of the Galaxy 2» នៅ​ថ្ងៃ​ទី28, កក្កដា ​2017​។

ភាពយន្ត​ជា​ច្រើន​របស់ ស្ទួ​ឌី​យោ Marvel ចេះ​តែ​បន្ត​ការ​ជោគជ័យ​តាំងពី​ឆ្នាំ2014 ជាមួយនឹង​ភាពយន្ត​ដែល​បាន​ជាប់​លេខ​1 គឺ​Marvel’s «Captain America: The Winter Soldier» ដែល​រកបាន​ប្រាក់​ចំណូល95​លាន​ដុល្លារ ពី​ការ​ចាក់​បញ្ចាំង​ក្នុង​ខែមេសា ព្រមទាំង  Marvel’s «Guardians of the Galaxy» ដែល​រកបាន​ប្រាក់​ចំណូល94.1​លាន​ដុល្លារ​ផង​ដែរ រឿង​ទាំង​ពីរ​នេះ ជា​រឿង​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​1 ​ទូ​ទាំង​ពិភពលោក បន្ទាប់​ពី​បាន​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី​4 មេ​សា 2014 និង​ថ្ងៃ​ទី​1 សីហា 2014 ។

ក្នុង​ឆ្នាំ​2013 ស្ទូ​ឌី​យោ Marvel នេះ​ដែរ​ ក៏​បាន​ទទួល​នូវ​ប្រាក់​ចំណូល640​លាន​ដុល្លារ ពី​រឿង «Thor: The Dark World» ជាប់​លេខ​1 ទូ​ទាំង​សាកល​លោក និងរឿង Marvel’s «Iron Man 3» ដែល​បាន​ប្រាក់​ចំណូល​ប្រហែល1.2​ពាន់​លាន​ដុល្លារ​ទូ​ទាំង​សាកលលោក ហើយ​ជា​ភាពយន្ត​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ប្រចាំឆ្នាំ​។

ក្នុង​ឆ្នាំ​2012 ស្ទួ​ឌី​យោ​នេះ បាន​ផលិត​នូវ​ភាពយន្ត «Marvel’s The Avengers»  ហើយ​បាន​ទទួល​ជោគជ័យ​ជា​ខ្លាំង ដែល​ដាក់​បញ្ចាំង​3​ថ្ងៃ នៅ​ចុង​សប្តាហ៍ ហើយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​207.4​លាន​ដុល្លារ​ក្នុង box office​។ ភាពយន្ត​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​ជា​ភាពយន្ត Disney ដែល​បាន​ទទួល​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ជា​សាកល ហើយ​ក៏​ជាប់​ជា​លំដាប់​ភាពយន្ត​លេខ​5 ដែល​រក​ប្រាក់​ចំណូល​បាន​លើស​ពី​1​ពាន់​លាន​ដុល្លារ​ទូ​ទាំង​ពិភពលោក​។

នៅ​រដូវក្តៅ​ឆ្នាំ 2011 Marvel បាន​ទទួល​សិទ្ធ​ផ្តាច់មុខ​ពី​ការ​ដាក់​បញ្ចាំងភាពយន្ត​2 គឺ Marvel’s «Thor» សម្តែង​ដោយ Chris Hemsworth និង Marvel’s «Captain America: The First Avenger», សម្តែង​ដោយ Chris Evans​។ ភាពយន្ត​ទាំង​2 បាន​ទទួល​ប្រាក់​ចំណូល​ជាង​800​លាន​ដុល្លារ ក្រោយ​ពី​ដាក់​បញ្ចាំង​ជា​សាកល​។ ក្នុង​ឆ្នាំ​2010 ផលិតកម្ម Marvel’s ភាពយន្ត «Iron Man 2» សម្តែង​ដោយ Robert Downey Jr., Gwyneth Paltrow, Don Cheadle, Scarlett Johansson, Sam Rockwell, Mickey Rourke និង Samuel L. Jackson ​ដើរតួ​ជា Nick Fury បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​1 នៅ​ box office ​ក្នុងស្រុក ​ដែល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា​128.1​លាន​ដុល្លារ ​។

ក្នុង​រដូវក្តៅ​ឆ្នាំ 2008 ផលិតកម្ម Marvel បាន​ផលិត​នូវ​ភាពយន្ត​ដែល​បាន​ទទួល​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​ជា​ច្រើន មានឈ្មោះ​ថា «Iron Man» និង Marvel’s «The Incredible Hulk» Marvel’s «Iron Man» ដែល​មាន  Robert Downey Jr បាន​ចូលរួម​សម្តែង​តួ​អ្នកក្លាហាន កាន់​អាវ​ក្រោះ​ការ​ពារ​ដ៏​អស្ចារ្យ រួម​ជាមួយ​នឹង​តារា​សម្តែង Terrence Howard , Jeff Bridges, Shaun Toub និង Gwyneth Paltrow ដែល​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​2 ឧសភា 2008  ហើយ​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គ្នា​។

ប្រមូលផ្តុំ​នៅ​ចំណាត់​លេខ​1 ក្នុង​ពេល​2​អាទិត្យ​ជាប់​គ្នា​ ភាពយន្ត​នេះ បាន​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ជា​100​លាន​ដុល្លារ បន្ទាប់​ពី​បាន​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​។ ក្នុង​ថ្ងៃ​ទី13 ខែមិថុនា 2008 Marvel បាន​ចេញ​រឿង «The Incredible Hulk» ​ក៏​ទទួល​បាន​ចំណាត់​លេខ​2 ដែរ បន្ទាប់​ពី​បាន​ដាក់​បញ្ចាំង​។

អំពី​Marvel Entertainment
Marvel Entertainment,LLC, ដែល​ជា​សាខា​ទទួល​សិទ្ធ​ផ្តាច់មុខ​ទាំងស្រុង​ពី​ក្រុមហ៊ុន Walt Disney គឺជា​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិកលក្ខណៈ​លេចធ្លោ​ជាងគេ ក្នុង​ចំណោម​ក្រុមហ៊ុន​ភាពយន្ត​ទាំងអស់​ ។ ក្រុមហ៊ុន​នេះ​ បាន​បង្កើត​តួឯក​សំខាន់​ៗ​ក្នុង​ភាពយន្ត​ច្រើន​ជាង​8.000​នាក់ ដែល​មា​នក​ត្តិ​នាម​ល្បី​ល្បាញ​ក្នុង​រង្វង់​សិល្បៈ​77​ឆ្នាំ​កន្លង​មកនេះ​ ។ Marvel បាន​ប្រើ​អាជ្ញាប័ណ្ណ​សិទ្ធ​ផ្តាច់មុខ​ទៅ​លើ​តួ​ក្នុង​ភាពយន្ត​ទាំងអស់​សម្រាប់​ការ​ទស្សនា​កម្សាន្ត និង​ការ​ចេញ​ផ្សាយ​។  ព័ត៌មាន​បន្ថែម​សូម​ចូល​មើល marvel.com.©MARVEL

ទំនាក់ទំនង​សារព័ត៌មាន
Walt Disney Studios Global Publicity

Global Publicity (LA)
Michelle Rasic
E-MAIL: michelle.rasic@disney.com

Global Publicity (NY)
Derek Del Rossi
E-MAIL: derek.del.rossi@disney.com