ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលឃើញ​ពិភពលោក​យ៉ាង​ច្បាស់​ម្ដង​ទៀត​…

9 ឆ្នាំ មុន

មនុស្ស​ខ្សោយ​គំហើញ និង​ពិការ​ភ្នែក​ភាគច្រើន​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ និង​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។ មូលហេតុ​ចម្បង​គឺ ជំងឺ​ភ្នែក​ឡើង​បាយ និង​កំហុស​នៃ​លទ្ធភាព​បង្វែរ​ពន្លឺ​មិន​អាច​កែ​បាន​។ នៅ​ប្រទេស​កម្ពុជា ជំងឺ​ភ្នែក​ឡើង​បាយ​តែ​មួយ​ទទួលខុសត្រូវ​លើ​ការ​ពិការ​ភ្នែក​៦៩%​។ តើ​ជំងឺភ្នែកឡើងបាយ​ជា​អ្វី ?
ជំងឺភ្នែកឡើងបាយ​កើតឡើង នៅ​ពេល​កញ្ចក់ភ្នែក​ធម្មជាតិ​ខាងក្នុង​ភ្នែក​ប្រែ​ពី​ថ្លា​ទៅ​ស្រអាប់ ដែល​បណ្ដាល​ឱ្យ​មានការ​ថយ​ចុះ​នូវ​ការ​បញ្ជូន​ពន្លឺ និង​

មនុស្ស​ខ្សោយ​គំហើញ និង​ពិការ​ភ្នែក​ភាគច្រើន​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ និង​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។ មូលហេតុ​ចម្បង​គឺ ជំងឺ​ភ្នែក​ឡើង​បាយ និង​កំហុស​នៃ​លទ្ធភាព​បង្វែរ​ពន្លឺ​មិន​អាច​កែ​បាន​។ នៅ​ប្រទេស​កម្ពុជា ជំងឺ​ភ្នែក​ឡើង​បាយ​តែ​មួយ​ទទួលខុសត្រូវ​លើ​ការ​ពិការ​ភ្នែក​៦៩%​។

តើ​ជំងឺភ្នែកឡើងបាយ​ជា​អ្វី ?
ជំងឺភ្នែកឡើងបាយ​កើតឡើង នៅ​ពេល​កញ្ចក់ភ្នែក​ធម្មជាតិ​ខាងក្នុង​ភ្នែក​ប្រែ​ពី​ថ្លា​ទៅ​ស្រអាប់ ដែល​បណ្ដាល​ឱ្យ​មានការ​ថយ​ចុះ​នូវ​ការ​បញ្ជូន​ពន្លឺ និង​គំហើញ​​ព្រិល​។ រោគ​សញា​ផ្សេង​ទៀត​អាច​រួម​មាន ភាព​ភ្ញោ​ចនឹង​ភាព​ផ្ទុយ​គ្នា​នៃ​ភាព​ភ្លឺ និង​ភាព​ងងឹត​ត្រូវ​បាន​កាត់​បន្ថយ ការ​ឃើញ​ពណ៌ មានការ​ប្រែប្រួល ពន្លឺ​ចាំង​ខ្លាំង និង​ពន្លឺ​រាង​រង្វង់​នៅ​ក្នុង​លក្ខខណ្ឌ​ពន្លឺ​ខ្សោយ​។

កត្ដា​ប្រឈម​រួម​មាន​ពន្លឺព្រះអាទិត្យ អាហារូបត្ថម្ភ និង​របៀបរបប​រស់នៅ (​ការ​ជក់បារី និង​ពិសា​រគ្រឿង​ស្រវឹង​)​។ មានទិន្នន័យ​បង្ហាញ​ថា អាច​មាន​ធាតុ​សេនេ​ទិ​ក ឬ​តំណពូជ​ចំពោះ​ជំងឺភ្នែកឡើងបាយ​ទាក់ទង​នឹង​អាយុ​។

ការ​វះកាត់​គឺជា​ការ​ព្យាបាល
បច្ចុប្បន្ន មិន​មានការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ច្បាស់លាស់​ចំពោះ​ជំងឺភ្នែកឡើងបាយ​ឡើយ​។ ការ​វះកាត់ ​គឺជា​ជម្រើស​ចុង​ក្រោយ​តែ​មួយ​គត់ ដើម្បី​ស្ដារ​គំហើញ និង​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​គំហើញ​មានការ​ចុះ​ខ្សោយ ក្នុង​កម្រិត​ដែល​សកម្មភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ទទួល​រង​ការ​ប៉ះពាល់ ឧទាហរណ៍ ការ​បើកបរ និង​កីឡា​។

តើ​ការ​វះកាត់​ជំងឺភ្នែកឡើងបាយ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាងដូចម្ដេច ?
ការ​វះកាត់​ជំងឺភ្នែកឡើងបាយ​ គឺជា​វិធី​វះកាត់​មួយ​ក្នុង​ចំណោម​វិធី​វះកាត់​ទូទៅ​បំផុត ដែល​ត្រូវ​បាន​អនុវត្ដ​នា​ពេល​បច្ចុប្បន្ន និង​មាន​អត្រា​ជោគជ័យ​ខ្ពស់​ច្រើន​​ជាង​៩០%​។

ជា​ទូទៅ​វា​ទាមទារ​នូវ​ការ​វះ​យក​បាយ​ភ្នែក​ចេញ និង​ដាក់​បញ្ចូល​រណប​កញ្ចក់​ក្នុង​ភ្នែក​ថ្លា ដែល​អនុញ្ញាត​ឱ្យ​ពន្លឺ​ត្រូវ​បាន​ប្រមូលផ្ដុំ​នៅ​លើ​ស្រទាប់​កែវភ្នែក​។
មាន​វិធី​វះ​យក​បាយ​ភ្នែក​ចេញ​សំខាន់​ៗ​ចំនួន​២ គឺ​ការ​វះ​យក​បាយ​ភ្នែក extracapsular (ECCE) និង phacoe- mulsification (Phaco)​។

Phaco ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​វះកាត់​តូច​ជាង​ប្រហែល២,៧៥ម​ម ជាមួយនឹង​ការ​បញ្ចូល IOL ដែល​អាច​បត់បាន​។ ដោយហេតុ​នេះ បច្ចេកទេស​នេះ​មិន​ទាមទារ​នូវ​ការ​ដេរ​ទេ និង​នាំ​ឱ្យ​ទទួល​បាន​គំហើញ​មក​វិញ​​កាន់តែ​ឆាប់រហ័ស​។ Phaco ត្រូវ​បាន​ហៅ​ផង​ដែរ​ថា «​ការ​វះកាត់​ជំងឺភ្នែកឡើងបាយ​ដោយ​មិន​ដេរ​» និង​ជា​វិធី​ទូទៅ​បំផុត​នៃ​ការ​វះកាត់​ជំងឺ​ភ្នែក​ឡើងបាយ​នៅ​ក្នុង​ពិភព​ជឿនលឿន​នា​ពេល​បច្ចុប្បន្ន​។

ការ​វះកាត់​ជំងឺភ្នែកឡើងបាយ​ត្រូវ​បាន​ធ្វើ​ឡើងជា​វិធី​វះកាត់​រយៈពេល​មួយ​ថ្ងៃ និង​ត្រូវការ​ពេលវេលា​ប្រហែល​៣០​នាទី ដោយ​ចាក់​ថ្នាំស្ពឹក​។ រយៈពេល​នៃ​ការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​ទូទៅ​ គឺ​ពីរ​បី​ម៉ោង​។ ក្នុង​ករណី​មួយ​ចំនួន​ការ​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​អាច​ត្រូវ​បាន​ផ្ដល់​ដល់​អ្នកជំងឺ​ដែល​មានការ​ភ័យ​បារម្ភ​ជ្រុល​ហួស​ហេតុ​។

ប្រភេទ​រណប​កញ្ចក់​ក្នុង​ភ្នែក (IOLs)
មាន​ប្រភេទ​ផ្សេង​ៗ​នៃ IOLs ដែល​ធ្វើ​ឱ្យ​គុណភាព​គំហើញ​មាន​ភាព​ខុស​គ្នា ក្រោយ​ពី​ការ​វះកាត់​។ ប្រភេទ​ទាំងនោះ គឺ ៖
*​Monofocal IOL
 Monofocal IOLs អនុញ្ញាត​ឱ្យ​មើលឃើញ​ឆ្ងាយ​ច្បាស់ ដោយ​មិន​ពាក់​វ៉ែនតា ប្រសិនបើ​មិន​មាន​ជំងឺ​អា​ស្ទី​ម៉ាត​ដែល​មាន ជា​មុន​រួច​ជា​ស្រេច ប៉ុន្ដែ​អ្នកជំងឺ​នឹង​ត្រូវការ​វ៉ែនតា​អាន​អក្សរ ដើម្បី​មើលឃើញ​វត្ថុ​នៅ​ជិត​។

*​Toric IOL
Toric IOLs កែតម្រូវ​ជំងឺ​អា​ស្ទី​ម៉ាត​ដែល​មាន​ជា​មុន​រួច​ជា​ស្រេច ដើម្បី​អនុញ្ញាត​ឱ្យ​មើលឃើញ​ឆ្ងាយ​កាន់តែ​ច្បាស់ ដោយមិន​ពាក់​វ៉ែនតា ប៉ុន្ដែ​ដូច​រណប monofocal ដែរ វ៉ែនតា​អាន​អក្សរ​នឹង​នៅ​តែ​ត្រូវការ​ដដែល​។

*Multifocal IOL  និង Multifocal Toric IOL
កញ្ចក់ Multifocal និង Multifocal Toric និយាយ​ម្យ៉ាងទៀត មាន​គោលបំណង​ផ្ដល់​គំហើញ​ច្បាស់​ទាំង​នៅ​ជិត​ទាំង​នៅ​ឆ្ងាយ ដោយ​មិន​ចាំបាច់​មាន​វ៉ែនតា​។ កញ្ចក់​ទាំងនេះ​ក៏​ត្រូវ​បាន​ហៅ​ថា IOLs “presbyopia correcting” ផង​ដែរ​។

ការ​ជ្រើសរើស​រណប ​គឺ​អាស្រ័យ​លើ​សុខភាព​ភ្នែក និង​ចំណង់​ចំណូលចិត្ដ​របស់​អ្នកជំងឺ​។ ការ​សម្រេចចិត្ដ​ត្រូវ​បាន​ធ្វើ​ឡើង តែ​នៅ​ក្រោយ​ការ​ពិនិត្យ​ភ្នែក​ពេញលេញ​ដោយ​អ្នកឯកទេស​ប៉ុណ្ណោះ​។

ការ​ជា​សះស្បើយ
ជា​ធម្មតា ថ្នាំ​បន្ដក់​ភ្នែក​ស្ដេ​រ៉​យ និង​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើ​សម្រាប់​រយៈពេល​ប្រហែល​ពី​៤​ទៅ​៦​ស​ប្ដា​ហ៍ ​បន្ទាប់​ពី​ការ​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ​។ ការ​ជា​សះស្បើយ​នៃ​គំហើញ​ទំនងជា​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​រយៈពេល​១-២​សបា្ដហ៍​ដំបូង ទោះបីជា​អ្នកជំងឺ​មួយ​ចំនួន​អាច​មើលឃើញ​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​ទី​មួយ​ក្រោយ​ការ​វះកាត់​ក៏​ដោយ​។

អត្ថបទ​នេះ​ត្រូវ​បាន​សរសេរ​ដោយ​វេជ្ជ​បណ្ឌិត Eugene Tay នាយក​វេជ្ជសាស្ដ្រ និង​គ្រូពេទ្យ​ឯកទេសផ្នែក​ចក្ខុរោគ​នៃ​មជ្ឈមណ្ឌល​គំហើញ​សិង្ហ​បុរី ជា​គ្លីនិក​មួយ​នៃ Singapore Medical Group (SMG)

វេជ្ជ​បណ្ឌិត Eugene Tay
MSc, MBBS (London), FRCSEd, FRCOphth, FRANZCO
វេជ្ជ​បណ្ឌិត Tay មាន​ឯកទេស​ផ្នែក​វះកាត់​ជំងឺភ្នែកឡើងបាយ​កម្រិត​ធ្ងន់ គ្រប់គ្រង​ជំងឺ​ក្លូ​កូ​ម គ្រប់គ្រង​ជំងឺ​ស្រទាប់​កែវភ្នែក វះកាត់​បង្វែរ​ពន្លឺ​ដោយ​ឡាស៊ែរ ដែល​រួម​មាន ReLEx SMILE  (​កា​រដក​កញ្ចក់ភ្នែក​បង្វែរ​ពន្លឺ (Refractive Lenticular Extraction​) កា​រដក​កញ្ចក់ភ្នែក​ដោយ​វះកាត់​មុខកាំបិត​តូច (Small Incision Lenticular Extraction) LASIK​, ការ​វះ​យក​ជាលិកា​ផ្ទៃ​លើ​ជឿនលឿន (Advanced Surface Ablation (ASA)​) ដូច​ជា LASEK ការ​វះកាត់​កែទម្រង់ភ្នែក (oculoplastic surgeries​) និង​ជំងឺ​ភ្នែក​ទូទៅ​។

វេជ្ជបណ្ឌិត Tay បម្រើ​ការងារ​នៅ​បន្ទប់​ព្យាបាល​ជំងឺ​ភ្នែក​តាំងពី​ឆ្នាំ​១៩៩៩ និង​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ស​ល្យ​សាស្ដ្រ​មូលដ្ឋាន និង​ជឿនលឿន នៅ​មន្ទីរពេទ្យ​ភ្នែក Moorfields ដែល​មានកេរ្ដិ៍ឈ្មោះ​ជា​អន្ដរជាតិ​នៅ​ទីក្រុង​ឡុ​ង​ដ៍​។

អំពី​អេស​អឹ​ម​ជី – SMG  (​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group ​)
អេស​អឹ​ម​ជី – (SMG)  គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ ឯកទេស​ចំនួន​២២ ។ ក្រុមការងារ​នេះ​ ប្ដេជ្ញា​ចិត្ដ​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍​ផ្នែក​វេជ្ជសាស្ដ្រ​ដោយ ផ្ដោត​លើ​អ្នកជំងឺ​ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកទេស Paragon មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena  មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles  ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​ទំនាក់ទំនង២៤ម៉ោង ៖ +៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល​ ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេស​អឹ​ម​ជី – SMG ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg