ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណេក​មិន​គ្រប់គ្រាន់​នាំ​ឱ្យ​បាត់បង់​កោសិកា​ខួរក្បាល

9 ឆ្នាំ មុន

របកគំហើញ​វិទ្យាសាស្ត្រ​ថ្មី​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Journal of Neuroscience​បាន​បង្ហាញ​ថា ដំណេក​មិន​គ្រប់គ្រាន់​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​ជាង​អ្វី​ដែល​គេ​បាន​គិត​ពី​មុន​មក​ដ្បិត​វា​បណ្តាល​ឱ្យ​បាត់បង់​ជា​អចិន្ត្រៃយ៍​នូវ​បណ្តា​កោសិកា​របស់​ខួរក្បាល ។

របកគំហើញ​វិទ្យាសាស្ត្រ​ថ្មី​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Journal of Neuroscience​បាន​បង្ហាញ​ថា ដំណេក​មិន​គ្រប់គ្រាន់​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​ជាង​អ្វី​ដែល​គេ​បាន​គិត​ពី​មុន​មក​ដ្បិត​វា​បណ្តាល​ឱ្យ​បាត់បង់​ជា​អចិន្ត្រៃយ៍​នូវ​បណ្តា​កោសិកា​របស់​ខួរក្បាល ។

ការ​ពិសោធ​លើ​សត្វ​កណ្តុរ​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ University of Pennsylvalnia សហ​រដ្ឋ​អាមេរិក រក​ឃើញ​ថា កណ្តុរ​ដែល​ដេក​មិន​បាន​គ្រប់គ្រាន់​ពោល​គឺ​ក្នុង​២៤​ម៉ោង​ដេក​បាន​ត្រឹម​ពី​៤​ទៅ​៥​ម៉ោង បណ្តា​កោសិកា​ខួរក្បាល​របស់​ពួក​វា​បាន​បាត់បង់​ជា​អចិន្ត្រៃយ៍​អស់​២៥​ភាគរយ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា នេះ​គឺជា​ភស្តុ​តាង​ក្នុង​ការ​ពិសោធ​លើក​ដំបូង​ហើយ​ដែល​បង្ហាញ​ថា ដំណេក​មិន​គ្រប់គ្រាន់​អាច​នាំ​ឱ្យ​បាត់បង់​កោសិកា​ខួរក្បាល ។ ទោះជា​យ៉ាងណា ពួក​គេ​បាន​បន្ថែម​ថា ការ​សិក្សា​ពិសោធ​ជា​ច្រើន​ទៀត​ចាំបាច់​ត្រូវធ្វើ​បន្ត​ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់ ថា​តើ​បុគ្គល​ដែល​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​ពិតជា​ប្រឈម​នឹង​ការ​បាត់បង់​កោសិកា​ខួរក្បាល​ជា​អចិន្ត្រៃយ៍​មែនឬ​យ៉ាងណា ដ្បិត​លទ្ធផល​ការ​សិក្សា​លើក​នេះ​គឺ​ឆ្លង​តាម​ការ​ពិសោធ​លើ​សត្វ​កណ្តុរ​ប៉ុណ្ណោះ ។

សាស្ត្រាចារ្យ​មក​ពី​មជ្ឈមណ្ឌល​ដំណេក​លោកស្រី Sigrid Veasey​បាន​ថ្លែង​ថា ៖
«​ឥឡូវនេះ យើង​មាន​ភស្តុ​តាង​ដែល​បញ្ជាក់​ថា ដំណេក​មិន​គ្រប់គ្រាន់​អាច​នាំ​ទៅ​រក​ការ​របួស​ដែល​មិន​អាច​ប៉ូវ​សង​វិញ​បាន »​។ លោកស្រី​បាន​បន្ត​ថា ៖«​ចំពោះ​សត្វ បញ្ហា​នេះ​មើលទៅ​ហាក់ជា​រឿង​ធម្មតា ប៉ុន្តែ​សម្រាប់​ពួក​យើង​ជា​មនុស្ស​វិញ​គឺ​មិន​ដូច​គ្នា​ទេ ។ លទ្ធផល​នេះ​ប្រាប់​ឱ្យ​យើង​គិតគូរ​និង​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់ »៕