ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​បន្ថយ​ហានិភ័យ​មហារីក​ថ្លើម

9 ឆ្នាំ មុន

ទោះជា​យ៉ាងនេះ​ក្តី ការ​សិក្សា​នេះ​គឺ​គ្រាន់តែ​ភ្ជាប់​ពី​ទំនាក់ទំនង​ប៉ុណ្ណោះ ពោល​គឺ​ពុំ​បាន​បង្ហាញ​ជា​ភស្តុ​តាង​ជាក់ស្តែង​នោះ​ឡើយ ។ វា​អាច​មាន​អភូតហេតុ​ណាមួយ​កើតឡើង​ចំពោះ​អ្នក​ផឹក​កាហ្វេ​ក្នុង​ពេល​ពិសោធ​តាមដាន ហើយ​ដែល​អភូតហេតុ​នោះ​បាន​ជួយ​ឱ្យ​ពួក​គេ​ថយ​ចុះ​ហានិភ័យ​ពី​មហារីក​ថ្លើម ។

ការ​សិក្សា​ថ្មី​មួយ​បស់​អ្នក​វិទ្យាសាស្ត្រអា​មេ​រិ​កបាន​ភ្ជាប់​ការ​ទទួលទាន​កាហ្វេ​ទៅ​នឹង​លទ្ធភាព​នៃ​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​ហានិភ័យ​កើត​ជំងឺមហារីក​ថ្លើម ។ ការ​ពិសោធ​លើ​មនុស្ស​១៨​ម៉ឺន​នាក់​រយៈពេល​១៨​ឆ្នាំ​បាន​រក​ឃើញ​ថា អ្នក​ដែល​ផឹក​ចន្លោះ​ពី​១​ពែង​ទៅ​៣​ពែង​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​ថ្លើម​បាន​២៩​ភាគរយ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​ផឹក​ត្រឹម​៦​ពែង​ឬ​តិច​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍ ។ ចំណែក​អ្នក​ដែល​ផឹក​ជា​ប្រចាំ​ចាប់ពី​៤​ពែង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​៤២​ភាគរយ ។

ទោះជា​យ៉ាងនេះ​ក្តី ការ​សិក្សា​នេះ​គឺ​គ្រាន់តែ​ភ្ជាប់​ពី​ទំនាក់ទំនង​ប៉ុណ្ណោះ ពោល​គឺ​ពុំ​បាន​បង្ហាញ​ជា​ភស្តុ​តាង​ជាក់ស្តែង​នោះ​ឡើយ ។ វា​អាច​មាន​អភូតហេតុ​ណាមួយ​កើតឡើង​ចំពោះ​អ្នក​ផឹក​កាហ្វេ​ក្នុង​ពេល​ពិសោធ​តាមដាន ហើយ​ដែល​អភូតហេតុ​នោះ​បាន​ជួយ​ឱ្យ​ពួក​គេ​ថយ​ចុះ​ហានិភ័យ​ពី​មហារីក​ថ្លើម ។

ដោយឡែក ការ​សិក្សា​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Harvard University​បាន​បង្ហាញ​ថា ផឹក​កាហ្វេ​ត្រឹម​១​ពែង​កន្លះ​រៀងរាល់ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន​១១​ភាគរយ ។ អ្នក​ដឹកនាំ​ការ​សិក្សា វេជ្ជបណ្ឌិត Dr Frank Hu​បាន​ថ្លែង​ថា ៖«​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ទទួលទាន​បាន​លេច​ចេញ​ជា​ប្រយោជន៍​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ »​។

យ៉ាងណា​ក៏​ដោយ លទ្ធផល​នៃ​ការ​សិក្សា​ទាំងនេះ​នៅ​មិន​ទាន់​មានការ​ទទួលស្គាល់​ពី​សំណាក់​អ្នកឯកទេស​មួយ​ចំនួន​នោះ​ទេ​ដ្បិត ជា​ទូទៅ​ការ​ផឹក​កាហ្វេ​ច្រើន​ត្រូវ​គេ​ដឹង​ថា​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ​ជា​ពិសេស​គឺ​សុខភាព​បេះដូង ។ វេជ្ជបណ្ឌិត Richard Elliott មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ទឹកនោមផ្អែម​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថា ៖«​កត្តា​ផ្សេង​ៗ​ទៀត​ដែល​ការ​សិក្សា​នេះ​មិន​បាន​រាប់​បញ្ចូល​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ផង​ដែរ ។ អ្វី​ដែល​យើង​ដឹង​ច្បាស់​គឺថា វិធី​ល្អ​បំផុត​កាត់​បន្ថយ​ហានិភ័យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​គឺ​រក្សា​ទម្ងន់​ខ្លួន​ឱ្យ​បាន​ថេរ ទទួលទាន​របប​អាហារ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​និង​ត្រូវ​ហាត់ប្រាណ​ជា​ប្រចាំ »៕