ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពេញវ័យ​រៀប​ការ​ប្រែប្រួល​រូប​កាយ​ឆាប់រហ័ស​គួរ​ជ្រើសរើស​ការ​ហាត់ប្រាណ​ជា​ជំនួយ

9 ឆ្នាំ មុន

ស្ត្រី​ក្នុង​វ័យ​គ្រប់ការ គឺជា​ដំណាក់កាល​នៃ​ការ​ផ្លាស់​ប្តូរ​សិរី​រា​ង្គ​មានការ​លូតលាស់​យ៉ាង​លឿន ទាំង​ការ​ដកកម្ពស់ ទម្ងន់ និង​ឥរិយាបថ ។ ហេតុនេះ ដើម្បី​ឱ្យ​ការ​លូតលាស់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នោះ សុភាព​នារី​ក៏​ដូច​ជា​មាតា​គួរ​ណែនាំ និង​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​៖

ស្ត្រី​ក្នុង​វ័យ​គ្រប់ការ គឺជា​ដំណាក់កាល​នៃ​ការ​ផ្លាស់​ប្តូរ​សិរី​រា​ង្គ​មានការ​លូតលាស់​យ៉ាង​លឿន ទាំង​ការ​ដកកម្ពស់ ទម្ងន់ និង​ឥរិយាបថ ។ ហេតុនេះ ដើម្បី​ឱ្យ​ការ​លូតលាស់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នោះ សុភាព​នារី​ក៏​ដូច​ជា​មាតា​គួរ​ណែនាំ និង​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​៖

-​ការ​គ្រប់គ្រង​របប​អាហា​រៈ រាល់​ការ​ទទួលទាន ត្រូវ​តែ​មាន​ជីវជាតិ​គ្រប់​ចំណុះ​ទើប​ធានា​បាន​នូវ​ការ​លូតលាស់​ល្អ​ប្រសើរ ប្រសិនបើ​ការ​ទទួលទាន​មិន​គ្រប់គ្រាន់ ធ្វើ​ឱ្យ​សរីរាង្គ​ស្គមស្គាំង​ស្លេកស្លាំង តែបើ​ហូប​ចុក​ជ្រុល​ហួស សរីរាង្គ​ក៏​មានការ​លូតលាស់​មិន​ស្មើគ្នា​ដែរ គឺ​អាច​ទៅ​ជា​ធាត់​រីក​តែ​ទទឹង គ្មាន​កម្ពស់ ។ ក្នុង​ដំណាក់កាល​ផ្លាស់​ប្តូរ​នេះ សរីរាង្គ​លូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ទទួលទាន​អាហារ​ដែល​ល្អ និង​មាន​គ្រប់​ជីវជាតិ មិនមែន​គ្រាន់តែ​ទទួលទាន​សាច់​ច្រើន គឺ​ល្អ​នោះ​ទេ ត្រូវ​ទទួលទាន​បន្លែបង្ការ​គ្រប់មុខ​ផង​ដែរ ។

-​ការ​ស្លៀកពាក់ៈ នៅ​ក្នុង​វ័យ​នេះ​មាតា​គ្រប់​រូប​គួរតែ​ត្រៀម​ជា​ស្រេច​នូវ​សម្លៀក​បំពាក់​សម្រាប់​កូនស្រី​របស់​លោក​អ្នក ជា​ពិសេស​គឺ​សម្លៀក​បំពាក់​ផ្នែក​ខាងក្នុង​(​អាវទ្រនាប់ ខោ​ទ្រនាប់​) ។ នារី​មួយ​ចំនួន ដែល​ទើបតែ​ឈាន​ដល់​វ័យ​ក្រមុំ ដើមទ្រូង​មានការ​រីក​ធំ ដូច្នេះ​ការ​ពាក់អាវ​ទ្រនាប់ គឺជា​ការ​បិទ​បាំង​នូវ​ការ​អៀនខ្មាស​របស់​ស្ត្រី ជា​ពិសេស​មិន​ត្រូវ​ពាក់អាវ​ទ្រនាប់​ណា​ដែល​តឹង​ឬ​រឹប​ពេក​ទេ ព្រោះ​អាច​មាន​គ្រោះថ្នាក់​នៅ​ពេល​ដកដង្ហើម​ចេញចូល និង​អាច​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​រលាក​ស្បែក ។ រាល់ពេល​បោក​សម្លៀក​បំពាក់​ត្រូវ​ដាក់​ហាល​ឱ្យ​ចំ​កម្តៅថ្ងៃ ដើម្បី​សម្លាប់​មេរោគ ។ ជា​ពិសេស​សំ​ទ្បី​អនាម័យ​ក៏​ត្រូវ​មាន​ទុកជា​ប្រចាំ ការពារ​ពេល​មក​រដូវ ។

-​ក្រៅពី​ការ​ស្លៀកពាក់​និង​ការ​ហូប​ចុក ស្ត្រី​គ្រប់​រូប​ក៏​ត្រូវ​មាន​វិធានការ​អនាម័យ​និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ផង​ដែរ ដើម្បី​ឱ្យ​សុខភាព​កាន់តែ​ល្អ​ប្រសើរ​ទ្បើ​ង ។ ការ​ហាត់ប្រាណ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ លើកកម្ពស់​សុវត្ថិភាព​សុខភាព ហើយ​ធ្វើ​ទៅ​តាម​ក្បួនខ្នាត​នៃ​លំ​ហាត់ប្រាណ ។

ស្ត្រី​ក្រមុំ​គឺជា​វ័យ​ដែល​កំពុង​លូតលាស់​គ្រប់​អាកា​រៈទាំង​៣២​ប្រការ ដែល​មាននៅ​ក្នុង​រូប​កាយ ត្រូវ​ចេះ​ជ្រើសរើស​យក​ការ​ហាត់​ប្រាណ​​ជា​ជំនួយ ដើម្បី​ឱ្យ​ការ​លូតលាស់​កាន់តែ​មាន​ភាពល្អ​ប្រសើរ ។ ចលនា​កំរើក​ម្តុំ​ពោះ ត្រ​គោក​សន្លាក់​ដៃជើង ឆ្អឹងខ្នង ជា​ជំនួយ​ដល់​សរសៃ​ស្បូន ឱ្យ​មាន​ចលនា​ល្អ និង​គេង​លក់​ស្រួល ៕