ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​គប្បី​ដាក់​ទារក​ឱ្យ​ដេក​​ផ្អៀង​បន្ទាប់​ពី​​បំបៅ​រួច កុំឱ្យ​ទឹកដោះ​​ហូរ​ចូល​បំពង់​ខ្យល់

9 ឆ្នាំ មុន

ស្ត្រី​ជា​ម្តាយ​គ្រប់​រូប​គួរ​ស្វែងរក​ការ​ពិភាក្សា​ជាមួយ​អ្នកឯកទេស​ដើម្បី​ស្វែង​យល់​ពី​របៀប​នៃ​ការ​បំបៅ​ដោះ​កូន​ឱ្យ​បាន​ត្រឹមត្រូវ កុំឱ្យ​មាន​ក្តី​វិបត្តិ​ដោយ​ការ​បំបៅ​កូន​ឈ្លក់​ទឹកដោះ ព្រោះ​ទារក​មាន​ដង្ហើម​ខ្លី បើកាលណា​ឈ្លក់​ខ្លាំង​អាច​បណ្តាល​ឱ្យ​ទារក​ស្លា.ប់​បាន ។
ធម្មតា​ស្ត្រី​ដែល​សម្រាលកូន​ហើយ​ច្រើន​តែ​មានការ​ហេវ​ហត់​អស់កម្លាំង​ដោយសារ​ខ្វះ​ឈាម ឬ​ដោយសារ​ការ​វះកាត់​មានការ​ឈឺ​

ស្ត្រី​ជា​ម្តាយ​គ្រប់​រូប​គួរ​ស្វែងរក​ការ​ពិភាក្សា​ជាមួយ​អ្នកឯកទេស​ដើម្បី​ស្វែង​យល់​ពី​របៀប​នៃ​ការ​បំបៅ​ដោះ​កូន​ឱ្យ​បាន​ត្រឹមត្រូវ កុំឱ្យ​មាន​ក្តី​វិបត្តិ​ដោយ​ការ​បំបៅ​កូន​ឈ្លក់​ទឹកដោះ ព្រោះ​ទារក​មាន​ដង្ហើម​ខ្លី បើកាលណា​ឈ្លក់​ខ្លាំង​អាច​បណ្តាល​ឱ្យ​ទារក​ស្លាប់​បាន ។
ធម្មតា​ស្ត្រី​ដែល​សម្រាលកូន​ហើយ​ច្រើន​តែ​មានការ​ហេវ​ហត់​អស់កម្លាំង​ដោយសារ​ខ្វះ​ឈាម ឬ​ដោយសារ​ការ​វះកាត់​មានការ​ឈឺ​ចាប់ ដូច្នេះ​ហើយ​ទើប​ស្ត្រី​ត្រូវ​ដេក​បំបៅ​កូន ។ ប៉ុ​ន្តែ​បើសិនជា​ម្តាយ​មាន​សុខភាព​ល្អ គប្បី​អង្គុយ​ឱ្យ​កូន​បៅ​វិញ​ប្រសើរ​ជាង ព្រោះ​លក្ខណៈ​បែប​នេះ​ទឹកដោះ​ងាយស្រួល​ហូរ​ចូល​ទៅ​បំពង់​រំលាយ​អាហារ និង​មិន​ងាយ​ហូរ​ចូល​ទៅ​បំពង់ខ្យល់​ដែល​បញ្ឈរ​នោះ​ទេ ។

ទោះជា​ដេក ឬ​អង្គុយ បញ្ហា​សំខាន់​គឺ​ពឹងផ្អែក​ទៅ​លើ​អនាម័យ និង​បច្ចេកទេស​ក្នុង​ការ​បំបៅ​កូន ។ មុន​ពេល​ឱ្យ​កូន​បៅ ត្រូវ​លាង​សម្អាត​ដោះ និង​ក្បាលដោះ​ឱ្យ​បាន​ស្អាត​ហើយ​ច្របាច់​ទឹកដោះ​ចោល​បន្តិច​ជា​មុន​សិន ទើប​ឱ្យ​ទារក​បៅ​ជា​ក្រោយ ខ្លាចក្រែង​មាន​មេរោគ​នៅ​ក្នុង​រន្ធ​ក្បាល​សុដន់ ។ បើ​ស្ត្រី​ជា​ម្តាយ​ដេក ត្រូវ​ផ្តេក​ផ្អៀង ម្រាមដៃ​ទាំង​ពីរ​ចាប់​ចុង​ដោះ​ដាក់​បញ្ចូល​ក្នុង​មាត់​ទារក ហើយ​ច្របាច់​ដោះ​ថ្នម​ៗ​ដើម្បី​ឱ្យ​ទឹកដោះ​ហូរ​ចូល​ទៅ​ក្នុង​មាត់​ទារក​បន្តិច​សិន បន្ទាប់​មក​ទារក​អាច​នឹង​បឺត​ជញ្ជក់​ដោយ​ខ្លួនឯង ។

ស្ត្រី​ជា​ម្តាយ​ត្រូវ​ឱ្យ​ទារក​ជញ្ជក់​ក្បាលដោះ​ចូល​ជ្រៅ​ទៅ​ក្នុង​មាត់ ដើម្បី​ចៀសវាង​ការ​ប្រេះ​នៅ​ជុំវិញ​ចុង​ដោះ ដោយ​ប្រើ​ម្រាមដៃ​សង្កត់​ដោះ​មក​ក្រោម​បន្តិច កុំឱ្យ​ប៉ះ​ច្រមុះ​ទារក​បណ្តាល​ឱ្យ​ពិបាក​ដកដង្ហើម ។ បើ​អង្គុយ​ឱ្យ​កូន​បៅ ម្តាយ​គួរ​អង្គុយ​សណ្តូកជើង ហើយ​បី​ទារក​ផ្អឹប​នឹង​ដើមទ្រូង ដោយ​ដៃ​ម្តាយ​ត្រូវ​ទ្រ​ក្បាល​ទារក​ដើម្បី​ឱ្យ​ក្បាលដោះ​ចូល​ក្នុង​មាត់់​កូន​ឱ្យ​បាន​ស៊ប់​កុំឱ្យ​របេះ​ចេញ និង​ប្រើ​ម្រាមដៃ​ច្របាច់​ចុង​ដោះ​ស្រាល​ៗ​ដើម្បី​កុំឱ្យ​ទារក​ជញ្ជក់​ខ្លាំង​ពេក​។ បើសិនជា​ទឹកដោះ​ហូរ​ចេញ​ច្រើន​ពេក ត្រូវ​ប្រើ​ម្រាមដៃ​ទប់​ចុង​ដោះ​ដោយ​ច្របាច់​ក្បាល​សុដន់ ក្រែង​ទារក​បៅ​មិន​ទាន់​បណ្តាល​ឱ្យ​ឈ្លក់ ។ ពេល​បំបៅ​ម្តង​ៗ​ប្រើ​ពេល​តែត្រឹម​១០ ទៅ​១៥​នាទី​បាន​ហើយ រួច​បី​ទារក​មួយសន្ទុះ​សិន ទើប​ដាក់​ឱ្យ​ដេក ។

ស្ត្រី​ជា​ម្តាយ​ត្រូវ​ចាំ​ថា ទារក​ដែល​បៅ​ឆ្អែត​ត្រូវ​ដាក់​ឱ្យ​ដេក​ផ្អៀង កុំឱ្យ​ទារក​ដេក​ផ្ងារ​ឱ្យ​សោះ ព្រោះ​ទារក​ដែល​ឈ្លក់​ទឹកដោះ​អាច​មក​ពី​ការ​បៅ​ឆ្អែត បើកាលណា​ដេក​ផ្ងារ​បង្ក​ឱ្យ​ទឹកដោះ​ហូរ​ចូល​បំពង់ខ្យល់​អាច​បណ្តាល​ឱ្យ​ឈ្លក់​និង​ស្ទះដង្ហើម បើ​ជួយ​ព្យាបាល​ពុំ​ទាន់​ពេលវេលា​ទេ ទារក​អាច​បាត់​បង់ជីវិត​មាន​វិប្បដិសារី​អស់​មួយ​ជីវិត ។ ដូច្នេះ​ដើម្បី​ចៀសវាង​កុំឱ្យ​ទារក​ឈ្លក់​ទឹកដោះ មាតា​ទាំង​ឡាយ​​ត្រូវ​តែ​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​កូន​ឱ្យ​បាន​គ្រប់ពេលវេលា ជា​ពិសេស​ពេល​បំបៅ និង​ដាក់​ឱ្យ​ដេក​ជា​បុព្វហេតុ​យ៉ាង​សំខាន់ ៕