ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប្រយោជន៍​ស្លឹក​តើយ​មាន​ពណ៌​បៃតង​ស្រស់​ក្លិនក្រអូប​និង​ជា​ឱសថ​ព្យាបាល​រោគ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្លឹក​តើយ​ជា​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​ស្ថិត​ក្នុង​ពពួក​រំចេក ប៉ុន្តែ​រុក្ខ​ជាត​នេះ​ស្លឹក​វា​មាន​ពណ៌​បៃតង​ស្រស់ មាន​ក្លិនក្រអូប​ប្រហើរ និង​គ្មាន​បន្លា​ដូច​ស្លឹក​រំចេក​ទេ ។ តាំងពី​បុរាណកាល​មក​ខ្មែរ​យើង​តែង​បាន​យក​វា​មក​ប្រើប្រាស់​ដាក់​ជាមួយ​ បង្អែម​ដើម្បី​មាន​ក្លិនក្រអូប​ប្រហើរ​និង​មាន​ពណ៌​បៃតង​ស្រស់ស្អាត ។ គេ​ច្រើន​ដាំ​នៅ​ក្បែរ​អណ្ដូងទឹក ឬ​តាម​កូន​ប្រឡាយ​ក្បែរ​ផ្ទះ​ព្រោះ​វា​ក៏

ខេត្តកំពង់ឆ្នាំង ៖ ស្លឹក​តើយ​ជា​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​ស្ថិត​ក្នុង​ពពួក​រំចេក ប៉ុន្តែ​រុក្ខ​ជាត​នេះ​ស្លឹក​វា​មាន​ពណ៌​បៃតង​ស្រស់ មាន​ក្លិនក្រអូប​ប្រហើរ និង​គ្មាន​បន្លា​ដូច​ស្លឹក​រំចេក​ទេ ។ តាំងពី​បុរាណកាល​មក​ខ្មែរ​យើង​តែង​បាន​យក​វា​មក​ប្រើប្រាស់​ដាក់​ជាមួយ​ បង្អែម​ដើម្បី​មាន​ក្លិនក្រអូប​ប្រហើរ​និង​មាន​ពណ៌​បៃតង​ស្រស់ស្អាត ។ គេ​ច្រើន​ដាំ​នៅ​ក្បែរ​អណ្ដូងទឹក ឬ​តាម​កូន​ប្រឡាយ​ក្បែរ​ផ្ទះ​ព្រោះ​វា​ក៏​ជា​រុក្ខជាតិ​ត្រូវការ​ទឹក​ខ្លាំង​ណាស់​ដែរ ។

គុណប្រយោជន៍​របស់​វា​ក្នុង​ការ​ប្រើប្រាស់​ជាមួយ​បង្អែម​មាន នំ​បាញ់ឌុក លត នំ​ច័ក្កច័ន (​ពពួក​នំកូរ​មាន​ស្រទាប់​ត្រួត​គ្នា​ចម្រុះ​ពណ៌
ផ្សេង​ៗ) និង​ពេល​ខ្លះ​គេ​យក​វា​ទៅ​ដាក់​លើ​បាយ​ដែល​កំពុង​ផ្ងំ​ដើម្បី​ឱ្យ​មាន​ក្លិនក្រអូប​ប្រហើរ ។ ក្រៅពី​ក្លិន​ស្លឹក​តើយ​នៅ​បាន​ផ្ដល់​ពណ៌​បៃតង​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង ។ សព្វ​ថ្ងៃនេះ​មិន​ថា​តែ​ខ្មែរ​យើង​ទេ ដែល​យក​ស្លឹក​តើយ​មក​ដាក់​ជាមួយ​បង្អែម​ផ្សេង​ៗ​សូ​ម្បី​តែ​លើ​ពិភពលោក​ស្លឹក​តើយ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​នំ​ខេ​ក (Cake) និង​កិន​ធ្វើ​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ មាន​ខ្លះ​បាន​យក​ស្លឹក​តើយ​ទៅ​ចាក់​ក្បាច់​ជា​ផ្កា និង​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ សម្រាប់​ដាក់​តាំង​ក្នុង​បន្ទប់​គេង ឬ​បន្ទប់ធ្វើការ​ដើម្បី​ឱ្យ​មាន​ក្លិនក្រអូប​ប្រហើរ ។

ស្លឹក​តើយ​ឈ្មោះ​តាម​វិទ្យាសាស្ត្រ  Pandanus amarylifolius Roxb ។ ក្នុង​ក្លិន​របស់​ស្លឹក​តើយ​មាន​សារធាតុ COUMARIN , Calcium, Protein, Carbohydrate, Fiber…​។ ក្រៅពី​អត្ថប្រយោជន៍​ខាងលើ រុក្ខជាតិ​នេះ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ឱសថ​ព្យាបាល​រោគ​ផង​ដែរ​ក្នុង​នោះ​គុណប្រយោជន៍​សម្រាប់​ធ្វើ​ជា​ឱសថ​មាន ការពារ​ជំងឺ​បេះដូង​,​ស្លឹក​យក​មក​ដាំ​ពិសា​ព្យាបាល​គ្រុនផ្តាសាយ និង​បំប៉ន កម្លាំង​។

ចំណែក​ឫស​របស់​វា យក​មក​ដាំទឹក ពិសា​ជួយ​បញ្ចុះ​ជាតិ​ស្ករ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​,​បំបាត់រោគ​ទាស់​នោម​,​ព្យាបាល​រលាក​ក្រលៀន និង​រលាក​ថ្លើម ។ ស្លឹក​តើយ​មាន​ក្លិន​និង​ធ្វើ​ឱ្យ​ពណ៌​ក្នុង​ចំណីអាហារ​ស្រស់​ស្អាត​ពិតជា​មានគុណ​ប្រយោជន៍​ដល់​សុខភាព​គួរ​ឱ្យ​ចង់​ទទួលទាន និង​គេច​ផុត​ពីសារ​ធាតុគីមី​ដែល​គេ​តែងតែ​យក​មក​ដាក់​ក្នុង​បង្អែម​ឬ​ភេសជ្ជៈ ៕