ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ទៅ​ពិនិត្យ​​សុខភាព​ភ្នែក​យ៉ាង​ហោច​​ណាស់​ឱ្យ​បាន​1​​ឆ្នាំ​ម្ដង

9 ឆ្នាំ មុន

​អ្នកជំងឺ​ជំងឺ​ទឹកនោមផ្អែម​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​យាយី​ចំពោះ​រាង​កាយ បើ​ពុំ​មានការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ​ទេ និង​បរិមាណ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ក៏​កាន់តែ​ឡើង​ខ្ពស់ ។ ការ​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា​នោះ​គឺជា​រឿង​សំខាន់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ការ​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ អាច​ជួយ​ពន្យារ​ការ​ចម្លង​មេរោគ​មក​លើ​

​អ្នកជំងឺ​ជំងឺ​ទឹកនោមផ្អែម​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​យាយី​ចំពោះ​រាង​កាយ បើ​ពុំ​មានការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ​ទេ និង​បរិមាណ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ក៏​កាន់តែ​ឡើង​ខ្ពស់ ។ ការ​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា​នោះ​គឺជា​រឿង​សំខាន់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ការ​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ អាច​ជួយ​ពន្យារ​ការ​ចម្លង​មេរោគ​មក​លើ​កែវភ្នែក ។

ជំងឺ​ទឹកនោមផ្អែម​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​កែវភ្នែក ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អ្នកជំងឺ​អាច​ឈាន​ទៅ​ពិការ​ភ្នែក ។ ដូច្នេះ​អ្នកជំងឺ​ទឹកនោមផ្អែម​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ភ្នែក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​តាមដាន​នូវ​ភាព​ខុស​ប្រក្រតី​របស់​ភ្នែក​ដែល​បណ្តាល​​មក​ពី​ជំ​ងឹ​ទឹកនោមផ្អែម​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​១​ឆ្នាំ​ម្តង ។

តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​ទឹកនោមផ្អែម​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ ជំងឺ​នេះ​នឹង​អាច​រាលដាល​ប៉ះពាល់​លើ​កែវភ្នែក​ដែល​តាម​ការ​ប៉ាន់​ប្រមាណ​ក្នុង​ចំណោម​មនុស្ស​១០០​នាក់​អាច​ប៉ះពាល់​ភ្នែក​ដល់​ទៅ​៥០នាក់ ។ ដូច្នេះ​ទោះបីជា​អ្នកជំងឺ​ទឹកនោមផ្អែម​ទទួល​បានការ​ព្យាបាល​យ៉ាង​ល្អ​ហើយ​ក៏​ដោយ ក៏​គួរតែ​ទៅ​ពិនិត្យ​សន្ទះ​កញ្ចក់ភ្នែក​ជា​ប្រចាំ​ផង ។

កាល​មាន​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​សរសៃឈាម​ជា​ហេតុ​បង្ក​ឱ្យ​កកស្ទះ​សរសៃឈាមតូច​ៗ​ធ្វើ​ឲ្យ​កែវភ្នែក​ខ្វះ​ឈាម​ចិញ្ចឹម​ភ្នាស​សរសៃ​ឈាម ។ ការ​ស្ទះ​សរសៃឈាម​នៅ​ក្នុង​កញ្ចក់ភ្នែក​បាន​ធ្វើ​ឲ្យ​បែក​សរសៃឈាម​ដែល​នៅ​ក្នុង​ដំណាក់កាល​ដំបូង​គេ​សង្កេត​ឃើញ​ត្រឹមតែ​លេច​ចេញ​នូវ​ចំណុច​តូច​អ្នកជំងឺ​មិន​បានដឹង​ពី​ការ​ប្រែប្រួល​ក្រសែភ្នែក​ទេ ព្រោះ​ឈាម​ដែល​ហូរ​ចេញ​មក មិន​ទាន់​បាំង​មណ្ឌល​នៃ​ការ​មើលឃើញ​នៅឡើយ​។ បន្ទាប់​ពី​ទឹករងៃ​ហូរ​ចេញ​មក​ហើយ​បាន​ទៅ​ប្រមូលផ្តុំ​នៅ​ត្រង់​បរិវេណ​នៃ​មណ្ឌល​កញ្ចក់ភ្នែក ធ្វើ​ឲ្យ​ការ​មើលឃើញ​ត្រូវ​ចុះ​ខ្សោយ​យ៉ាង​ឆាប់រហ័ស ។

កាលដែល​សរសៃឈាម​តូច​ៗ​របស់​សន្ទះ​កញ្ចក់ភ្នែក​កកស្ទះ​ធ្វើ​ឲ្យ​សរសៃប្រសាទ​ភ្នែក​ខ្វះ​ឈាម​មក​ចិញ្ចឹម​នោះ រាង​កាយ​ក៏​បង្កើត​សរសៃឈាម​មក​ជំនួស​ត្រង់​បរិវេណ​សន្ទះ​កញ្ចក់ភ្នែក​ដែល​ខ្វះ​ឈាម​នោះ ។ សរសៃឈាម​ថ្មី​ទាំងនេះ​មាន​លក្ខណៈ​ជា​បណ្ដុំ​គ្មាន​របៀប​ឆាប់​បែកធ្លាយ​ហូរ​ឈាម​ទៅ​កក​ក្នុង​គ្រាប់ភ្នែក​ខ្លាំង​ណាស់ ។ ដោយសារ​តែ​មាន​ផល​ប៉ះពាល់​ទាំងនេះ​ហើយ ទើប​ជំរុញ​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​និង​ការពារ​ភ្នែក​កុំ​ឲ្យ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ៕