ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mr. Bean សម្ដែង​ផ្ទាល់​ឱ្យ​ទស្សនិកជន​ចិន​សើច​សប្បាយ

9 ឆ្នាំ មុន

តារា​កំប្លែង​អង់គ្លេស​វ័យ​៥៩​ឆ្នាំ លោក Rowan Atkinson ដែល​ទស្សនិកជន​ស្គាល់​តាម​រយៈ​ឈ្មោះ Mr. Bean បាន​ទៅ​បញ្ចេញ​កាយវិការ ប្លែក​ៗ​គួរ​ឱ្យ​ចង់​សើច​នៅ​ប្រទេស​ចិន ។

តារា​កំប្លែង​អង់គ្លេស​វ័យ​៥៩​ឆ្នាំ លោក Rowan Atkinson ដែល​ទស្សនិកជន​ស្គាល់​តាម​រយៈ​ឈ្មោះ Mr. Bean បាន​ទៅ​បញ្ចេញ​កាយវិការ ប្លែក​ៗ​គួរ​ឱ្យ​ចង់​សើច​នៅ​ប្រទេស​ចិន ។

Mr. Bean ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​កម្សាន្ត​«​រំលឹក​អនុស្សាវរីយ៍​ក្នុង​ទសវត្សរ៍​ទី​៨០» កាលពី​ថ្ងៃ​ទី ១៩ ខែសីហា ឆ្នាំ​២០១៤ ។ Mr. Bean ត្រូវ​អ្នកចាត់ការ​ទូទៅកម្ម​វិធី​តម្រូវ​ឱ្យ​រាំ​ក្នុង​ចំណោម​មនុស្ស​វ័យ​កណ្តាល​នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​សៀង​ហៃ ។ ផ្ទុយ​ពី​ការ​រាំ​Mr. Bean បាន​បញ្ចេញ​កាយវិការ កំប្លែង​ៗ​ធ្វើ​ឱ្យ​អ្នក​រាំ​ទាំងអស់​អស់សំណើច​នឹង​កាយវិការ​របស់​គាត់ ។

លោក Qin Hairui ប្រធាន​ផលិតកម្ម​វិធី​និយាយ​ថា កាយវិការ​Mr. Bean បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ទស្សនា​ច្រើន​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​នេះ​ដោយសារ​តែ​ទេព​កោសល្យ​កំប្លែង​របស់​គាត់ ៕