ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​២នាក់​ឆក់​ទូរ​ស័ព្ទ​ដៃ​គេ​មិន​បាន​សម្រេច ម្នាក់​ជាប់​ខ្នោះ ម្នាក់​មាន​សំណាង​គេច​ខ្លួន​បាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​​​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​២៣ សីហា បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​អ្នកដំណើរមិន​បាន​សម្រេច​ហើយ​​​ជិះគេច​ខ្លួន​​​ទៅ​បុកគូទ​រថយន្ត​គេបណ្តាល​ឱ្យ​ដួល ។

យុវជន​សង្ស័យដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​មិន វណ្ណា អាយុ២៦ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ​។ បើ​តាម​សមត្ថ​កិច្ច​​​ផ្នែក​ព្រហ្មទណ្ឌខណ្ឌ​៧​មក​រា​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​ជន​រង​គ្រោះ​ឈ្មោះ​អ៊ុ​ល សុ​មុនី ភេទប្រុស អាយុ៣២​ឆ្នាំ មុខរបរ​ជាជាង​ជួសជុល​កុំ​ព្យូ​ទ​រ័ បាន​ដើរចេញពី​ហាង​លក់​ម្ហូបបួស ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៤២​អឺ​០ ផ្លូវ១៤៣ សង្កាត់​វា​លវង់ ខណ្ឌ​៧មករា ជាមួយ​ប្អូនស្រី ។ ពេល​នោះ​ស្រាប់តែ​មាន​ចោរ​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ព​ណ៍​ខ្មៅ​១​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ពី​ដៃជន​រង​គ្រោះ​ដែល​កំពុង​កាន់​ដើរ​ចុច​លេង​ហ្គេ​ម តែ​មិន​បាន​សម្រេច​ទេ ។

ក្រោយ​ពី​ចោរឆក់​ទូរ​សព្ទ័​ជន​រង​គ្រោះ​មិន​បាន​សម្រេច ពួក​គេ​បាន​ជិះម៉ូតូ​បោះពួយ​យ៉ាង​លឿន​ទៅ​មុខ លុះដល់​ផ្លូវ​លេខ​១៤៣​កែងនឹង​ផ្លូវ២៣៦ ទំនង​ជា​ភ័យ​ពេក​ជន​សង្ស័យ​បាន​បើក​ម៉ូតូ​​ភ្លាត់ស្នៀត​ទៅ​បុក​គូ​ទ​រថយន្ត​គេ​បណ្តាល​ឱ្យ​ដួល ពេល​នោះបក្ស​ពួក​ម្នាក់​បាន​រត់​គេច​ខ្លួន​​បាត់ ចំណែក​ម្នាក់​ងើប​មិន​ទាន់​សមត្ថកិច្ច​ដាក់​ខ្នោះ​នាំ​ទៅ​កាន់​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​៧​មក​រា តែ​ម្តង​ទៅ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព