ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​ជនមិន​ស្គាល់​អត្ត​សញ្ញាណជិះ​ម៉ូតូ​ដេញ​តាមចាប់​រំលោ.ភ​

9 ឆ្នាំ មុន

ខេត្ត​កំពត ៖ នារី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណជិះ​ម៉ូតូ​ដេញ​តាម​​ប៉ុន​ប៉ងចាប់​រំលោ.ភ តែ​មិន​បាន​សម្រេច​ដោយ​សារ​នាង​រើ​បម្រះ​រួចទូរ​ស័ព្ទ​ប្តឹង​សមត្ថ​កិច្ច​ធ្វើ​ឱ្យ​​ជន​សង្ស័យ​ភ័យ​ស្លន់​ស្លោ​​​ដាក់​មេ​ប្រូចរត់​​ចោល​ម៉ូតូ​បាត់​ស្រមោល។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ សីហា ២០១៤ នៅ​ភូមិ​រំពើន ឃុំ​ស្តេច​គង់​ខាង​លិច ។

ខេត្ត​កំពត ៖ នារី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណជិះ​ម៉ូតូ​ដេញ​តាម​​ប៉ុន​ប៉ងចាប់​រំលោភ តែ​មិន​បាន​សម្រេច​ដោយ​សារ​នាង​រើ​បម្រះ​រួចទូរ​ស័ព្ទ​ប្តឹង​សមត្ថ​កិច្ច​ធ្វើ​ឱ្យ​​ជន​សង្ស័យ​ភ័យ​ស្លន់​ស្លោ​​​ដាក់​មេ​ប្រូចរត់​​ចោល​ម៉ូតូ​បាត់​ស្រមោល។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ សីហា ២០១៤ នៅ​ភូមិ​រំពើន ឃុំ​ស្តេច​គង់​ខាង​លិច ។

ជន​សង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​តា​ព្រឹត ឃុំ​ស្តេច​គង់​ខាង​លិច ។

លោក​អនុ​សេនីយ៍​ទោ​ង៉ែត វ៉ាត នាយ​នគរ​បាល​ប៉ុស្តិ៍​ស្តេច​គង់​ខាង​លិច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នារីរង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​C 125 ពណ៌​ខ្មៅ​មួយ​គ្រឿង​តាម​​បណ្តោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​មួយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​ជិះ​មក​ដល់​ចំណុច​ស្ងាត់​គ្មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​រំពើន​ស្រាប់តែ​មាន​ជន​សង្ស័យ​ម្នាក់​​ជិះ​ម៉ូតូ​ឌ្រីម​C125 ស៊េរី២០១១ ពណ៌​ខ្មៅ​​តាម​ពី​ក្រោយ​នាង ហើយ​បើក​ម៉ូតូ​មក​ស្ទាក់​ពី​មុខ​ធ្វើ​ឱ្យ​នាង​បន្ត​ដំណើរ​ទៅ​មុខ​លែង​កើត​ ពេល​នោះជន​សង្ស័យ​ក៏​បាន​ស្ទុះ​មក​ចាប់​អូស​ដៃ​នាង​ចុះ​ក្នុង​សន្ទូង​ ហើយ​ផ្តួល​នាង​បម្រុង​ចាប់រំលោភ​ក៏​ត្រូវ​នារី​រង​គ្រោះ​តដៃ​វិញ​ ហើយ​រើ​បម្រះ​រួច​ទូរ​ស័ព្ទ​ប្តឹង​នគរ​បាលឱ្យ​ជួយ​អន្តរាគមន៍ ពេល​នោះ​ជន​សង្ស័យ​ភ័យ​ពេក​បាន​រត់​ដាក់​មេ​ប្រូច​ចោល​ម៉ូតូ​បាត់​ស្រមោល​តែម្តង​។

លោក​អនុ​សេនីយ៍​ទោ បន្ត​ថា នៅ​កន្លែង​កើតហេតុ​ នគរ​បាល​បាន​រក​ឃើញ​កន្សែង​មួយ​ និង​ម៉ូតូ​ដែល​ជន​សង្ស័យ​ជិះ​ពាក់​ស្លាក​លេខ​ឧត្តរ​មាន​ជ័យ​២A១៦១៧ និង​ស្បែក​ជើង​ផ្ទាត់​មួយ​គូ​។ ពេល​នេះ​នគរ​បាល​ស្រុក​បន្ទាយ​មាស​កំពុង​ទាក់​ទង​ទៅ​នគរ​បាល​ប៉ុស្តិ៍​ផ្សេងៗ​ទៀត​ឱ្យ​ជួយ​អន្តរាគមន៍​តាមចាប់ខ្លួន​ជន​សង្ស័យ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព