ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​ស្រុក​ស្អាង​​ចាប់ខ្លួន​​មុខសញ្ញា​​ចែកចាយ​គ្រឿងញៀ.ន​​ម្នាក់​ និង​​​​ម៉ា​ទឹកកក​​៨​​កញ្ចប់

9 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ សមត្ថកិច្ច​​យុត្តិធម៌​ស្រុក​ស្អាង​ដឹកនាំ​ដោយ​លោក​​​វរសេនីយ៍ត្រី សេង សុ​ជាតិ អធិការ​នគរបាល​ស្រុកសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​លន់ បានឆ្មក់​​​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀ.ន​មួយ​ករណី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​បាន​គ្រឿងញៀ.ន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់

ខេត្តកណ្តាល ​៖ សមត្ថកិច្ច​​យុត្តិធម៌​ស្រុក​ស្អាង​ដឹកនាំ​ដោយ​លោក​​​វរសេនីយ៍ត្រី សេង សុ​ជាតិ អធិការ​នគរបាល​ស្រុកសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​លន់ បានឆ្មក់​​​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់ កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទីល្ងាច ថ្ងៃ​ទី​២២ ​សីហា ​២០១៤ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

លោក​វរសេនីយ៍ត្រី សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាងបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ប្រើ​ល្បិច​យក​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ដាក់​ក្នុង​ស្បោង​ប្លា​ស្ទិ​ច​ ពណ៌​ស បិទ​ជាប់​ក្រដាស់ប្រាក់​មួយ​រយ​រៀលដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ពេល​ធ្វើ​សកម្មភាព​ចែកចាយ តែបើ​ទោះបីជា​បែប​ណា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាលចាប់ខ្លួន​បាន​ជាក់ស្តែង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុកដើម្បី​សាកសួរ​។

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​​​​ឈ្មោះ នី លាង ហៅ លី លាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ។ ក្នុង​ប្រតិបត្តិ​ការខាងលើ​នេះ​ដែរ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ជាក់ស្តែង​មួយ​ចំនួន ​រួម​មាន ថ្នាំ​ញៀន​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក ដាក់​ក្នុង​ស្បោងប្លាស្ទិច​ពណ៌​ស ​ចំនួន​៨​កញ្ចប់បិទ​ជាប់​ក្រដាស់ប្រាក់​មួយ​រយ​រៀល​ចំនួន​៨​សន្លឹក ​​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុយគី និ​ច ពណ៌​សលាយ​ខៀវ គ្មាន​ស្លាក​លេខ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព