ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជន​ជាតិចិន​បើក​រថយន្តបុក​រៈ​​រនាំង​ដែក​១១​ផ្ទាំងបាក់​​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ​មុខ​អាកាសយាន​ដ្ឋាន​ភ្នំពេញ​អន្តរជាតិ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រនាំង​ដែក​ពុះចែក​ទ្រូង​ផ្លូវ​ចំនួន​១១​ផ្ទាំង​ត្រូវ​បាន​ដួល​បាក់​រប៉ាយ​រប៉ាយ​ពេញ​ផ្លូវ​ដោយ​សារ​​បុរស​ជន​ជាតិ​ចិ​ន​ម្នាក់​បាន​បើក​​រថយន្ត​ឡិច​ស៊ីសRX-300 មួយ​គ្រឿង​យ៉ាង​ឡើង​មក​បុក​រៈ​ កាល​ពី​វេលា​ម៉ោង១២​ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៤ សីហា ២០១៤ នៅចំណុច​មុខ​អាកាស​យាន​ភ្នំ​ពេញ​អន្តរ​ជាតិ

រាជ​ធានី​ភ្នំ​ពេញ ៖ រនាំង​ដែក​ពុះចែក​ទ្រូង​ផ្លូវ​ចំនួន​១១​ផ្ទាំង​ត្រូវ​បាន​ដួល​បាក់​រប៉ាត់​រប៉ាយ​ពេញ​ផ្លូវ​ដោយ​សារ​​បុរស​ជន​ជាតិ​ចិ​ន​ម្នាក់​បាន​បើក​​រថយន្ត​ឡិច​ស៊ីសRX-300 មួយ​គ្រឿង​យ៉ាង​ឡើង​មក​បុក​រៈ​ កាល​ពី​វេលា​ម៉ោង​១២​​ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៤ សីហា ២០១៤ នៅចំណុច​មុខ​អាកាស​យាន​ភ្នំ​ពេញ​អន្តរ​ជាតិ តាម​បណ្តោយ​មហាវិថី សហ​ព័ន្ធរុស្សី ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុបាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្តឡិច​ស៊ីសRX-300​មួួ​យ​គ្រឿង​ពា ក់ស្លាក​​លេ​ខភ្នំ​ពេញ​ 2U-4930 ​បើក​​ដោយ​​បុរស​ជន​​​ជាតិ​ចិន​ម្នាក់​ យ៉ាង​លឿន​​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត ​​លិច មក​ដល់ចំ​ណុច​កើត​ហេតុ​រថ​យន្ត​​​បាន​មក​បុក​រៈ​រនាំងដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រនាំង​ដែក​ពុះចែកទ្រូង​ផ្លូវ​ចំនួន​១១​ផ្ទាំង​ដួល​​បាក់​​រប៉ាត់​រប៉ាយ​ពេញ​ផ្លូវ​ ហើយ​ដាច់កង់ខ្ទេច​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែង​រួច​តែម្តង​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​មក​ធ្វើការ​វាស់វែង​​យក​រថយន្ត​បង្ក​ខាង​លើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។