ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ពន្ធនាគា​រខេត្តប៉ៃ​លិន សាង​សង់បាន​ប្រហែល​៨០ភាគរ​យ​ហើយ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖​ ក្រោម​ជំនួយ​ឧបត្ថម្ភពីអគ្គ​នាយ​កដ្ឋាន​នៃក្រ​សួង​មហា​ផ្ទៃ ​អគារ​ពន្ធ​នាគារ​ខេត្ត​ប៉ៃលិន ដែល​មាន​បណ្តោយ​៨០ម៉ែត្រ ​គុណ​​​នឹងទទឹង​៧០ម៉ែ​ត្រ រហូត​មកដ​ល់ព្រឹ​កថ្ងៃ​ទី២៣ ​ខែសីហា ​២០១៤នេះ ត្រូវ​បាន​គេ​សាង​សង់​ រួចរាល់​ប្រហែល​៨០ភាគ​រយ​ហើយ​ ក្នុង​នោះ​មាន​បន្ទប់​សម្រាប់​អ្នក​ទោស បន្ទប់​បណ្ណា​ល័យ​សម្រាប់​

ខេត្ត​ប៉ៃលិន​ ៖​ ក្រោម​ជំនួយ​ឧបត្ថម្ភពីអគ្គ​នាយ​កដ្ឋាន​នៃក្រ​សួង​មហា​ផ្ទៃ ​អគារ​ពន្ធ​នាគារ​ខេត្ត​ប៉ៃលិន ដែល​មាន​បណ្តោយ​៨០ម៉ែត្រ ​គុណ​​​នឹងទទឹង​៧០ម៉ែ​ត្រ រហូត​មកដ​ល់ព្រឹ​កថ្ងៃ​ទី២៣ ​ខែសីហា ​២០១៤នេះ ត្រូវ​បាន​គេ​សាង​សង់​ រួចរាល់​ប្រហែល​៨០ភាគ​រយ​ហើយ​ ក្នុង​នោះ​មាន​បន្ទប់​សម្រាប់​អ្នក​ទោស បន្ទប់​បណ្ណា​ល័យ​សម្រាប់​ដាក់​សំណុំ​ឯកសារ​ផ្សេង​ៗ និង​បន្ទប់​សម្រាប់​អនុរក្ស​ស្នាក់​នៅ​ជា​ដើម ដោយ​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​៥៧ ចំងាយ​ប្រហែល​៧គីឡូម៉ែត្រពី​ក្រុងប៉ៃលិ​ន ស្ថិត​នៅភូមិ​ទឹក​ចេញ ឃុំស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​ហើយ​ការ​សាង​សង់​នេះ​មានរ​យៈ​ពេល​ជាង៣​ខែ​កន្លង​មក​ហើយ​ ។

សូម​បញ្ជាក់​ថា ពន្ធនា​គារដែល​អាជ្ញាធរ​ដាក់​អ្នកទោសប​ណ្តោះអាស​ន្ននៅក្នុង​រោង​កុន​ចាស់ ស្ថិត​ក្នុង​ភូមិ​បឌិន​នៀ​វ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ហើយរ​ហូត​មកដល់​ឆ្នាំ២០១៤​នេះ មាន​អ្នក​ទោស​សរុប​ទាំង​អស់​ជាង​១០០​នាក់ ។​

ប្រភព​ព័ត៌មាន​ពីលោក ​សុខ សារូ ​អាយុ៤៩ឆ្នាំ​ ជាអនុ​ប្រធាន​ពន្ធនា​គារ​​ខេត្ត បានរៀ​បរាប់​ឱ្យដឹង​ថា អគារ​ពន្ធ​នា​គារ​ទាំងមូល​នេះ​ ទទួល​ការឧបត្ថ​ម្ភពី​អគ្គនាយ​កដ្ឋាន​ នៃ​ក្រសួង​មហា​ផ្ទៃ ការសាង​សង់​នេះ​ខាង​លោក​ជួល​ជាង​មក​ពីខាង​ក្រៅខ្លះ​ និង​ប្រើ​ឱ្យអ្នក​ទោស​ធ្វើការ​នៅទី​នោះ​មួយ​ចំនួន​ផង​ដែរ ​ដោយ​បញ្ហា​ការ​ងារ​នេះ គឺ​ចង់​បង្ហាត់​បង្រៀន​ឱ្យពួក​គាត់​ចេះ​ធ្វើការ​ងារ​បច្ចេក​ទេស​ក្នុងការ​សាង​សង់​មួយ​ចំនួន លុះ​ពេល​ចេញ​ពី​ពន្ធ​នាគារ​ទៅ​​រស់នៅក្នុង​ក្រុម​គ្រួសារ​របស់ខ្លួន​ អាច​​មានជំនាញ​មួយផ​ងដែរ ​។​លោក​បានបន្ត​ទៀត​ថា ចំពោះ​ការងារ​របស់​ពួក​គេគឺមិន​មែន​ឱ្យធ្វើ​ចាប់​ពីថ្ងៃច័​ន្ទ រហូ​តដល់​ថ្ងៃអាទិ​ត្យ នោះ​ទេ គឺជួន​កាល​ឱ្យ​ធ្វើនៅ​ថ្ងៃច័ន្ទរ​ហូត​ដល់​ថ្ងៃ​​សុក្រ ហើយ​ជួន​កាល​ទៀ​ត បើមាន​ធ្លាក់​ភ្លៀង​គឺឱ្យ​ពួក​គេ​ឈប់​សម្រាក​ដែរ ហើយ​ការហូប​ចុកគឺ​គ្រប់​គ្រាន់​មិន​ខ្វះទេ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រកាសែត​កោះ​សន្តិ​ភាព​