ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃឈើ​នៅតំបន់​អភិរក្សភ្នំកេះ​ត្រូវគេកា.ប់​ខ្ទេចខ្ទី ​អាជ្ញាធរ​ស្រុកសាលា​ក្រៅគ្មា​នវិធាន​ការ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិ​ន​ ៖ ​ព្រៃឈើ​គឺជា​ធនធាន​ធម្មជាតិ​ដែល​អាច​កើត​ឡើង​វិញ​ ហើយ​ផ្តល់​ប្រភព​លំ​នឹង​អាកាស​ធាតុ​ទាក់​ទាញ​ទឹក​ភ្លៀង​ដ៏សំខាន់​បំផុត ​​ដែល​មិន​អាច​ខ្វះ​បាន ដូច្នេះ​គួរ​តែ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ព្រៃ​ឈើ​​ឱ្យបាន​គង់វ​ង់ជា​និច្ច ​បើអស់​ព្រៃ​ឈើ​ទៅ​ហើយ​នៅ​តំបន់​នោះ​នឹង​មាន​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹក​

ខេត្ត​ប៉ៃលិ​ន​ ៖ ​ព្រៃឈើ​គឺជា​ធនធាន​ធម្មជាតិ​ដែល​អាច​កើត​ឡើង​វិញ​ ហើយ​ផ្តល់​ប្រភព​លំ​នឹង​អាកាស​ធាតុ​ទាក់​ទាញ​ទឹក​ភ្លៀង​ដ៏សំខាន់​បំផុត ​​ដែល​មិន​អាច​ខ្វះ​បាន ដូច្នេះ​គួរ​តែ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ព្រៃ​ឈើ​​ឱ្យបាន​គង់វ​ង់ជា​និច្ច ​បើអស់​ព្រៃ​ឈើ​ទៅ​ហើយ​នៅ​តំបន់​នោះ​នឹង​មាន​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹក​ជំនន់​កើត​ឡើង​ជា​មិន​ខាន​ឡើយ  ។ ​ជាក់​ស្តែង​ព្រៃ​ឈើ​អភិរក្ស​មួយ​កន្លែង​ស្ថិត​នៅ​តំបន់​ភ្នំកេះ​ ក្នុង​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សា​លា​ក្រៅ​ បច្ចុប្ប​ន្ននេះ​ ត្រូវ​បាន​គេរុក​រាន​ទន្ទ្រាន​កាប់​ឆ្ការ​ តាម​អំពើ​ចិត្ត ខ្ទេច​ខ្ទី​យក​ធ្វើ​ជា​កន្លែង​ដាំដំ​ណាំ​ពោត​ ដាំ​ដំឡូ​ងមី​ អស់​ទៅ​ហើយ តែ​គេ​មិន​ឃើញ​​មាន​អាជ្ញា​ណា​ម្នាក់​អើ​ពើ​ចាត់​វិធាន​ការ​ថែ​រក្សា​នោះ​ទេ ​ បែរ​ជា​បណ្តែត​បណ្តោយ​ឱ្យ​នៅស​ល់តែ​ដីថ្មភ្នំ​ប៉ុណ្ណោះ​ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យដឹង​ថា ​កាល​​ពីប៉ុន្មាន​ឆ្នាំ​មុន​ព្រៃ​​ឈើនៅ​តំបន់​ភ្នំ​កេះ​នេះ មើល​ទៅ​ខៀ​វស្រ​ងាត់ គួរ​ឱ្យ​ចង់​គយ​គន់​ ហើយ​ក៏​មាន​សត្វ​ព្រៃ​ដូច​ជា​ឈ្លូស​ ប្រើស​ ក្តាន់​ ជ្រូក​ព្រៃ​និង​សត្វច​តុបាទ​ ព្រម​ទាំង​បក្សី​ផ្សេង​ៗ មួយ​ចំនួ​នរស់​​នៅក្នុងនោះ​ស្រែក​យំ​យ៉ាង​រំពង​ខ្ញៀវ​ខ្ញាផ​ងដែរ​ ។ ​ប្រភព​បន្ត​ទៀត​ថា ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ព្រៃ​ភ្នំដ៏​ស្រស់​ត្រ​កាល​ប្រែក្លាយ​​ទៅជាដំបូក​ត្រងោល​ ស្ទើរ​តែអត់​ឃើញ​មាន​ដើម​ឈើ​ធំមួយ​ដើម​ទាល់​​តែសោះ ។ ​​តែបើ​គេងា​​កបែរទៅ​មើល​ទេស​ភាពភ្នំ​ប្រទេស​ជិតខាង​វិញ ​គឺមាន​ពណ៌​បៃតង​ខៀវ​ស្រងាត់​គួរឱ្យ​ចង់​គយ​គន់ ថែម​ទាំង​មាន​ភ្លៀងធ្លាក់​ឥត​ដាច់​ផងដែរ​ នេះ​សបញ្ជាក់​ថា ​ការអត់​ព្រៃ​ឈើ និង​មាន​ព្រៃ​ឈើ​គឺមាន​សភាព​ខុស​ប្លែក​គ្នាឆ្ងាយ​ណាស់ ​។

ប្រជាពល​រដ្ឋបាន​រិះគន់​ថា អាជ្ញា​ធរស្រុក​សាលា​ក្រៅ​ និង​​អាជ្ញាធ​រខេត្ត មិន​គួរ​បណ្តែត​បណ្តោយ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ប្រព្រឹត្ត​បែបនេះ​ទេ ​ព្រោះថា​ព្រៃឈើ​គឺជា​អាយុ​ជីវិតរបស់​យើង​ គួរតែ​យើង​ដាំ​បន្ថែម​ឱ្យបាន​ច្រើន មិន​គួរ​បណ្តោយ​ឱ្យនាំ​គ្នាកាប់​បំផ្លាញ​ដោយ​គិត​យក​តែប្រយោ​ជន៍ផ្ទាល់​ខ្លួន​នោះទេ​ ។

​លោក ស្រី ​មាស ​សំនាង ​អភិបាល​រង​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹងថា​ទាក់​ទិន ទៅនឹង​បញ្ហា​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​នាំ​គ្នា​ឡើង​កាប់ព្រៃ​ឈើ​នៅ​តំបន់​ភ្នំកេះ​នេះ ​ខាង​លោក​​ស្រី បាន​ហាម​ប្រាម​ជាញឹក​ញាប់ ព្រម​ទាំង​ប្រ​កា​ស​ផ្សព្វ​​ផ្សាយដល់​ពួក​គាត់​ផងដែរ​ កុំឱ្យ​លូក​ដៃទៅ​ប៉ះ​ពាល់​ព្រៃ​ឈើ​តំបន់​អភិរក្ស​ ។ ​លោក​ស្រី​បន្ត​ទៀត​ថា តែ​ពួក​គេហាក់ដូ​ចជា​មិន​ស្តាប់​តាម​ទា​ល់តែ​សោះ​លុះ​ដល់​ពេល​ស្ងាត់ៗ នាំ​គ្នា​ឡើង​ទៅ​កាប់​ព្រៃ​លើភ្នំ​នេះ​អស់​រលីង​ ហើយ​នាំ​គ្នាដាំ​ពោត​ និង​ដំឡូង​ជំនួស​វិញ​ ។​ លោក​ស្រី ​បញ្ជា​ក់ទៀត​ថា​នៅ​ពេល​នេះ អាជ្ញាធរ​ស្រុក​សា​លា ក្រៅ​មានវិ​ធានកា​រឱ្យបង​ប្អូន​ប្រជា​ពលរដ្ឋ ​ដែល​ជ្រុល​កាប់​ត្រូវ​ដាំ​ដើម​ឈើធំ​ៗ ហូប​ផ្លែ​ឡើង​វិញ​ដូច​ជា​ស្វាយ​ ខ្នុរ ​ជាដើម ព្រោះ​ដើម​ឈើ​ទាំង​នេះ​អាច​​ទាក់​ទាញ​អាកាស​ធាតុ​បាន​ល្អ​មិន​ដូច​ជា​ដំណាំ​តូចៗ​នោះ​ឡើយ​ រីឯព្រៃ​ឈើ​ដែល​នៅ​សល់​មិនអនុញ្ញាតិ​ឱ្យបន្ត​កាប់​ទៀត​នោះឡើយ​បើ សិន​ជា​​ឃើញ​ពួក​គាត់​នៅ​តែ​ប្រ​ព្រិត្តបែប​នេះ​តទៀត ​នឹងចាត់​ការតា​មផ្លូវច្បាប់។