ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាប់ឆក់ត្រី៩គ្រឿងប្រគល់ជូនសមត្ថកិច្ច ខណៈ​ឃាតក​សម្លា.ប់​នាយ​ប៉ុស្តិ៍​​ស្វាយពោ​ធិសង្ខំ​លាក់​ខ្លួន

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​ដោយ​មាន​ការភ្ញាក់រ​លឹកខ្ពស់ ​ប្រជា​ពលរដ្ឋ​នៅ​​ភូមិពោធិ​ និង​ភូមិ​ស្វាយ ​ ឃុំស្វាយ​ពោធិ​ស្រុក​ស្រីស​ន្ធរ ​​បានយកប្រ​ដាប់​ឆក់​ត្រីចំនួន​៩គ្រឿង​ មក​ប្រគល់​ជូន​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយពោធិ ​។ ពិធី​នេះត្រូវ​បាន​ធ្វើឡើង​ នៅវេលា​ម៉ោង​​៨ព្រឹក ថ្ងៃទី២៣ ​សីហា ​២០១៤​ ដោយសមត្ថ​កិច្ច​​អបអរ​សាទរ

ខេត្ត​កំពង់​ចាម ៖ ​ដោយ​មាន​ការភ្ញាក់រ​លឹកខ្ពស់ ​ប្រជា​ពលរដ្ឋ​នៅ​​ភូមិពោធិ​ និង​ភូមិ​ស្វាយ ​ ឃុំស្វាយ​ពោធិ​ស្រុក​ស្រីស​ន្ធរ ​​បានយកប្រ​ដាប់​ឆក់​ត្រីចំនួន​៩គ្រឿង​ មក​ប្រគល់​ជូន​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយពោធិ ​។ ពិធី​នេះត្រូវ​បាន​ធ្វើឡើង​ នៅវេលា​ម៉ោង​​៨ព្រឹក ថ្ងៃទី២៣ ​សីហា ​២០១៤​ ដោយសមត្ថ​កិច្ច​​អបអរ​សាទរ នឹង​ធ្វើ​ឲ្យបទ​ល្មើស​នេសា​ទត្រីខុស​ច្បាប់ ត្រូវ​បាន​កាត់​កន្ថយ​មួយកំ​រិតផ​ងដែរ ។

លោកវ​រសេនីយ៍​​​​ត្រី ខេង ស្រេង អធិការន​គរបា​លស្រុក​ស្រីសន្ធរ ​ប្រាប់​ឲ្យដឹង​ថា​ រូបលោក​ធ្លាប់​បាន​ចុះ​ទៅ​ដល់​ឃុំស្វាយ​ពោធិ​ ដោយ​​បានធ្វើការ​ផ្សពផ្សា​យដល់​ប្រជា​ពល​​រដ្ឋ ក្នុងមូល​ដ្ឋាន​ដែល​​កំពុងប្រ​ព្រិត្តិ​នូវ​បទ​ល្មើស​នេសាទ​ឆក់ត្រី​ដោយ​ខុស​ច្បាប់​ សូម​បញ្ឈប់​ជាបន្ទាន់​ ហើយ​យក​ឧបករណ៍​ទាំង​នោះ​មក​ប្រគល់​ជូន​ដល់​សមត្ថកិច្ច ​ មិន​មាន​យក​​ទោសអ្វីឡើយ​ ។

លោក​វរសេនីយ៍​ត្រី ​​​ខេង ស្រេង អធិការ​នគរ​បាល​ស្រុក​ស្រី​សន្ធ​​រ បានប្រាប់​បន្តថា​ ក្រោយ​មក​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​ ២០១៤​ ប្រជាព​លរដ្ឋ​ដែល​មាន​ការ​ភ្ញាក់​រលឹក​ខ្ពស់​ចំនួន​៨នាក់ ​រស់នៅ​ឃុំស្វាយ​ពោធិ​បាន​យក​ដុំ​ឆក់​ត្រីចំនួន៩​ គ្រឿង​ មក​ប្រគល់​ជូន​ដល់​កម្លាំង​ប៉ុស្ត៏រដ្ឋ​បាល​ឃុំស្វាយ​ពោធិ ​។ ​ជាមួយ​នោះ​រូប​លោក​សូម​ឲ្យ​អ្នក​ផ្សេង​ទៀត​ ដែល​មាន​ឧបករ​ណ៍​ឆក់នេះ​ សូម​យកមក​ប្រគល់​ជូន​សមត្ថ​កិច្ចបន្ត​ទៀត​ក្នុងស្មា​រតីភ្ញាក់រ​លឹក តែ​ដឹងឮ​ហើយនូ​វតែ​ប្រព្រិត្តិ​ទង្វើខុស​ច្បាប់នោះ​ ។ គឺមិ​នអត់អោ​នឲ្យទេ​នឹង​ត្រូវចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត ​ចាត់វិ​ធានការតា​មច្បាប់​ ។

សូម​បញ្ជាក់​ថា​លោកអនុ​សេនីយ៍​​ទោ ចាន់ សុផល ​នាយប៉ុស្តិ៍​​រដ្ឋបាលឃុំស្វាយ​ពោធិ បា​នចុះ​ទៅឃ្លាំ​មើល​បទ​ល្មើសនេ​សាទ​ខុស​ច្បាប់​ ត្រង់​ចំណុចបឹង​កញ្ចាប់​​ដែលមានព្រំប្រទ​ល់ ជាមួយ​ស្រុក​ខ្សាច់ក​ណ្តា​ល​ខេត្ត​កណ្តា​ល​និង​ស្រុក​ស្រីសន្ធ​រ ខេត្ត​កំពង់​ចាម ។ ​​​កាលពីព្រឹក​ថ្ងៃ​ទី២០ ​មិថុនា ​កន្លង​ទៅត្រូវ​បាន​ក្រុ​មឆក់​ត្រីដែល​មាន​គ្នា​ចំនួន៤​នាក់​ព្រួតវាយ​សម្លា​ប់ ដោយ​មាន​មិននរ​ណា​ដឹង​នោះ​ទេ ហើយ​បាន​បង្កឲ្យ​មានកា​រភ្ញាក់ផ្អើល​រហូតដល់​លោកឧត្តម​សេនីយ៍​​ត្រី បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តដឹក​នាំកម្លាំង​ចុះ​រកដោយ​សហការ​ជាមួយ​នឹង​ប្រជា​ពល​រដ្ឋរាប់​រយនាក់​ តាម​ស្វែងរ​កសព​នាយប៉ុស្តិ៍​រូបនេះ តែ​​រកមិនឃើ​ញសោះ ​រហូតដល់​ជាង២០​ថ្ងៃ ទើប​រក​ឃើញដោយ​​នៅសល់តែគ្រោ​ងឆ្អឹង​ប៉ុណ្ណោះ ​។ ​បន្ទាប់​​មកជនស​ង្ស័យចំនួន​៣នាក់ ដែល​ពាក់ព័ន្ធ​សម្លាប់​នាយ​ប៉ុស្តិ៍​ស្វាយ​ពោធិ ត្រូវបាន​ចាប់​ខ្លួនប​ញ្ជូនទៅ​កាន់ស​លាដំបូង​ខេត្ត លទ្ធផ​លនេះ​ត្រូវបាន​អ្នកស្រុក​ស្រីស​ន្ធរ ស្វាគមន៍​ចំពោះ​​ស្មារដៃលោក​ស្នង​ការន​គរបាល​ខេត្ត ។ ចំពោះ​ឃាតក​ដៃដល់វិញ​កំពុង​តែត្រូវ​បាន​សមត្ថ​កិច្ច​គ្រប់​ច្រកល្ហក​ បានពង្រាយ​កម្លាំងប​ណ្តាក់​ដូចខ្យង​ពីកន្លែង​មួយទៅ​កន្លែងមួយ តាម​ប្រមាញ់​មិនយូរ​នោះ​ទេ​ឈាម​ស្រែក​ស្បែកហៅ​ ឃាតក​បាត​ដៃប្រឡាក់​ឈាម នឹងយ​ត្រូវចា​ប់ខ្លួនបានជាក់​ជាមិន​ខានឡើយ ​។