ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​ត្រូវ​ប្រជាពលរដ្ឋ​សហការជាមួយ​សមត្ថកិច្ច​ដេញ​ចាប់បាន​បន្ទាប់​ពីឆក់កាបូបពីស្រ្តីម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​​សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ ដេញ​ចាប់បាន​កាល​ពី​វេលា​ម៉ោង​៥ ល្ងាច ថ្ងៃ​ទី២៣ សីហា ២០១៤ ចំណុច​ផ្លូវ​លេខ​៩៣ កែង​និង​ផ្លូវ​លេខ​៦៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ​បន្ទាប់ពី​ជន​សង្ស័យ​រូប​នេះ​ឆក់​កា​​បូប​ស្ពាយ​ ពី​ស្រ្តី​

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​​សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ ដេញ​ចាប់បាន​កាល​ពី​វេលា​ម៉ោង​៥ ល្ងាច ថ្ងៃ​ទី២៣ សីហា ២០១៤ ចំណុច​ផ្លូវ​លេខ​៩៣ កែង​និង​ផ្លូវ​លេខ​៦៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ​បន្ទាប់ពី​ជន​សង្ស័យ​រូប​នេះ​ឆក់​កា​​បូប​ស្ពាយ​ ពី​ស្រ្តី​អាជី​វករ​លក់​ខោ​អាវ​ម្នាក់​កំពុង​ធ្វើ​ដំណើរតាម​ផ្លូវ​ត្រសក់​ផ្អែម ។

ជន​សង្ស័យ​ឈ្មោះ ស៊ុង សឺង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ ចំណែក​ស្រ្តីម្ចាស់​កាបូប​ឈ្មោះ ចឹទ្ធ សុជា​តា អាយុ​២៧​ឆ្នាំ ​ជា​អាជីវករ​លក់​ខោ​អាវ​នៅ​ផ្សារ​បឹង​កេង​កង​ មាន​ទី​លំនៅ​ផ្ទះ​លេខ​116E3 ជាន់ទី​១ ផ្លូវ​សុខ ហុក សង្កាត់​អូរ​ឬស្សី​៤ ខណ្ឌ​៧​មករា ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ស្រ្តី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​​សេ១២៥ មួួ​យ​គ្រឿង​ដោយ​រួម​ដំណើរ​ជា​មួយ​បង​ស្រី​ជីដូន​មួយ​ចេញ​ពី​ផ្សារ​បឹង​កេង​កង ក្នុង​បំណង​ត្រ​ឡប់ទៅ​ផ្ទះ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រ​សក់​ផ្អែម ខណៈ​មក​ដល់​​ស្តុប​ អេស៊ី​អាយ ស្រ្តី​រង​គ្រោះ​បាន​ឈប់ម៉ូតូ​ចាំ​ស្តុប​ ពេល​នោះ​ក៏មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​វ៉វ៉ា ពណ៌​ខ្មៅមួយ​គ្រឿង​បាន​មក​ធ្វើ​សកម្ម​ភាព​ឆក់​ការបូប​ពី​ស្រ្តីរង​គ្រោះ​បាន​សម្រេច​រួច​​ជិះ​គេច​ខ្លួន ហើយ​ស្រ្តី​រង​គ្រោះ​បាន​ស្រែក​ថា ចោរៗនិង​បាន​ជិះ​ដេញ​តាម​ តែតាម​មិន​ទាន់​ ជន​សង្ស័យ​ក៏​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ជាការ​ចៃដន្យ​ខណៈ​ជន​សង្ស័យ​ជិះ​ម៉ូតូ​គេច​មក​ដល់​ចំណុច​ផ្លូវ​៩៣ កែង​និង​ផ្លូវ​លេខ​៦៨ នោះ​ក៏មាន​ការ​ស្ទះ​ចរាចរ ពេល​នោះ​ជន​សង្ស័យ​ដែលជា​អ្នក​បើក​ម៉ូតូ​បាន​ទម្លាក់ឱ្យ​ជន​សង្ស័យ​ជិះ​ពី​ក្រោយ​ចុះពីលើ​ម៉ូតូ​សិន ទំនង​ខ្លាច​ម្ចាស់​កាបូប​ដេញ​តាម​មក​ទាន់ ។ ពេល​នោះ​ជន​សង្ស័យ​ជិះ​ពីក្រោយ​ស្ពាយ​ការបូបដែលឆក់បាន​នោះ​​ចុះពីលើ​ម៉ូតូ​ ​​រត់​  ពេលនោះ​ប្រជាពលរដ្ឋ​ឃើញ​ស្ពាយ​ការបូប​មនុស្ស​ស្រី​និង​រត់ទៀត​នោះ​ក៏មាន​ការ​សង្ស័យ ​​​ហើយ​ប្រជា​ពលរដ្ឋ​សហការ​ជាមួយ​សមត្ថ​កិច្ច​ដេញ​ចាប់​បាន​ជនសង្ស័យ​បាន​ម្នាក់​ចំណែក​ម្នាក់​ទៀត​រតោះគេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយពេល​កើតហេតុ​សមត្ថ​កិច្ច​បាន​ដកកាបូប​ពីជន​សង្ស័យ ហើយ​បាន​ឆែក​ឆរ​ក្នុង​កាបូប​ឃើញ​មាន​ទូរស៍ព្ទ​ម៉ាកIphone4S មួយ​គ្រឿង​និង​លុយ​២៥​ដុល្លារ ។ ស្រ្តីម្ចាស់ទូរស័ព្ទបាន​ទូរស័ព្ទ​ចូល​ទូរស័ព្ទដែល​ចោរ​ឆក់ទៅ​នោះ​ទើប​ដឹង​ថា សមត្ថ​កិច្ច​ចាប់បាន​ជនសង្ស័យ រួច​ក៏បាន​ធ្វើ​ដំណើរមក​យក​របរ​វិញ​។