ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​សុំ​ប្រពន្ធទៅ​​​ដាក់​មងក្នុងស្រះលង់​ទឹក​ស្លា.ប់​​

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ ​សពបុរសចំណាស់​ម្នាក់​​​ត្រូវ​​​គេ​​​ប្រទះ​ឃើ​ញ​អណ្តែត​ទឹក​ ​កាលពី​​​វេលា​​ម៉ោង​៦​ព្រឹក​​​ថ្ងៃ​ទី​២៣ ​សីហា​ ​២០១៤ ​ស្ថិត​​​ក្នុងភូមិ​វត្ត​​ចាស់ ឃុំ​​ថ្ម​​ពួក ខេត្តបន្ទាយ​មាន​​ជ័យ បន្ទាប់ពី​​យកមងទៅដាក់​នៅ​​ក្នុង​ស្រះ​ចម្ងាយ​ពី​ភូមិ​៣០០ម៉ែត្រ ហើយ​ត្រូវ​​លង់​ទឹក​ស្លា.ប់ ។

ខេត្តបន្ទាយ​មានជ័យ ៖ ​សពបុរសចំណាស់​ម្នាក់​​​ត្រូវ​​​គេ​​​ប្រទះ​ឃើ​ញ​អណ្តែត​ទឹក​ ​កាលពី​​​វេលា​​ម៉ោង​៦​ព្រឹក​​​ថ្ងៃ​ទី​២៣ ​សីហា​ ​២០១៤ ​ស្ថិត​​​ក្នុងភូមិ​វត្ត​​ចាស់ ឃុំ​​ថ្ម​​ពួក ខេត្តបន្ទាយ​មាន​​ជ័យ បន្ទាប់ពី​​យកមងទៅដាក់​នៅ​​ក្នុង​ស្រះ​ចម្ងាយ​ពី​ភូមិ​៣០០ម៉ែត្រ ហើយ​ត្រូវ​​លង់​ទឹក​ស្លាប់ ។

ប្រភព​​បានឱ្យ​ដឹង​ថា​​ ​​ជនរងគ្រោះ​ឈ្មោះ​វ៉​ន  ដៀង ​​អាយុ​​៥៧​ឆ្នាំ មានទីលំនៅក្នុង​​ភូមិ​វត្ត​ចាស់ ឃុំ​ថ្មពួក  ស្រុក​ថ្មពួក  ខេត្ត​បន្ទាយ​មាន​ជ័យ ។

បើតាម​​​​​ស្ត្រី​ជា​ប្រពន្ធ​​បាន​ឱ្យ​ដឹង​​ថា នៅ​​ល្ងាច​ថ្ងៃ​ទី​២២ ​សីហា​ ​២០១៤  ​ប្តី​របស់​គាត់​​​​បានទៅផឹក​​​​ស្រា រួច​ត្រឡប់​មក​ផ្ទះវិញ​​ប្រាប់​ថា យក​​ម​ង​ទៅ​ដាក់​​ មិនដឹង​ជា​ដាក់​ឯណា​ទេ  ពេល​ទៅ​នោះ​ ក៏​បាត់​រូបគាត់ និង​កូន​ៗ​​បាន​នាំ​គ្នា​ដើរ​រក ​ក៏​មិន​ឃើញ មក​សួរ​នៅ​កន្លែង​ដែល​​គាត់​តែង​ធ្លាប់​​អង្គុយ​ផឹកស្រា​ ក៏​មិនឃើញ ។ ​លុះ​ព្រឹក​ឡើង​​ មាន​គេ​​មកប្រាប់ថា ​ឃើញ​​សព​ប្តី​គាត់​ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​​​ខាងកើត​ភូមិ​៣០០​ម៉ែត្រ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព