ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ស្រា ខឹង​ប្រពន្ធ​មិន​រៀ​បចំ​បាយ​​ឱ្យ ចង​.កធ្វើ​អត្ត​ឃាត​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរ​សម្នាក់​បាន​យក​ក្រមា​​ចង​​.​ភ្ជាប់​​នឹង​ធ្នឹម​​ផ្ទះ​​ ចង.ក​​ធ្វើ​អត្ត​​ឃាត ហើយ​​ត្រូវ​​ប្រពន្ធ​ប្រទះ​ឃើញ​និង​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កា​ល​ពី​​វេលាម៉ោង៧​ព្រឹក​ថ្ងៃទី​២៣ សីហា ស្ថិត​ក្នុង​ភូមិ​ចុងថ្នល់​ខាងកើត​​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​​ ។

បុរស​​គិត​ខ្លី​​ឈ្មោះ សុខ​ សំបូរ​ អាយុ​២៥​​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​ មាន​ប្រពន្ធនិង​កូន២នាក់ ។

បើ​តាមសេចក្តី​រាយការណ៍​ឱ្យដឹង​ថា កាល​ពី​​វេលាម៉ោង​​៧​យប់​ថ្ងៃទី​២២ សីហា ប្តី​​ប្រពន្ធ​​ខាង​លើ​បាន​ឈ្លោះ​ប្រកែក​​គ្នា​ ដោយសារ​​ប្តី​ផឹក​ស្រាស្រវឹង​​ រក​រឿង​​និង​ខឹង​​​​ប្រពន្ធមិនព្រម​​រៀប​ចំ​​បាយ​​ឱ្យ​ហូប​ ។ សេចក្តីរាយការណ៍បន្តថា បន្ទាប់​​ពី​ឈ្លោះ​​គ្នា​រួច ប្រពន្ធ​​ក៏​បាន​នាំ​កូន​ទៅ​​ដេក​នៅ​ផ្ទះ​បងប្អូនដែល​នៅ​ជិត​នោះ​ លុះ​​ព្រឹក​​ឡើង​​ថ្ងៃទី​២៣ សីហា គោះ​​ទ្វារ​ហៅ​ប្តី​​ ស្រាប់​​តែ​ឃើញ​ប្តី​ចង​.​សម្លាប់​ខ្លួន​តែ​ម្តង ។

ក្រោយ​ពី​កើត​ហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ តែ​ក្រុម​គ្រួសារ​​មិនអនុញ្ញាត​​ ដោយ​​យក​​សព​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃ​​ណី​នៅ​​វត្ត​ទឹកថ្លា ៕​