ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ចំនួន​២៧​គ្រឿង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយ​សង្គ្រោះពលរដ្ឋ​ពេល​មាន​ទឹកជំនន់

9 ឆ្នាំ មុន

ខេត្តប​ន្ទាយមាន​ជ័យ ៖ ​ទូក​ចំនួន​២៧​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ​ត្រូវ​បាន​​រៀបចំ​ធ្វើ​ពិធី​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​២២​ សីហា​ ២០១៤ ក្រោម​វត្តមាន​ចូលរួម​ពីលោក គោ​ស៊ុំ សា​រឿ​ត អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ។ ​

ខេត្តប​ន្ទាយមាន​ជ័យ ៖ ​ទូក​ចំនួន​២៧​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ​ត្រូវ​បាន​​រៀបចំ​ធ្វើ​ពិធី​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​២២​ សីហា​ ២០១៤ ក្រោម​វត្តមាន​ចូលរួម​ពីលោក គោ​ស៊ុំ  សា​រឿ​ត អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ។ ​

លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យឱ្យដឹងថា ​ទូក​ចំនួន​២៧​គ្រឿង​និង​អាវ​ពោង​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ តាម​រយៈ​លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី ​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ក្នុង​ការ​ត្រៀម​ជម្លៀសដឹក​ជញ្ជូន ប្រជាពលរដ្ឋ​ពេល​មាន​ទឹកជំនន់​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ដែល​ក្នុង​នោះ​មាន​ទូក​​ចល័ត​ចំនួន​២០​គ្រឿង​ និង​ទូក​ធំ​បំពាក់​ដោយ​ម៉ាស៊ីន​ចំនួន​៧​គ្រឿង រួម​ទាំង​អាវ​ពោង​មួយ​ចំនួន​ទៀត​ ។

ក្នុង​ឱ​កា​នោះ​ដែរ លោក​​គោ​ស៊ុំ  សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ខេត្តបន្ទាយមា​នជ័យ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ​បាន​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​ទឹកជំនន់​ជាប់​ៗ​គ្នា បើ​ទោះបី​ឆ្នាំ​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ជាប់​ទន្លេមេគង្គ​រង​គ្រោះដោយ​ទឹកជំនន់ តែ​ខេត្ត​បន្ទាយ​មានជ័យ​យើង​នៅ​មិន​ទាន់​រង​ផល​ប៉ះពាល់​ក៏​ដោយ គឺ​យើង​ត្រូវ​តែ​ប្រើប្រាស់​នូវ​វិធានការ​សរុប មធ្យោបាយ​សរុប កម្លាំង​សរុប ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ពេល​ខាង​មុខដែល​នឹង​អាច​កើត​មាននៅ​ពាក់កណ្តាល​ខែតុលា​និង​ខែវិច្ឆិកា ព្រមទាំង​នឹង​ទឹកជំនន់​ហូរ​ពី​ប្រទេស​ថៃ​។ ​ជាមួយ​គ្នា​នោះ​ដែរ​លោក​​ក៏​បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ទូក​ចំនួន​២៧​គ្រឿង មក​ស្នងការដ្ឋាននគរបាល​ខេត្ត តាម​រយៈលោកឧបនាយករដ្ឋមន្ត្រី​កែ  គឹ​ម​យ៉ា​ន ​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ នា​ពេល​នេះ សម្រាប់​ការ​ជួយ​ដឹក​ជញ្ជូន ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ។

ជាមួយ​គ្នា​នោះ​ដែរលោក​ គោស៊ុំ សារឿត​ ​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​កម្លាំង​នគរបាល ត្រូវ​ហ្វឹកហាត់​រៀនសូត្រ អំពី​វិធីសាស្ត្រ​និង​យុទ្ធវិធី​សង្គ្រោះឲ្យ​បាន​ស្ទាត់ជំនាញ និង​ត្រូវ​ចេះ​ថែរក្សា​ទូក​ឲ្យ​បានល្អ ធានា​ការ​ប្រើប្រាស់​បាន​យូរ​ ៕​

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព