ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ច្រៀង​ខារ៉ាអូខេ​លួច​កាច់​សោ​ម៉ូតូ​គេ​ជិះ​ទៅ​បាត់​ជាប់​ខ្នោះ​អ្នក​ទៅ​ជាមួយ​០៤​នាក់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​០៤​នាក់​ ក្នុង​ចំណោម​០៥​នាក់ ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​កាច់​សោ​ម៉ូតូ​អ្នក​ដទៃ​ជិះ​ទៅ​បាត់​កាល​ពី​យប់​ថ្ងៃ​ទី​២១​ សីហា​ នៅ​ហាង​ខា​រ៉ាអូ​ខេ​មួយ​ស្ថិត​ក្នុងភូមិ​បឹង​ខ្នារ ​ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន ​ខេត្តពោធិ៍សាត់​។ ​នៅ​ពេល​ឃាត់ខ្លួន​បក្ខពួក​ទាំង​០៤​នាក់​បាន​ភ្លាម​ម៉ូតូ​នោះ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចោរ​យក​ទៅ​ប្លុង​ចោល​នៅ​ជិត​ផ្សារ​ពង្រ ​ឃុំ​ស្វាយ​ជ្រុំ ​ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង​ឯណោះ​។

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​០៤​នាក់​ ក្នុង​ចំណោម​០៥​នាក់ ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​កាច់​សោ​ម៉ូតូ​អ្នក​ដទៃ​ជិះ​ទៅ​បាត់​កាល​ពី​យប់​ថ្ងៃ​ទី​២១​ សីហា​ នៅ​ហាង​ខា​រ៉ាអូ​ខេ​មួយ​ស្ថិត​ក្នុងភូមិ​បឹង​ខ្នារ ​ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន ​ខេត្តពោធិ៍សាត់​។ ​នៅ​ពេល​ឃាត់ខ្លួន​បក្ខពួក​ទាំង​០៤​នាក់​បាន​ភ្លាម​ម៉ូតូ​នោះ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចោរ​យក​ទៅ​ប្លុង​ចោល​នៅ​ជិត​ផ្សារ​ពង្រ ​ឃុំ​ស្វាយ​ជ្រុំ ​ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង​ឯណោះ​។

លោក​វរ​សេនី​យ៍ទោ​ ​ម៉ូ លី​ដា ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​០៤​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ករណី​លួច​ម៉ូតូ​នេះ​មានឈ្មោះ​១-រី ធា​រ៉ា​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ២-​ឈ្មោះ​ប៉ោយ ឆ​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ត្រាច​ក្រោល​​ឃុំ​បឹ​ង​ខ្នារ​​ ៣-​ឈ្មោះ​សុខា វ៉ា​ន់​ដេ​ត ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ និង​៤-ឈ្មោះ​វ៉ែន ធី​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​ដើម​រកា​ឃុំ​ខ្នារ​ទទឹ​ង​ស្រុក​បាកាន​។ ​ចំណែក​អ្នក​កាច់​សោ​ម៉ូតូ​ផ្ទាល់​ឈ្មោះ​អៀ​ក សីហា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​ដែល​រស់នៅ​ភូមិ​ដើម​រកា​ដែរ​នោះ​បាន​រត់គេច​ខ្លួន​បាត់់​។​ម៉ូតូ​ម៉ាក​​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ​ស៊េរី​២០១៤​ គ្មាន​ស្លាក​លេខ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​សូ បណ្ដូល​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​​ភូមិ​មេ​ទឹក ​ឃុំ​មេទឹក ​ស្រុក​បា​កាន​។​

ទាក់ទិន​នឹង​ករណី​នេះ​លោក​ម៉ូ លី​ដា​ បាន​បញ្ជាក់​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី​២០ សីហា​ ​ជនសង្ស័យ​ទាំង​០៤​នាក់​បាន​ផឹកស៊ី​ជាមួយ​ម្ចាស់ផ្ទះ​ឈ្មោះ​​អៀ​​ក សីហា ​រហូត​ដល់​ម៉ោង​២៣​យប់​ទើប​ឈប់​។​ ពេល​បញ្ចប់​នៅ​ទីនោះ​ពួក​គេ​ទាំង​០៥​នាក់​ (​រួម​ទាំង​ម្ចាស់ផ្ទះ​ផង​) ​បាន​នាំ​គ្នា​ទៅ​ច្រៀង​ខា​រ៉ាអូ​ខេ​យីហោ​​ម្លប់​ដូង​ពីរ​នៅ​ក្នុង​ឃុំ​បឹង​ខ្នារ​នោះ​ដែរ​។ ​ខ​ណៈ​ពេល​ដែល​កំពុង​ច្រៀង​នោះ​ឈ្មោះ​អៀ​ក សីហា ​បាន​ចេញ​មក​ក្រៅ​លួច​កាច់​សោ​ម៉ូតូ​ភ្ញៀវ​ដែល​កំពុង​ច្រៀង​ខា​រ៉ាអូ​​ខេ​នៅ​​បន្ទប់​​ជាប់​គ្នា​នោះ​​យក​ទៅ​​បាត់​។​ លុះ​វេលា​ម៉ោង​០១​និង​៤០​នាទី​ឆ្លង​ចូល​ថ្ងៃ​ទី​២១ សីហា​ ​ម្ចាស់​ម៉ូតូ​ច្រៀង​ចប់​ចេញ​មក​មិនឃើញ​ម៉ូតូ​របស់​​ខ្លួន​ក៏សួរ​ទៅ​ម្ចាស់​ហាង​ទើប​គាត់​ប្រាប់​ថា ឃើញ​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​០៥​នាក់​ដែល​ច្រៀង​នៅ​បន្ទប់​ជាប់​គ្នា​នោះ​ជិះ​ទៅ​បាត់​ប្រហែល​កន្លះ​ម៉ោង​ហើយ​។ ​ពេល​នោះ​​មានការ​​ឆោឡោ​ក៏ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៏ឲ្យ​ជួយ​អន្តរាគមន៍​ទើប​នៅ​ថ្ងៃ​ទី​២៣​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​គូរ​កន​ទាំង​០៤​នាក់​នេះ​តែ​ម្ដង​។ ​

ជាមួយ​​គ្នា​នេះ​យើង​បាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ខេត្ត​ជិតខាង​ឲ្យ​ជួយ​សហការ​គ្នា​ក្នុង​ការ​ស្វែងរក​ចោរ​និង​ម៉ូតូ​ទាំងនោះ ស្រាប់តែ​ឃើញ​ប្លុង​​ម៉ូតូ​ចោល​នៅ​ម្ដុំ​ផ្សារ​ពង្រ ​ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ក៏​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​វិញ​។ សមត្ថកិច្ច​កំពុង​តាម​រក​ឈ្មោះ​អៀ​ក សីហា ​ដែល​រត់គេច​ខ្លួន​នោះ​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។​ ចំណែក​ម៉ូតូ​បាន​ប្រគល់​ឲ្យ​ទៅ​ឈ្មោះ​សូ បណ្ដូល​ ដែល​ជា​ម្ចាស់​​ដើម​វិ​ញ​៕