ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​បើករថ​យន្ត​ទៅបុក​របាំង​ថ្ម​ខណ្ឌចែក​ទ្រូង​ផ្លូវ​បាក់​អស់៣កង់​រថយន្ត​ខូច​ខាត​យ៉ាង​ដំណំ​ សំណាង​ល្អ​អ្នកបើកបរ​មិន​រង​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់មាន​រូប​សម្បត្តិ​​ស្រស់​សោភា​ បាន​បើក​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​រេចង្កូត​ទៅ​បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូង​ផ្លួវ​​បាក់​អស់​ចំនួន​៣​កង់ បណ្តាល​ឱ្យ​​រថយន្តដាច់កង់មុខ​ខាង​ឆ្វេង​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អអ្នក​បើក​បរ​មិន​មាន​រង​របួស ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង​

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់មាន​រូប​សម្បត្តិ​​ស្រស់​សោភា​ បាន​បើក​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​រេចង្កូត​ទៅ​បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូង​ផ្លួវ​​បាក់​អស់​ចំនួន​៣​កង់ បណ្តាល​ឱ្យ​​រថយន្តដាច់កង់មុខ​ខាង​ឆ្វេង​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អអ្នក​បើក​បរ​មិន​មាន​រង​របួស ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង​១០នាទី រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៣ សីហា ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧​មករា ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេឃើញ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត ពណ៌​ស មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2Z-5946 បើក​បរ​ដោយ​នារី​ស្រស់​សោភា ម្នាក់​ដោយធ្វើ​ដំណើរយ៉ាង​លឿន​តាម​ផ្លូវ​ព្រះ​មុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈមក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏បាន​រេចង្កូត​ទៅ​បុក​របាំង​ថ្ម ខណ្ឌចែក​ទ្រូង​ផ្លូវ​បាក់អស់​៣​កង់ បណ្តាល​ឱ្យ​រថយន្តដាច់​កង់មុខ​ខាង​ឆ្វេង​រងការ​ខូច​ខាត​យ៉ាង​ដំណំ​ប៉ុន្តែ​សំណាង​ល្អ​អ្នក​បើក​បរ​ពុំ​មាន​រង​របួស​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​កាន់ការិយាល័យ​ចរាចរ​នៃស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។