ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ត ​ប៉ៃលិនចុះវាស់ដីចម្ការប្រជាពលរដ្ឋមានទំនាស់៩គ្រួសារ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ​៖ ​អាជ្ញាធរ​ខេត្ត ​និងស្រុក​សាលា​ក្រៅ​ ដឹកនាំ​ដោយ​លោក​ ចក់ ​ឬទ្ធី ​អនុប្រ​ធានការិយា​ល័យ នៃ​សាលា​ខេត្ត​ប៉ៃលិន​ កាល​ពីព្រឹក​ថ្ងៃទី២២​ ខែសីហា​ ២០១៤​ បាន​ចុះ​វាស់​វែង​និងស្រាវ​ជ្រាវ​ដោះ​ស្រាយ ករណី​វិវាទ​ដីចំនួន​១៦.៩៩​ហិកតា​ក្នុងចំណោ​ម៥៥​ហិក​តា​ជូនដល់​ប្រជា​ពល​រដ្ឋ​ចំនួន​៩គ្រួ​សារ ក្នុង​ចំ​ណោម​១៩​គ្រួ​

ខេត្ត​ប៉ៃលិន ​៖ ​អាជ្ញាធរ​ខេត្ត ​និងស្រុក​សាលា​ក្រៅ​ ដឹកនាំ​ដោយ​លោក​ ចក់ ​ឬទ្ធី ​អនុប្រ​ធានការិយា​ល័យ នៃ​សាលា​ខេត្ត​ប៉ៃលិន​ កាល​ពីព្រឹក​ថ្ងៃទី២២​ ខែសីហា​ ២០១៤​ បាន​ចុះ​វាស់​វែង​និងស្រាវ​ជ្រាវ​ដោះ​ស្រាយ ករណី​វិវាទ​ដីចំនួន​១៦.៩៩​ហិកតា​ក្នុងចំណោ​ម៥៥​ហិក​តា​ជូនដល់​ប្រជា​ពល​រដ្ឋ​ចំនួន​៩គ្រួ​សារ ក្នុង​ចំ​ណោម​១៩​គ្រួ​សារ​ នៅ​ចំណុច​ភ្នំកេះ​ ក្នុង​ភូមិទំ​នប់ ​ឃុំស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ។ ​ការចុះ​​វាស់វែង​ដីនេះ ដោយ​មាន​ការ​អញ្ជើញ​ចូលរួ​មពី​លោក​ស្រី ​មាស ​សំនាង​ អភិបាល​រង​ស្រុក​សាលា​ក្រៅ​ លោក ​សុង​ ម៉ៅ ភូមិ​បាល​ស្រុក​សា​លាក្រៅ​ លោក​ វ័រ រួម ​ទំទប់​ទី១ឃុំស្ទឹង​ត្រង់​​ និងមាន​ប្រជាព​លរដ្ឋ​មួយ​ចំនួន​ផងដែរ​ ។

សូម​បញ្ជាក់​ថា ដី​​ចំនួន៥៥ហិក​តា ក្នុង​ចំណោម​៤០០​ហិកតា ​ដែល​អាជ្ញាធរ​ចែក​ឱ្យព លរដ្ឋ​កាប់​ឆ្កា​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួននេះ​ កាល​ពីដើម​ដំបូង​ឡើយ​គឺជា​ដីសហគ​មន៍​ លុះ​ក្រោយ​មក​ត្រូវ​បាន​លោក ​កែវ ​សាម៉េត ប្រធាន​សហ​គមន៍​យក​ដីនេះ​ទៅលក់​ឱ្យ​លោក​ យស​ សារ៉ាវុទ្ធ​ ធ្វើជា​ដីកម្ម​សិទ្ធ​ផ្ទាល់​ខ្លួន ហើយ​ក៏កើត​មាន​ទំនាស់​រវាង​អ្នក​មាន​លុយ ​និងប្រ​ជាពល​រដ្ឋ​នៅឆ្នាំ​២០០៧ លុះ​ក្រោយ​មក​ក៏ត្រូវ​គេប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ប្រ​ជាពល​រដ្ឋ​ចំនួន​២នាក់​ដាក់ព​ន្ធនាគារ​ខេត្ត​ប៉ៃលិន​ អស់​​រយៈពេល​ប្រហែល​១ឆ្នាំ ​ទី១. ​ឈ្មោះ​ គឹម ​ជេមស៍​ ភេទប្រុស ​អា​យុ​៣០​ឆ្នាំ​ជាង ទី២. ​ឈ្មោះ ​ម៉ី វុត្ថា ​ភេទប្រុស ​អាយុ៤០​ឆ្នាំជាង​ រស់​នៅ​ភូមិ​ភ្នំស្ពង់​ ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ លុះ​ក្រោយ​មក​ដោយ​កើត​ទុក​មិន​សុខ​ចិត្ត ក្រុម​គ្រួសារ​ជនរង​គ្រោះ​ទាំង​ពីរ​គ្រួសារ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលា​ការ​កំពូល​ ទើប​មាន​ការ​ដោះ​លែង​ឱ្យមាន​សេរី​ភាព​ឡើង​វិញ ​កាល​ពីពេល​ថ្មីៗ​នេះ ហើយ​ក៏ត្រូវ​អាជ្ញាធរ​ចុះ​វាស់​វែង​សារ​ឡើងវិញ​ ។

ប្រភព​ព័ត៌មា​នពីលោក​ ចក់​ ឬទ្ធី ​អនុប្រធាន​ការិយា​ល័យ​នៃ​សាលា​ខេត្តប៉ៃ​លិន បាន​រៀបរាប់​ឱ្យដឹង​ថា ការ​ចុះ​វាស់វែង​ដីធ្លី​ត្រង់​កន្លែង​ដីមាន​ទំនាស់វិ​វាទ​នេះ គឺ​ខាង​លោក​បាន​ទទួល​បញ្ជា​ពី​អភិបាល​រង​នៃគណ​អភិ​បាល​ខេត្ត ​ឱ្យដឹ​​កនាំក្រុម​ការ​ងារ​ចុះ​បំពេញ​ភារកិច្ច ​និង​ស្រាវ​ជ្រាវ​ដោះ​ស្រាយ​ជូន ប្រជា​ពល​រដ្ឋ​ដែល​កំពុង​តែ​មាន​ទំនាស់​ជាមួយ​ភាគី​ម្ខាង​ទៀត​ ដោយ​ចុះវា​ស់ឱ្យ​ដឹង​ទិន្នន័​យរួច ខាង​​លោក​​នឹង​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ឱ្យ​ចូល​រួមអង្គុ​យតុមូល​ជាមួយ​គ្នាធ្វើការ​ដោះ​ស្រាយ​ដោយ​​សន្តិវិធីតែម្តង​ ។ លោក​បាន​បន្ត​ទៀត​ថា ចំណែក​​១០​គ្រួសារ​​ទៀតខាងលោក ​ក៏នឹង​បន្តធ្វើ​ការចុះ​វាស់​វែង ​ដោះ​ស្រាយ​ជូនពួក​គាត់​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ ដោយ​ចំណាយ​ពេល​យ៉ាង​យូរចំនួ​ន១អាទិ​ត្យខាង​មុខ ​។

ទាក់​ទិនទៅ​នឹង​បញ្ហានេះ​ បងប្អូន​ប្រជាព​លរដ្ឋ​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ​ដែល​អាជ្ញាធ​​រស្រុក ខេត្ត យក​​ចិត្តទុកដាក់​ដោះ​ស្រាយ​ជូន​ពួកគា​ត់ យ៉ាង​យក​ចិត្តទុក​ដាក់​និង​ដោយ​សន្តិវិធី ពោល​គឺ​មិន​អនុញ្ញាតិ​ឱ្យអ្នក​មាន​លុយ ​មានអំណាច​ បន្តជិះ​ជាន់លើ​ពល រដ្ឋទន់​ខ្សោយ​​តទៅទៀត គឺ​ដោយ​សារ​តែ​ពួក​គេ​មាន​លុយ​ច្រើន​បានប្តឹង​​​ពួកគាត់ដាក់គុកច្រវ៉ា​ក់បែក​​បាក់កូនចៅស្ទើរ​តែលែង​ជួបមុខ​គ្នា ​តែយុត្តិ​ធម៌​នៅតែ​ឈ្នះជានិ​ច្ច ។​