ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកាចំនួន​២៤.៤០០០រៀល​របស់សប្បុរសជន​ត្រូវ​បាន​ប្រគល់ជូន​លោក​យាយ​កំសត់កូនបោះបង់ចោល​

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ លោក​យាយ​កំសត់​ម្នាក់​ត្រូវ​បាន​កូន​ចៅ​បោះ​បង់ចោល​មាន​ឈ្មោះ​ ​ប៉ែន ផាន់​ អាយុ៧៨​ឆ្នាំ​ការពិត​អាយុ​៨៣​ឆ្នាំ ហើយ​បច្ចុប្ប​ន្នកំពុង​ត្រូវ​បាន​គ្រូ​ពេទ្យមន្ទីរពេទ្យ​បង្អែក​​អ្នក​លឿង​ ជួយ​ព្យាបាល​ជម្ងឺនិង​មើល​ថែរទាំ​ ឥឡូវ​មាន​សប្បុរស​ជន​ដែលមាន​ធម៌សប្បុរស អាណិត​លោក​យាយ​ចាស់ជរា​គ្មាន​ទី​ពឹង ហើយ​

ខេត្តព្រៃវែង ៖ លោក​យាយ​កំសត់​ម្នាក់​ត្រូវ​បាន​កូន​ចៅ​បោះ​បង់ចោល​មាន​ឈ្មោះ​ ​ប៉ែន ផាន់​ អាយុ៧៨​ឆ្នាំ​ការពិត​អាយុ​៨៣​ឆ្នាំ ហើយ​បច្ចុប្ប​ន្នកំពុង​ត្រូវ​បាន​គ្រូ​ពេទ្យមន្ទីរពេទ្យ​បង្អែក​​អ្នក​លឿង​ ជួយ​ព្យាបាល​ជម្ងឺនិង​មើល​ថែរទាំ​ ឥឡូវ​មាន​សប្បុរស​ជន​ដែលមាន​ធម៌សប្បុរស អាណិត​លោក​យាយ​ចាស់ជរា​គ្មាន​ទី​ពឹង ហើយ​កូន​ប្រុស​បង្កើត​បោះបង់ម្តាយ​ទៅ​តាម​ប្រពន្ធ ធ្វើឱ្យ​លោក​យាយ​រស់នៅ​ម្នាក់​ឯង​ ដូច​ជាក្បូន​អណ្តែត​នៅ​លើ​ទឹក​គ្មាន​ទិសដៅ​។ពេល​នេះ​មាន​សប្បុរស​ជន​ជួយ​ឧត្ថម​ថវិកា​ចំនួន​២៤.៤០០0រៀល (ពីរសែន​បួន​មឺុនបួន​ពាន់រៀល)  តាម​រយៈ​សារព័ត៌មាន​កោះ​សន្តិ​ភាព។

ភ្នាក់ងារសារព័ត៌មាន​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្ត​ព្រៃវែង​បាន​នាំ​យក​នៅ​ថវិការ​នេះ​ទៅ​ប្រគល់​ដល់​លោក​យាយ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ដោយ​ការចូលរួម​ពី​លោក​គ្រូពេទ្យ កាង ដារ៉ា​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ និង​អ្នក​​ស្រី  ងួន គន្ធា ជាគ្រូពេទ្យ​ឆ្មប ប្រចាំមន្ទីរ​ពេទ្យ​នេះ​ ហើយ​ជា​អ្នក​មើល​ថែរទាំ​លោក​យាយ​កំសត់​លើស​ពី​កូន​បង្កើត​ទៅ​ទៀត​។

លោក​គ្រូពេទ្យ កាង ដារ៉ា​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​​បាន​មាន​ប្រសាសន៍ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី ២២ សីហា ២០១៤នេះ​ថា  លោក នឹង​ប្រគល់​លោក​យាយ​កំសត់ឱ្យ​ទៅ​អាជ្ញាធរដែន​ដី គឺលោក​អភិបាល​ស្រុក​ពាម​រក៍ ដែលជាអ្នក​ចាត់ចែង​នាំលោក​យាយ​មក​សម្រាកនិង​​ព្យាបាល​នៅ​ក្នុង​មន្ទីពេទ្យ​តាំង​ពីថ្ងៃទី​៥ សីហា ២០១៤​។ លោក​បាន​បន្តថា​មន្ទីរពេទ្យពុំមាន​លទ្ធភាព​មើលថែលោក​យាយ​អស់មួយ​ជីវិត​ឡើយ​ ដូច្នេះ​មាន​តែអាជ្ញាធរ​ទេ ដែលមាន​លទ្ធភាព​រក​ទី​ជម្រក​សមរម្យ​ជូន​លោក​យាយ​ ​លោក ក៏បាន​ថ្លែង​អំណរគុណ​ចំពោះស​ប្បុរសជន​ដែល​បាន​ជួយ​ឧត្ថម​ថវិកាជូនដល់លោក​យាយ​។ សូមបញ្ចាក់ថា រហូតមក​ដល់ពេលនេះ​គេពុំឃើញ​មាន​សាច់​ញាតិ​មក​សួរនាំឬមើល​ថែរលោក​យាយ​ក្រៅពី​អ្នក​ជម្ងឺដូច​គ្នា​ឡើយ ជាពិសេស​អ្នក​ស្រី​ ងួន គន្ធា ។